ភាគទី ១៨

Começar do início
                                        

"ហេតុអ្វីបានជានាងធ្វើវាឡើង?" ជេននីសួរ។

"ខ្ញុំធ្វើវាសម្រាប់នាង!"

"សម្រាប់ខ្ញុំ! មានន័យថាម៉េច?" នាងសម្លឹងមើលលីសាមិនដាក់ភ្នែក។

"ជេននី..." លីសាញញឹមទាំងភាពភ័យខ្លាច។

"នាងមានរឿងអីមែនទេ?" ជេននីធ្វើដូចធម្មតាព្រោះនាងពិតជាមិនដឹងអ្វីដែលលីសាចង់ធ្វើឡើយ។

"ខ..ខ្ញ..ខ្ញុំ..អឺ...ចង់ប្រាប់នាងរឿងខ្លះ" លីសានិយាយសឹងស្ដាប់មិនបាន។

"ជារឿងអ្វីទៅ?"

"តើនាងជឿទេ គ្រាន់តែឃើញភ្លាមស្រលាញ់ភ្លែត?"

"ជឿខ្លះតែមិនទាំងអស់ទេ ប៉ុន្តែក៏ប្រហែលដូចជាគេថាស្នេហារន្ទះបាញ់ឃើញភ្លាមស្រលាញ់ភ្លែតអញ្ចឹងហ្ន៎!" ជេននីនិយាយលេងបែបកំប្លែងហើយសើច។

"តើនាងចងចាំលើកដំបូងដែលពួកយើងជួបគ្នាទេ?" លីសាសើចទាំងភ័យ។ ជេននីញញឹមនឹងចងចាំពីរបៀបដែលនាងស្រែកដាក់លីសា នាងក៏រីករាយដែលបានជួបលីសាហើយទាំងអស់នោះក៏ត្រូវអរគុណដល់ជីស៊ូដែរ។

"នៅចាំតែមានពាក់អីទៅ?" នាងធ្វើមុខឆ្ងល់។

"ខ្ញុំគិតថាខ្ញុំមានអារម្មណ៍ល្អពេលខ្ញុំបានឃើញនាង"

ជេននីធ្វើមុខស្លើរដាក់លីសាព្រោះមិនយល់ថានាងចង់និយាយអំពីអី។

"ខ្ញុំនៅតែមិនយល់!?"

"ខ្ញុំគិតថាខ្ញុំបានធ្លាក់ក្នុងអង្លង់ស្នេហ៍របស់នាងហើយ ពេលខ្ញុំមើលទៅកែវភ្នែកពណ៌ត្នោតរបស់នាង" លីសាចាប់ផ្ដើមញ័រជើង។

បន្ទាប់មកលីសាក៏មើលទៅជេននីហើយឥឡូវនេះពួកគេកំពុងសម្លឹងមើលទៅកែវភ្នែករបស់គ្នាទៅវិញទៅមក។

"លីសា! ខ្ញុំ....."

"វាមិនអីទេ បើនាងមិនទទួលយកវា! ខ្ញុំមានន័យថាខ្ញុំមិនចង់ឱ្យមានវិប្បដិសារីក្នុងជីវិតខ្ញុំទេទើបខ្ញុំចង់ឱ្យនាងដឹងថាខ្ញុំ.....!?"

សំដីរបស់លីសាត្រូវបានកាត់ដោយសារជេននីថើបបបូរមាត់របស់នាងដោយក្ដីស្រលាញ់ពេញចិត្តនិងចង់ភ្លក្សរសជាតិបបូរមាត់មួយនេះជាយូរមកហើយ។ លីសាមានការភ្ញាក់ផ្អើល ប៉ុន្តែក្រោយមកនាងបែរជាធូរស្បើយឡើងវិញ នាងបានឆ្លើយតបនឹងការថើបមួយនេះទៅកាន់ជេននីវិញ។ ពួកគេទាំងពីរនាក់បានថើបគ្នាយ៉ាងយូរព្រោះតែការលាក់ក្ដីស្រលាញ់រវាងគ្នានឹងគ្នាមកយូរមកហើយ​ មួយសន្ទុះក្រោយជេននីក៏ដកបបូរមាត់ចេញពីលីសា។

គូស្នេហ៍ គូនិស្ស័យOnde histórias criam vida. Descubra agora