ជេននីបិទទូរទស្សន៍ហើយចាកចេញទៅខាងក្រៅឃើញលីសាឈរចាំនៅមុខទ្វារល្មម។
"តោះយើងទៅ" ជេននីនិយាយរួចលីសាក៏ញញឹមតប។
ពួកគេបានដើរទៅតាមផ្លូវហ៊ុងដេ ហើយជេននីបានប្រាប់រឿងរ៉ាវអាម៉ាស់របស់ជីស៊ូ។ លីសាចូលចិត្តពេលឃើញជេននីសើច វាគួរឱ្យស្រលាញ់ខ្លាំងណាស់ នាងដកកាមេរ៉ាចេញពីកាបូបហើយថតរូបជេននី។
"អ្ហេ! ហេតុអ្វីបានជានាងធ្វើបែបនេះ?" ជេននីលាន់មាត់ទាំងភ្ញាក់ផ្អើលពេលឃើញលីសាថតនាង។
"តើនាងតែងតែយកវាមកតាមខ្លួនរហូតមែនទេ?" ជេននីមើលទៅកាន់កាមេរ៉ា ប៉ុន្តែនាងកត់សម្គាល់ឃើញថាវាមិនមែនជាកាមេរ៉ាដែលលីសាថតរូបនាងរាល់ដងទេ។
"មួយនេះជាកាមេរ៉ាដែលខ្ញុំចូលចិត្តបំផុត ខ្ញុំតែងតែយកវាមកតាមខ្លួនជានិច្ច" លីសាសម្លឹងមើលកាមេរ៉ាក្នុងដៃរបស់នាង។
"ហេតុអ្វីទើបតែដកយកមកប្រើ?" ជេននីសួរ។
"ដើម្បីចាប់យករូបភាពដ៏ស្រស់ស្អាតនៅពេលនេះ" លីសាតប នឹងសំណួរទាំងជេននីឥឡូវនេះកំពុងគិតក្នុងចិត្ត។
ពេលវេលាដ៏ស្រស់ស្អាត?
ដូច្នេះនាងកំពុងពិចារណាខ្ញុំ!!?
"នាងស្អាតណាស់" លីសាលាន់មាត់ទាំងមិនដឹងខ្លួន។ ចំណែកអ្នកដែលបានឮមានអារម្មណ៍ថាបេះដូងលោតខុសធម្មតា រីឯថ្ពាល់ក៏ចាប់ផ្ដើមក្រហមនិងក្ដៅតិចៗ។
".....ឆ្កួត" ជេននីនិយាយហើយដើរទៅមុខយ៉ាងលឿនមិនងាកក្រោយមើលលីសាឡើយ។
បន្ទាប់ពីដើរមើលទេសភាពនាពេលយប់ អស់ជាងពីរម៉ោងលីសានិងជេននីក៏ត្រលប់មកផ្ទះវិញ។ ជេននីចូលក្នុងបន្ទប់គេង រួចដាក់ខ្លួនលើគ្រែព្រមជាមួយនឹងស្នាមញញឹម។
ចំណែកលីសាបានចូលទៅក្នុងស្ទូឌីអូផ្ទាល់ខ្លួនរបស់នាងដើម្បីផ្ដិតរូបភាពរបស់ជេននី បន្ទាប់ពីផ្ដិតរូបភាពរួចរាល់លីសា ក៏បានយកសៀវភៅគំនូរចេញមកនិងបិតវាជាប់នឹងសៀវភៅ ហើយសរសេរចំណងជើងថា.....
One of my favorite Nights.
+++
ថ្ងៃបន្ទាប់ជេននីត្រៀមខ្លួនរួចរាល់សម្រាប់ការថតរូប នាងមាន ការរំភើបដោយសារតែជីស៊ូអនុញ្ញាតឱ្យនាងថតជាមួយសំណព្វចិត្តខៃដែលជាសត្វឆ្កែរបស់នាង។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
