ពេលទៅដល់កន្លែងថតពួកគេចំណាយពេលមួយម៉ោងដើម្បីថតហើយវាបានបញ្ចប់ដោយរលូន។
"នេះជាទន្លេហាន?" ជេននីលាន់មាត់។
ពួកគេកំពុងដើរទៅលើស្ពាននៃទន្លេហាន។ ជីយ៉ុងគឺជាអ្នករៀបចំផែនការទាំងអស់នេះ។
តើនាងមិនចូលចិត្តបែបនេះទេឬ?" លីសានិយាយទាំងភ័យទៅកាន់ជេននី។
"ទេ! ការពិតខ្ញុំចូលចិត្តទីនេះណាស់"
ពួកគេបានឈរមើលទេសភាពនៅទីនោះហើយលីសាក៏ងាកទៅមើលជេននី។
"រង់ចាំខ្ញុំអូខេ! អង្គុយចាំខ្ញុំនៅទីនោះសិនទៅណា" លីសានិយាយរួចក៏ចាកចេញ។
"ឆាប់មកវិញផង"
រយៈពេល៥នាទីបានកន្លងផុត ប៉ុន្តែលីសាមិនទាន់មកវិញទេ។ ពេលនោះមានក្មេងប្រុសម្នាក់បានដើរទៅជិតជេននីហើយឱ្យផ្កាកុលាបពណ៌សមួយទងទៅនាង។
"របស់បងមែនទេ?" ជេននីនិយាយហើយក្មេងប្រុសម្នាក់នោះងក់ក្បាលហើយញញឹម។
"អរគុណ! តែហេតុអ្វីឱ្យវាមកបង?"
ក្មេងប្រុសនោះបានក្រវីក្បាលហើយចង្អុលទៅផ្លូវដែលលីសាបានដើរចាកចេញពីនាងទៅ។
"មានអ្នកឱ្យប្អូនយកមកមែនទេ?"
ក្មេងប្រុសបានញញឹមហើយក៏ដើរទៅ។ បន្ទាប់មកនាងក្រោកឈរឡើងហើយដើរតាមក្មេងប្រុសនោះ នាងដើរទៅហើយនៅពេលភ្លាមៗនោះក្មេងស្រីម្នាក់បានហុចផ្កាពណ៌សឱ្យនាងមួយម្ដងទៀតដោយស្នាមញញឹម។
"អ្នកណាឱ្យប្អូនមក?"
"បងស្រីគ្រាន់តែដើរទៅ បងនឹងដឹងថានរណាហើយ"
បន្ទាប់មកក្មេងស្រីបានចាកចេញ ជេននីបានដើរទៅបន្តទៀត។ ក្មេងស្រីម្នាក់ទៀតបានឱ្យផ្កាដូចគ្នាទៅនាងផងដែរ នាងញញឹមហើយបន្តដើរ នៅពេលនាងបានឃើញខ្ជុសមួយហើយមានមនុស្សម្នាក់ឈរនៅទីនោះ។
ខ្ជុសត្រូវបានរៀបចំដោយភ្លើងនិងតន្រ្តីអមជាមួយ នាងដើរទៅជិតខ្ជុសនិងឃើញថាមានមនុស្សស្រីម្នាក់ នាងក៏បញ្ឈប់ការដើរពេលនាងដឹងថាជាលីសា។ ជេននីដើរឆ្ពោះទៅរកខ្ជុសរួចចូលទៅខាងក្នុងងាកមើលជុំវិញដោយឃើញភួងផ្កាកុលាបជាច្រើនដែលធ្វើឱ្យនាងញញឹមយ៉ាងស្រស់ស្អាត ទន្ទឹមនឹងនេះដែលនាងក៏បានហួសចិត្តនិងភ្ញាក់ផ្អើលពីទង្វើរបស់លីសាដូចគ្នា។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
