ភាគទី ១៧

419 13 1
                                        

ម៉ោង២:០០នាទីរំលងអាធ្រាត លីសាបានចុះមកផឹកទឹកក៏ឃើញឆេយ៉ុងកំពុងអង្គុយសរសេរអ្វីយ៉ាងក្នុងសៀវភៅរបស់នាង។

"ហ្ហ៎េ! ម៉េចនៅមិនទាន់គេងទៀត?"

"អូ...ម៉េចក៏នាងនៅទីនេះ ខ្ញុំកំពុងសរសេរបទចម្រៀង" ឆេយ៉ុងឆ្លើយតប។ លីសាអង្គុយពីមុខឆេយ៉ុងមើលទៅសៀវភៅ។ ឆេយ៉ុងយកដៃបាំងមិនឱ្យលីសាមើល។

"ឱ្យខ្ញុំអានតិចមើល៍ ប្រហែលជាខ្ញុំអាចជួយបាន" លីសាញញឹមហើយឆេយ៉ុងក៏ហុចសៀវភៅឱ្យនាង។

"វា...កំសត់ណាស់" 

"វាមិនអីទេមែនទេ?" ឆេយ៉ុងញញឹមព្រមទាំងយកក្រដាសពីលីសាត្រឡប់មកវិញ។

"វាអស្ចារ្យណាស់! ប៉ុន្តែឆេយ៉ុង ខ្ញុំអាចពឹងនាងរឿងមួយបានទេ?" លីសាចាប់កាន់ប៊ិចរួចក៏សរសេរលើសៀវភៅឆេយ៉ុង។

"Someday I know we'll meet again. In heaven by the rainbow's end. And I only wish you happiness. Until we meet again" ឆេយ៉ុងអានរួចក៏មើលទៅលីសាដែលកំពុងញញឹមយ៉ាងក្រៀមក្រំបន្ទាប់មកលីសាក៏ចេញទៅ។

"តើមានរឿងអីកើតឡើងចំពោះលីសា!?"

+++

ស្អែកឡើងពួកគេបានទៅសួនសត្វ ព្រោះលីសាដឹងថាពួកគេជាមនុស្សស្រលាញ់សត្វ។ ពួកគេទាំងបួនអ្នកបានលេងនៅទីនោះយ៉ាងសប្បាយរីករាយជាពិសេសគឺជេននី។ បន្ទាប់មកពួកគេក៏ត្រឡប់មកផ្ទះវិញ ពេលនេះពួកគេកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវ។

"ផឹកបៀទេយប់នេះ?" ជីស៊ូសួរ។

"ស្អែកខ្ញុំត្រូវថត" ឆេយ៉ុងតបទាំងជ្រួញចិញ្ចើម។

"ចុះពួកយើង? តើថ្ងៃស្អែកយើងមានការថតដែរទេ?" លីសាមើលមុខជីស៊ូ។

"អូ...! មាន" នាងសើចហើយញាក់ចិញ្ចើមដាក់លីសា។

"ដូច្នេះយប់នេះតើយើងនឹងធ្វើអី?" ជេននីសួរ។

"អ្នកទាំងអស់គ្នាចង់លេងអីទេ?"

"លេងបង្វើលដបយ៉ាងម៉េចដែរ?" លីសាលើកគំនិតមកហើយពួកគេក៏ងក់ក្បាល។ ពួកគេអង្គុយជារង្វង់ហើយដាក់ដបទឹកនៅកណ្ដាល។ ជេននីអង្គុយនៅចន្លោះជីស៊ូនិងលីសា រីឯជូស៊ូបានអង្គុយចន្លោះជេននីនិងឆេយ៉ុង។

គូស្នេហ៍ គូនិស្ស័យOnde histórias criam vida. Descubra agora