៚
« ជាបញ្ជាពីអ្នកណា? តាមដាន ជុងហ្គុក ដើម្បីអី!?? »
« គ.... គឺ » ហ្សេរ៉ា មានអារម្មណ៍ថារមួលពោះវៀនពោះតាំង ជើងទន់ ដៃញ័រ ចង់យំ តែកាន់តែធ្វើឲ្យបុគ្គលនៅចំពោះមុខខឹងខ្លាំង។
« ឆ្លើយ!! »
« នាងខ្ញុំចូលចិត្តលោក ជុងហ្គុក ចង់រៀបការ ចង់នៅជិតគេ » ហ្សេរ៉ា តបខ្លាំងៗទាំងបិទភ្នែកអត់ដង្ហើម។ នាងចង់មុជចូលក្រោមព្រំព្រោះការអាម៉ាស់ ពេលត្រូវឈ្លេចយកអាថ៍កំបាំង។
« ហេតុអីី? ព្រោះអីទើបចូលចិត្ត?? »
« កាលពី៣ឆ្នាំមុនលោក ជុងហ្គុក ជួយនាងខ្ញុំពីពួកអន្ធពាលទើបនាងខ្ញុំ.... »
« នេះអ្នកនាងហ៊ានលួចតាមដានកូនប្រុសខ្ញុំដល់ទៅ៣ឆ្នាំផងឬ? » លោក ផែតធឺរ ទះតុលាន់ប៉័ងបណ្ដាលឲ្យនាងក្រមុំភ្ញាក់ព្រើត។
ប៉ុន្តែក្នុងពេលដែលហ៊ានធ្វើខុសហើយគឺត្រូវតែហ៊ានទទួលស្គាល់ទើប ហ្សេរ៉ា មិនដោះសាអ្វីទាំងអស់។
« ចាស៎.... នាងខ្ញុំគ្មានអីដោះសាហើយសូមអភ័យទោសចំពោះរឿងនេះផងលោក » នាងក្ដៅតាំងពីមុខដល់ស្លឹកត្រចៀក ខ្មាស់សឹងតែបោលទៅជណ្ដើរយន្តនិងរត់ទៅឲ្យឆ្ងាយ។
លោក ផែតធឺរ ក្រឡេកភ្នែកអានសារដែលនាងសរសេររៀបរាប់រវើរវាយនៅក្នុងរូបថតទាំងនោះលឿនដូចព្យុះ មុននឹងងាកមកសម្លឹងនាងនិងស្ដីឲ្យដោយការរអាចិត្ត។
« អ្នកនាងជា Stalker អញ្ចឹងឬ? » រឿងហ្នឹងហើយដែលមិនចង់ឲ្យអ្នកណាគិត នាងចង់តែស្រែកប្រាប់ថាមិនមែនប៉ុន្តែ ហ្សេរ៉ា ចុកដល់ថ្នាក់ស្រែកមិនចេញធ្វើបានត្រឹមតែញញឹមដោយទឹកមុខស្រពោន។
« មានន័យថាអ្នកនាងតាំងចិត្តតាមដាន ជុងហ្គុក មករហូត »
« ចាស៎ តែនាងខ្ញុំមិនធ្លាប់រំខានឬបង្កបញ្ហាឲ្យ ជុងហ្គុក »
« ខ្ញុំដឹង » លោកផែតធឺរ ផ្លុំផ្សែងចេញពីខ្សៀរយឺតៗ។
ចាប់តាំងពីគេហក់ចូលសង្វៀនមុខជំនួញដ៏ក្ដៅគគុកក៏ត្រូវហាត់រៀនមើលគំនិតរបស់អ្នកតាមរយៈទឹកមុខនិងអាកប្បកិរិយា។ ចាស់បុរាណមានប្រសាសន៍ថា ទឹកមុខនិងពន្លឺភ្នែកឆ្លុះបញ្ចាំងឲ្យឃើញពីអារម្មណ៍របស់មនុស្ស សម្លៀកបំពាក់មុខមាត់ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីធាតុពិត ទើបបុរសចំណាស់អាចដៅចិត្តនាងបានតាំងពីឃើញដំបូងម្ល៉េះ។
YOU ARE READING
- DON'T CHASE ME ❌
Romanceគេចណាស់ជួបណាស់ ប៉ុន្តែលើកនេះបែរជាធ្វើឲ្យគេទប់ចិត្តមិនបាននឹងភាពពុះកញ្រ្ជោលក្ដៅគគុក។ « ជុងហ្គុក ប្លេស x ប៊ែក ហ្សេរ៉ា » -NIANA
