ភាគទី ១៤

252 8 0
                                        

"ជេននីនិងខ្ញុំអង្គុយជាមួយគ្នានៅខាងក្រោយ" ជីស៊ូនិយាយ។

"ចឹងក៏បានដែរ" លីសាបើកផ្លូវឱ្យជីស៊ូចូលទៅអង្គុយនៅខាងក្រោយជាមួយជេននី។

"សួស្ដី!" ជីស៊ូខំញញឹមទៅមិត្តសម្លាញ់ប៉ុន្តែមិត្តរបស់នាងបែរជាធ្វើមុខយក្សដាក់ទៅវិញ។

"ហេតុអ្វីមកអង្គុយនៅទីនេះ?"

"ឯងដឹងទេ ប៉ុន្មានថ្ងៃនេះខ្ញុំរវល់ណាស់! ទើបចង់អង្គុយទីនេះព្រោះខ្ញុំនឹកមិត្តសម្លាញ់របស់ខ្ញុំ" នាងនិយាយហើយជេននីក៏ញញឹម។

"ដូច្នេះតើឯងគិតយ៉ាងម៉េច?"

"គិតអី?" ជេននីធ្វើមុខឆ្ងល់ហើយជីស៊ូក៏បានបួញមាត់ទៅរកលីសាដែលកំពុងរវល់និយាយជាមួយឆេយ៉ុង។

"ពួកយើងនឹងរស់នៅក្រោមដំបូលផ្ទះតែមួយទេ" នាងនិយាយបែបកំប្លែងតែវាមិនកំប្លែង។

"គីម ជីស៊ូ ហេតុអ្វីឯងធ្វើបែបនេះ?

"វាសម្រាប់លីសា! ខ្ញុំចង់ឱ្យគេចំណាយពេលនៅសល់នៅជាមួយពួកយើង"

"ពេលដែលនៅសល់?" ជេននីលាន់មាត់តិចៗ។

"តើនាងនឹងស្លាប់មែនទេ ឬក៏មានអ្វីផ្សេង?"

"ខ្ញុំមានន័យថាគេចំណាយពេលវេលាដែលនៅប្រទេសកូរ៉េនេះ!"

មិនយូរប៉ុន្មានពួកគេក៏មកដល់ផ្ទះលំហែរកាយរបស់ជីស៊ូហើយមានបុរសម្នាក់មកជួយលើកឥវ៉ាន់របស់ពួកគេ។ ឆេយ៉ុងជាអ្នកចូលក្នុងផ្ទះនោះមុនគេ នាងបានមើលគ្រប់កន្លែងនៅទីនោះ ដើរៗក៏ឃើញផ្ទះកញ្ចក់តូចមួយនៅឯសួនច្បារ។

"លីសាមកថតរូបនៅទីនេះមក" ឆេយ៉ុងហៅដោយក្ដីរីករាយ។

ស្រាប់តែពេលនោះជេននីដើរចេញពីខាងក្នុងផ្ទះដើម្បីហៅពួកគេទាំងពីរ។ ឆេយ៉ុងឃើញជេននីភ្លាមក៏ហៅឱ្យមកជួយថតរូបឱ្យពួកនាង។

"ហ្ហេ៎ អាចជួយថតរូបឱ្យពួកយើងបានទេ?" នាងគ្រវីដៃហៅជេននីរួចយកកាមេរ៉ាដែលពាក់នៅនឹងកលីសាប្រគល់ឱ្យនាង។ ជេននីងក់ក្បាលហើយក៏យកកាមេរ៉ាពីដៃឆេយ៉ុង។ បន្ទាប់ពីថតរួចពួកគេក៏ដើរចូលក្នុងផ្ទះ។

"អូ...ផ្ទះរបស់នាងពិតជាស្អាតណាស់ ហ្ហើយ! ច្រណែនដល់ហើយ"

ជីស៊ូបានដាក់ឥវ៉ាន់ពួកគេនៅលើឥដ្ឋ នាងដឹងថាឆេយ៉ុងស្រលាញ់ផ្ទះបែបនេះហើយញញឹមទៅម្ចាស់ជីវិតរបស់នាង។

គូស្នេហ៍ គូនិស្ស័យWhere stories live. Discover now