ក្នុងថ្ងៃថ្មីពួកគេបានទៅប៊ូសានទីតាំងកន្លែងដែលបាននិយាយគ្នានោះ គឺជាឆ្នេរសមុទ្រហើយពិតជាមានភាពស្រស់ស្អាតតាំងពីព្រឹកព្រលឹមអុលមកម្ល៉េះ។
"ខ្ញុំចង់ឱ្យអ្នកឆ្នៃម៉ូដរៀបចំសម្លៀកបំពាក់សម្រាប់ជេននី មើលទៅដូចជាអ្នកទេសចរណ៍ម្នាក់ ប៉ុន្តែនៅតែមានមុខធម្មជាតិដដែល អូខេ!?" លីសាបញ្ជា។ ពួកគេបានងក់ក្បាលនិងតុបតែងខ្លួនឱ្យជេននី។ លីសាក៏កំពុងញាប់ដៃញាប់ជើងទៅរកកន្លែងល្អ ដើម្បីថតរូបសម្រាប់ជេននីដូចគ្នា។
៣០នាទីក្រោយមក ជេននីបានដើរមករកលីសាហើយលីសាក៏ងាកមើលទៅសម្រស់របស់ជេននីដូចគ្នា។
ពិតណាស់...នាងស្អាតខ្លាំងណាស់!!
លីសាគិតក្នុងចិត្តព្រមទាំងលួចញញឹមតិចៗ។ ជេននីស្លៀកសំពត់និងអាវដៃតូចរួមជាមួយខ្សែកផ្កាចម្រុះពណ៌។
"យ៉ាងម៉េចដែរ ពួកយើងអាចថតបាននៅ?" ជេននីសួរ។
"អូខេ តោះចាប់ផ្ដើម...." ការថតនេះមានភាពរលូនល្អណាស់។ លីសាគ្រាន់តែថតរូបជេននីប៉ុណ្ណោះ តែនាងមិនអាចយកភ្នែកចេញពីជេននីឡើយ។ ជេននីកាន់ផ្លែដូងហើយមើលទៅកាមេរ៉ា ពេលកំពុងមើលរូបថតក្នុងកាមេរ៉ា លីសាមានអារម្មណ៍ថាមានមេអំបៅហោះលេងនៅក្នុងបេះដូងរបស់នាង។ លីសាចុចកាមេរ៉ានិងមើលរូបភាពទាំងញញឹមពព្រាយ។
"ស្អាត..."
"ខ្ញុំដឹង!" ពួកគេទាំងពីរនាក់មើលមុខគ្នាហើយក៏ផ្ទុះសំណើចឡើងរួចក៏បន្តថតរហូតដល់ម៉ោងប្រាំបួនយប់។
"អូខេ អ្នកទាំងអស់គ្នាការថតថ្ងៃនេះបានបញ្ចប់ហើយ"
ផ្លាច់ៗ!! ផ្លាច់!!
"តោះពួកយើងទៅញ៉ាំសាច់អាំង..." ក្រុមការងារនាំគ្នាទះដៃនិងមកបបួលលីសាទៅជាមួយពួកគេដែរ។
"អ្នកទាំងអស់គ្នាទៅមុនទៅ ខ្ញុំប្រមូលអីវ៉ាន់របស់ខ្ញុំសិន"
"បន្តិចទៀតជួបគ្នា" ពួកគេទាំងអស់គ្នានាំគ្នាទៅភោជនីយដ្ឋានក្បែរឆ្នេរសមុទ្រ។ ចំណែកលីសានៅរៀបចំអីវ៉ាន់របស់នាងតែម្នាក់ឯង។
"ហ្ហេ!!" មានមនុស្សម្នាក់មកពីខាងក្រោយនាងបានបន្លឺសម្លេងហៅនាង។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
