@ព្រឹកថ្ងៃថ្មី<< ភូមិគ្រិះរង់ចាំ>>
ពន្លឺព្រះសូរិយារះបញ្ចេញរស្មី បាចប្រសាចពាសពេញ
បរិវេណ ភូមិគ្រិះមួយនេះ ធ្វើឲដំណក់ទឹកសន្សើម
ចាំងផ្លេកៗលើស្រទាប់ ផ្កាពណ៌ស្វាយមួយប្រភេទ
ដែលវាត្រូវបានដាំដុះ យ៉ាងច្រើនកុះករ ជុំវិញបរិវេណ
លើវាលស្មៅ ក្នុងភូមិគ្រិះ ។
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ផ្កាមួយប្រភេទនេះវាមានឈ្មោះថា<<Aster >>វា
ជាផ្កាដែលមានពណ៌ស្វាយ ស្រស់ហើយលេចធ្លោរ
វាគឺជាផ្កាដំណាងឲម្ចាស់ភូមិគ្រិះនេះ គេគឺជាផាកជីមីន
អ្នកលេងព្យាណូកាលពីយប់ មិញនិងឯង ឯឈ្មោះនៃ
ភូមិគ្រិះវារាងចម្លែកបន្តិចហើយ ព្រោះពាក្យថា រង់ចាំ
គឺចង់មានន័យដល់ការចង់ឲអ្វីមួយវិលត្រឡប់មកវិញ
តែមិនដឹងឡើយថា ជីមីន ដាក់ឈ្មោះមួយនេះសម្ដៅ
ដល់ការទន្ទឹងការវិលត្រឡប់របស់អ្នកណានោះទេ។
នៅក្នុងសួនផ្កាAster ខាងក្រោយភូមិគ្រិះ ជីមីន ដើរ
ពិនិត្យមើលវាដោយយកចិត្តទុកដាក់ជាមួយនិងស្នាម
ញញឹមជាប់ផែនថ្ពាល់។
«អ្នកប្រុសតូច ម្ចាស់សារៈមន្ទី អូគីណាវ៉ា មកសុំជួប»
អ្នកបំរើម្នាក់រត់មកប្រាប់ដំណឹងដល់ រាងតូចជាមួយនិង
ទឹកមុខមិនសូវល្អសោះ។
«បន្តិចទៀតខ្ញុំទៅហើយ ឯងជួយលើកទឹកជូនភ្ញៀវ
ផង»រាងតូចងាកមកឆ្លើយជាមួយអ្នកបំរើ បែបធម្មតា
ដូចគ្មានរឿងសំខាន់អ្វី ទាំងដែលការពិត ភ្ញៀវមកសុំ
ជួបជាមុខជាការទៅហើយនិង។
ក្រឡេកមកមើលនៅក្នុងបន្ទប់ទទួលភ្ញៀវវិញ នៅ
លើសាឡុង កំពុងតែមានបុរសចំណាស់ម្នាក់អង្គុយ
រង់ចាំជួបរាងតូច។
«សួរស្ដីលោក ស៊ុន! មករកខ្ញុំថ្ងៃនេះមានរឿងអីមែន
ទេ?»ម្ចាស់សំឡេងដើរមកក្នុងដំណើរមួយៗសួរទៅ
កាន់បុរសនោះដោយស្នាមញញឹមស្រាល ហើយបន្ត
ទម្លាក់ខ្លួនអង្គុយនៅលើសាឡុងទល់មុខគាត់។
«អរ៎ សួរស្ដីអ្នកប្រុស...គឺបែបនេះទេ ខ្ញុំមកថ្ងៃនេះគឺ...
ចង់មកនិយាយរឿងផ្ទះមួយនេះ..តើ..»លោកស៊ុន
និយាយទាំងរដាក់រដុបតែត្រូវជីមីននិយាយកាត់
«បើលោកចង់សួរថាខ្ញុំព្រមលក់ផ្ទះនេះឬអត់ ចម្លើយ
របស់ខ្ញុំគឺដូចមុន របស់ដែលបានមកក្នុងដៃខ្ញុំហើយ
ខ្ញុំមិនបណ្ដោយឲរបូតពីដៃនោះទេ..បានហើយលោក
ទៅវិញចុះ ហើយប្រាប់ដល់អ្នកដែលចង់បានផ្ទះនេះ
ផង ឲគេឈប់ប៉ងចង់បានទៀតទៅ..នេះជាលើកទី5
ហើយវាគ្មានបន្តទៀតនោះទេ»ការឆ្លើយតបដោយ
ទឹកមុខស្មើរបស់រាងតូច បានធ្វើឲលោកស៊ុនគ្មាន
ពាក្យអ្វីត្រូវនិយាយតវា នោះឡើយ ព្រោះគាត់មកទី
នេះគឺក្នុងបំណងមួយនេះមែន ដូច្នេះគាត់ក៏សម្រេច
ចិត្តលារាងតូចចេញទៅវិញ។
«អ្នកប្រុសតូចគិតយ៉ាងម៉េចបន្ត....»
សូមរង់ចាំអានភាគបន្ត
សរសេរដោយ: ទឹកសន្សើម💜
YOU ARE READING
រឿង មន្តស្នេហ៍ Aster
Teen Fiction«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
ភាគទី5:«ភូមិគ្រិះរង់ចាំ»
Start from the beginning
