៚
« ហួសការកំណត់៥នាទីយូរហើយ បើនាងនៅតែមិនព្រមតែងខ្លួន យើងនឹងទៅមិនទាន់ពិធីមង្គលការ »
« លោក.... លោកជួយចេញសិនទៅបានទេ »
« នាងគិតថាអាចចរចារជាមួយខ្ញុំបានអញ្ចឹងឬ? នាងមិនទាន់ទាំងតបសំនួររបស់ខ្ញុំផង »
( អាតាប៉ិហេងស៊យ មាកំណាច ប្រុសចិត្តខ្មៅ! ) ហ្សេរ៉ា ស្រែកជេរនៅក្នុងចិត្តម្ដងហើយម្ដងទៀតឯដៃជើងញ័រទទ្រើកគ្មានកម្លាំង ប៉ុន្តែការបណ្ដោយឲ្យខ្លួនឯងស្ថិតក្នុងសភាពបែបនេះមិនមែនជារឿងល្អ ទើបសម្រេចចិត្តងាកទៅរកគេម្ដងទៀតទប់ការអាម៉ាស់ ហើយប្រសព្វភ្នែកជាមួយគេត្រង់ៗព្យាយាមជ្រើសរើសពាក្យនិយាយសុភាពបំផុតតាមដែលអាចធ្វើទៅបាន។
« បើចង់និយាយរឿងអី អញ្ចឹងសូមឲ្យនាងខ្ញុំតែងខ្លួនឲ្យរួចរាល់សិនទៅ ដូច្នេះហើយសូមមេត្តា.... លោកចេញទៅ »
« អត់! » គេតបខ្លីៗ ខណៈនោះក៏យកស្រោមអនាម័យចម្រុះម៉ូដចម្រុះម៉ាកមកដាក់តម្រៀបគ្នាហាក់ដូចចង់ឲ្យនាងជ្រើសរើស។ គេធ្វើបែបនេះដូចកាន់តែគំរាមព្រលឹងនាងធ្វើឲ្យ ហ្សេរ៉ា កាន់តែភ័យព្រលឹងចុងសក់។
« បើចង់តែងខ្លួនក៏អញ្ជើញតាមសម្រួល.... កាលពីព្រឹកមិញនាងនៅចេះអង្គុយមើលខ្ញុំតែងខ្លួន »
« ងាប់ហើយ! នេះលោកចង់ធ្វើបាបខ្ញុំច្បាស់ណាស់ ចាំមើលត្រឡប់ទៅវិញលោកនឹងត្រូវនាងខ្ញុំប្ដឹងមិនខាន »
« អ្នកដែលលួចតាមដានខ្ញុំអស់រយៈពេល៣ឆ្នាំ មានសិទ្ធិនិយាយអញ្ចឹងដែរឬ? »
« អឺ.... នាង.... នាងខ្ញុំសូមទោស » នាងក្រមុំព្រមទទួលយកទោសទណ្ឌ ព្រមទទួលគ្រប់យ៉ាងទោះត្រូវបណ្ដេញចេញពីប្រាសាទនេះក៏ដោយ។
« នាងខ្ញុំមិនដោះសាររឿងដែលលួចតាមថតរូបលោកព្រមទាំងរឿងតាមដានលោក គឺចាប់ពីពេលនេះទៅនឹងគ្មានអ្វីកើតឡើងទៀតនោះទេ »
« ខ្ញុំមិនបានត្រូវការពាក្យសូមទោស! »
« ហើយលោកត្រូវការស្អី? »
« នាងក៏ដឹងចម្លើយច្បាស់.... ជួនកាលយើងគួរតែបន្តរឿងកាលពី៣ឆ្នាំមុនឲ្យវាចប់ បើនាងចាប់អារម្មណ៍ខ្ញុំនឹងដាក់សំណើថ្លៃខាតញើសឲ្យចុះ » គេមានចេតនាទាក់ទាញនាង សាកល្បងចង់ពិសោធន៍មើលថា ហ្សេរ៉ា នឹងលោតមកត្របាក់លុយនិងសិចដូចស្រីដទៃទៀតដែលគេជួបឬក៏អត់ ឬថានាងនៅក្រាញននាលរឿងស្នេហាល្ងង់ខ្លៅនោះបន្ត.... ជុងហ្គុក ប្លេស ត្រូវការដឹង។
CZYTASZ
- DON'T CHASE ME ❌
Romansគេចណាស់ជួបណាស់ ប៉ុន្តែលើកនេះបែរជាធ្វើឲ្យគេទប់ចិត្តមិនបាននឹងភាពពុះកញ្រ្ជោលក្ដៅគគុក។ « ជុងហ្គុក ប្លេស x ប៊ែក ហ្សេរ៉ា » -NIANA
