"ដូច្នេះមានន័យថានាងលួចស្រលាញ់ខ្ញុំយូរហើយមែនទេ?"
"នាងក៏លួចស្រឡាញ់ខ្ញុំដោយសម្ងាត់ដូចគ្នា! ជីស៊ូបានប្រាប់ខ្ញុំកាលពីមួយសប្តាហ៍មុន" លីសាមើលទៅជេននីមិនដាក់ភ្នែក។
"អូ...ព្រះអើយ...ជីស៊ូ" ជេននីយកដៃទះថ្ងាស់របស់នាង។
ចំណែកលីសាបានសើចចំអកនាង ហើយក៏ចង់ឱ្យពេលវេលាឈប់ដើរត្រឹមនេះដែរព្រោះអាចនៅក្បែរជេននីជារៀងរហូតតែវាគ្រាន់តែជាក្ដីស្រមៃប៉ុណ្ណោះ។
"ពេលនេះពួកយើងគឺជាJenlisaហើយ" ជេននីនិយាយបែបកំប្លែងទៅលីសា ហើយភ្លាមនោះលីសាក៏បានថើបបបូរមាត់របស់ជេននីម្តងទៀត។
"ពិតប្រាកដណាស់ Jenlisa Forever!!" លីសានិយាយទាំងក្ដុកក្ដួលក្នុងចិត្ត។
+++
ជីស៊ូកំពុងធ្វើអាហារពេលព្រឹកសម្រាប់ពួកគេបីនាក់ ពេលនោះដែលលីសាក៏ចុះមកដល់ល្មម។
"អរុណសួស្ដីលីសា មកញ៉ាំអីជុំគ្នា" ជីស៊ូនិយាយ។
"អរុណសួស្ដី ថ្ងៃនេះស្រស់ស្រាយម៉្លេស!" ឆេយ៉ុងញញឹមដាក់លីសា។
"អរុណសួស្ដី" នាងញញឹមហើយក៏ដើរថើបថ្ពាល់ជេននីធ្វើឱ្យពីរនាក់ទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង។
"ពួកឯងទាំងពីរ...." ជីស៊ូមានការភ្ញាក់ផ្អើលជាខ្លាំង។
"ពួកយើងទាក់ទងគ្នាជាផ្លូវការហើយ" នាង ញញឹមហើយមើលទៅកាន់ជេននី។
"អូហូ!! អញ្ចឹងឯងបានមានអារម្មណ៌ថាបរិយាកាសក្នុងផ្ទះខុសពីធម្មតា" ឆេយ៉ុងនិយាយទាំងញ៉ាក់ចិញ្ចើម។
"អបអរសាទោរ ហើយអ្នកណាសារភាពទៅណ៎" ជីស៊ូមើលទៅជេននី។
"នែ! គឺលីសាទេ មិនមែនខ្ញុំឡើយ"
"ចុះមានអ្នកណាថាអី...."
"ថ្ងៃនេះជាថ្ងៃសម្រាក អញ្ចឹងនាំពួកគេទៅលេងសួនច្បារម្ដងទៅយ៉ាងម៉េចដែរ?" ឆេយ៉ុងបានចង្អុលទៅកាន់Kuma KaiនិងDalgomហើយបីនាក់ទៀតក៏ងក់ក្បាល។
បន្ទាប់មកពួកគេក៏ទៅប្ដូរខោអាវរៀងៗខ្លួន។ លីសានិងជីស៊ូបានទៅបន្ទប់របស់ពួកគេដើម្បីផ្លាស់ប្តូរសំលៀកបំពាក់ ពេលនោះលីសាបានដោះសម្លៀកបំពាក់របស់នាងចេញក៏ធ្វើឱ្យជីស៊ូបានឃើញពីស្ថានភាពនៃរាងកាយរបស់នាង ពិតជាស្គមខ្លាំងមែនទែនសឹងមិនគួរឱ្យជឿ។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ១៨
Start from the beginning
