ភាគ០៩ : តាមដាន

145 3 0
                                        


- កំណត់ត្រាថ្ងៃទី១

ជុងហ្គុក ចេញពីភែនហោស៍នៅម៉ោង៧កន្លះ ឡើងឡានប៊ែនលីពណ៌ប្រាក់មេថាលិក។
OMG! ការបានឃើញគេក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹក ធ្វើឲ្យខ្ញុំសឹងតែក្រាបលូនថ្វាយពិន្ទុឲ្យអ្នកអង្គម្ចាស់១០ពិន្ទុពេញ។ ខ្ញុំមិនប្រាកដចិត្តថា ដឹងខ្លួនទេថាគេជាស្វាមីនៅក្នុងក្ដីស្រមៃរបស់ខ្ញុំ គេសង្ហាណាស់! សង្ហាដល់ថ្នាក់គោក្របីងាប់បាន សង្ហាដល់ថ្នាក់ខ្ញុំត្រូវស្រែកសុំជីវិត។
ខ្ញុំចុចកាមេរ៉ាក្នុងដៃញាប់ស្អេក បានរូបភាពពេលគេចាប់ចង្កូតឡានដោយដៃម្ខាងចំណែកដៃម្ខាងទៀតយកផ្លែប៉ោមទាំងមូលមកខាំក្រួបៗ។ ខ្ញុំចង់ធ្វើជាផ្លែប៉ោមនោះដល់ហើយនឹងត្រូវបានគេខាំស៊ី ហាសៗ....

សុំបញ្ចប់ការកត់ត្រាត្រឹមហ្នឹង ព្រោះតាក់ស៊ីដែលខ្ញុំត្រូវជិះតាមល្បឿនឡានប៊ែនលីមិនទាន់.... សោកសៅ។

- កំណត់ត្រាថ្ងៃទី២

ប្ដូរវិធីសាស្ត្រតាមដានថ្មីដោយការបើកឡានដោយខ្លួនឯងជាឡានអូលស្មូប៊ីលពណ៌ផ្ទៃមេឃដ៏គួរឲ្យស្រលាញ់ តែប៊ែនលីរបស់គេនៅតែបោលទៅបាត់ដូចទម្លាប់។ ខ្ញុំចង់តែឆ្កួតប៉ុន្តែអាចដៅដឹងបានថាគេទៅណាទើបទៅស្ទាក់ចាំមើល។
ថ្ងៃនេះពេលថ្ងៃត្រង់គេនាំស្រីស្អាតឈ្មោះ សៃម៉ារ៍ ឡើងឡានទៅញ៉ាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានអាកាស រីឯខ្ញុំអង្គុយក្រោយខ្នងគេបីតុ កម្មង់ភេសជ្ជៈមកផឹកដើម្បីកុំឲ្យមើលទៅមានពិរុទ្ធខណៈដែលរកឱកាសថត។
ពេលរសៀលគេចូលប្រជុំជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ ពេលល្ងាចគេទៅយកស្រីៗហើយបន្ទាប់ពីនោះខ្ញុំក៏ស្ទាក់ចាំគេនៅមុខផាប់អស់រយៈពេលបួនម៉ោង ជុងហ្គុក ក៏ចូលភែនហោស៍វិញនៅម៉ោងបីទាបភ្លឺ ជាមួយស្រីស្អាតប្រាំនាក់! ប្រាំនាក់! គេចង់បង្កើតក្រុមបាល់បោះស្រីៗនៅលើគ្រែឬយ៉ាងម៉េច?

ចប់ការកត់ត្រាត្រឹមប៉ុណ្ណឹង ព្រោះខ្ញុំគ្រុនទៅជាខ្យល់គរ។

- កំណត់ត្រាថ្ងៃទី៣

ម៉ោង៤ទាបភ្លឺ គេបណ្ដើរស្រីឡើងយន្តហោះជែតទៅណាក៏មិនដឹង។ ខ្ញុំអត់ធ្មត់ អ្វីដែលគេធ្វើហើយមានក្ដីសុខ ប្រពន្ធមនោដូចខ្ញុំត្រូវតែអត់ធ្មត់ ចប់ព័ត៌មាន....។

- DON'T CHASE ME ❌Where stories live. Discover now