ភាគទី ៧

345 11 1
                                        

"ឆេយ៉ុង តើនាងមិនទាន់រៀបរួចទេឬ?" ជីស៊ូស្រែកសួរឆេយ៉ុង ពីចម្ងាយ។

ឥឡូវនេះជីស៊ូកំពុងនៅផ្ទះរបស់ឆេយ៉ុងមើលNetflixខណៈពេលដែលឆេយ៉ុងកំពុងរៀបចំឥវ៉ាន់។

"មិនទាន់រួចទេ ហើយចុះនាងហេតុអ្វីបានជាមិនទាន់រៀបចំឥវ៉ាន់ទៀត?" ឆេយ៉ុងស្រែកតបមកវិញ។

"ខ្ញុំបានរៀបរួចហើយ មើលទៅ!" ជីស៊ូចង្អុលបង្ហាញឥវ៉ាន់ធំៗរបស់នាង។

"វ៉ាលីធំម៉្លេះ តើយើងស្នាក់នៅទីនោះប៉ុន្មានថ្ងៃ?" ឆេយ៉ុងបានក្រោកឈរហើយសួរ។

"មួយសប្ដាហ៍"

+++

"​នៅ​ទីនេះហើយ" លីសានិយាយហើយពួកគេក៏បានចេញមកខាងក្រៅរថយន្តហើយជេននីក៏កាន់បីខៃមកជាមួយដែរ។

"តើខ្ញុំអាចខ្ចីខៃបីបានទេ?"

"ប្រាកដណាស់ ចាំខ្ញុំជួយកាន់កាបូបឱ្យនាង" ជេននីបានឱ្យខៃទៅលីសា បន្ទាប់មកនាងក៏ដើរទៅពីក្រោយលីសាដើម្បីយកកាបូប។

"មិនចាំបាច់ទេ វាមិនអីទេ" លីសានិយាយនៅពេលជេននីប៉ះស្មារបស់នាង ហើយមានអារម្មណ៍ថាដង្ហើមរបស់នាងសឹងតែដកមិនចេញ។ ជេននីញញឹមហើយយកកាបូបមកស្ពៀយ។ ពួកគេក៏ដើរចូល ជណ្តើរយន្តហើយចុចលេខបី។

"ខ្ញុំប្រាកដណាស់ថានាងនឹងចូលចិត្តវា" ជេននីនិយាយ។

"ពិតជារំភើបណាស់"

"ហេតុអ្វី?"

"ពីព្រោះខ្ញុំនឹងមានជំនួយការដ៏ល្អបំផុតនៅជាមួយនោះគឺនាង"

ជណ្តើរយន្តបានបើកទ្វារពួកគេក៏មកដល់ជាន់ទីបី។ ជេននីឈរភ្លឹកនៅក្នុងជណ្ដើរយន្ដមានអារម្មណ៍ថាថ្ពាល់នាងចាប់ផ្ដើមក្រហមឡើងៗ។

"ហេ! ឆាប់ចេញមកខៃកំពុងរង់ចាំនាង ឆាប់ឡើង" លីសាងាកមើលទៅជេននី។

"ល្អ....ល្អ!" ជេននីដើរចេញពីជណ្ដើរយន្ដហើយលីសាក៏ប្រគល់ខៃត្រលប់ទៅឱ្យនាងវិញ។

"ជួប​គ្នា​ពេល​ក្រោយ" លីសានិយាយយរួចលើកដៃគ្រវីលា។

"ចាស ជួបគ្នានៅពេលក្រោយ" បន្ទាប់មកពួកគេក៏បើកទ្វារចូលទៅក្នុងផ្ទះរៀងៗខ្លួន។

គូស្នេហ៍ គូនិស្ស័យWhere stories live. Discover now