ភាគទី ១៣

257 5 0
                                        

ម៉ោង៦ល្ងាចពេលពួកគេបញ្ចប់ការមើលខ្សែភាពយន្ត។ រំពេចនោះក្រពះរបស់លីសាក៏បានកូរធ្វើឱ្យជេននីសើច។

"នាងឃ្លានមែនទេ? ចាំខ្ញុំធ្វើបាយគីមឈីឱ្យញ៉ាំ"

"ពិតមែនអ្ហេស" នាងយកដៃអេសក្បាលទាំងអៀនខ្មាស។

"ពិតណាស់ មនុស្សឆ្កួត! ចាំនៅទីនេះហើយខ្ញុំនឹងទៅធ្វើវា" ជេននីដើរទៅផ្ទះបាយតែលីសាក៏នៅតែដើរតាមនាងទៅផ្ទះបាយ។ លីសាបានឃើញម្ចាស់ផ្ទះពាក់អាវអៀមធ្វើហើយកាត់គីមឈី។

"អូ! ខ្ញុំមិនដឹងថានាងចេះចំអិនម្ហូបទេ" លីសានិយាយរួចក៏ដើរទៅអង្គុយកៅអី។

"ត្រូវហើយព្រោះខ្ញុំជាមនុស្សស្រី" ជេននីញញឹមហើយលីសាក៏សើចតាម។

ខណៈពេលជេននីកំពុងរវល់កាត់គីមឈី លីសាក៏អង្គុយមើលមុខនាងនឹងសើចញឹមៗ។

"ខ្ញុំនឹងនឹកនាង" លីសាញញឹមតិចៗដោយអន់ចិត្តចំពោះខ្លួនឯង។ នាងបានយកទូរស័ព្ទចេញមកហើយលួចថតរូបជេននី។

+++

"អរគុណសម្រាប់អាហារយប់នេះ វាពិតជាឆ្ងាញ់ណាស់!

"ខ្ញុំគ្មានលុយឱ្យនាងទេ" ជេននីនិយាយឌឺ។

"វាពិតជាឆ្ងាញ់មែនណា"

"Whatever....លឿនម៉្លេះ?" ជេននីមើលនាឡិកាដៃរបស់នាងពេលនេះម៉ោង៩យប់ទៅហើយ។

"ដូច្នេះខ្ញុំគួរតែទៅហើយ" លីសាបានក្រោកឈរឡើង។

"ចាស" ជេននីក៏ដើរជូនដំណើរលីសាទៅដល់មាត់ទ្វារ ក្រោយមកលីសាក៏ងាកមកវិញហើយមើលទៅភ្នែករបស់ជេននី។

"អរគុណសម្រាប់ថ្ងៃនេះ ជេននី" លីសាញញឹមហើយជេននីក៏ញញឹមដូចគ្នា។

"មិនបាច់​គួរសម​ទេ"

លីសាដឹងថាខ្លួននឹងត្រូវចាកចេញក៏រត់ទៅរកជេននីឱបយ៉ាងណែន។ ជេននីមានការភ្ញាក់ផ្អើលពេលឃើញលីសាឱប។ លីសាបានយកមុខទៅដាក់លើស្មារបស់ជេននី។

"អរគុណពិតមែន"

ជេននីមិនបានឆ្លើយតបឡើយ តែនាងក៏ឱបលីសាវិញជំនួសការនិយាយហើយទះខ្នងនាងតិចៗ។ ឱបគ្នារៀងយូរបន្តិចទើបជេននីដាច់ចិត្តហាស្រដីដោយសម្លេងស្រទន់។

គូស្នេហ៍ គូនិស្ស័យWhere stories live. Discover now