ភាគ០៨ : ជម្រើសនៅឯណា?

152 2 0
                                        

ធ្វើក៏ត្រូវបណ្ដេញចេញ មិនធ្វើក៏ត្រូវបណ្ដេញចេញ.... ចំជាជម្រើសដែលល្អអីយ៉ាងនេះណ៎!

កាលដែលត្រូវធ្វើដំណើរមកស្រុកគេម្នាក់ឯងគឺជារឿងផ្ចាញ់ផ្ចាលជីវិតមិនតិចនោះទេ ទម្រាំជីវិតនាងស៊ាំនិងបិទភ្នែកដើរនៅក្នុងទីក្រុងធំដូចឡូសអ៊ែនជឺឡែស គឺចំណាយពេលដល់មួយឆ្នាំ។
ហ្សេរ៉ា អង្គុយរិះគិតនៅក្នុងបន្ទប់នៅឯផ្ទះស្នាក់ដោយចិត្តស្រពោន ទឹកភ្នែកស្រក់ក្នុងចិត្តខណៈដែលសម្លឹងមើលកាមេរ៉ានិងឱបករណ៍ដ៏ទំនើបដែលថ្នាក់លើប្រទានឲ្យ។ វាចាំងពន្លឺផ្លេកៗថ្មីទើបតែបកពីស្រោមនិងទាក់ទាញចិត្តឲ្យនាងរារែក។
ហ្សេរ៉ា ធ្លាក់ស្មាសំយោកបើត្រូវ ជុងហ្គុក ប្លេស ចាប់បាននោះនាងនឹងត្រូវអស់សង្ឃឹម អាជីពជាជាងថតរូបដែលនាងស្រលាញ់បំផុតនឹងត្រូវធ្លាក់ចូលនរក។

« កូនទាមួយនោះ ខ្ញុំឃើញថាស្លាក់ស្លើតណាស់ ហ៊ឺយ.... » រសថើបដែលគេប្រគល់ឲ្យកាលពីបីឆ្នាំមុននៅតែក្ដៅភាយៗលើបបូរមាត់របស់នាង។
វាជាការថើបដ៏យូរ ថ្នមៗ ពោរពេញទៅដោយការជឿជាក់ដិតដាមក្នុងជីវិត ក្នុងវិញ្ញាណនិងក្នុងខ្យល់ដង្ហើម ពិបាកនឹងបំភ្លេច។ ប៉ុន្តែនាងភ័យពេកក៏ស្រែកលឺខ្លាំងៗ ទើបការថើបដ៏ផ្អែមល្ហែមនោះបញ្ចប់យ៉ាងឆាប់រហ័សនិងមិនធ្លាប់មានម្ដងទៀតចាប់តាំងពីថ្ងៃនោះ។

នាងក្រមុំស្រវាយកកូនឆ្កែដ៏សែនឃ្ជូត កូនកាត់ Puddle ពណ៌ខ្មៅក្រឹបរលោងស្រិលមកឱប អេះត្រចៀកឲ្យវាតិចៗនិងអាស្រ័យព្រះច័ន្ទដែលអណ្ដែតខ្លួនលើវេហាស៍ធ្វើជាមិត្តរៀបរាប់ទុក្ខសោកប្រាប់។

« ហ្គុកហ្គី បើម៉ាមីត្រូវត្រឡប់ទៅកូរ៉េវិញ កូនទៅជាមួយម៉ាមីទេ? »

វូស~

« កូនដឹងទេ ពេលដឹងថាបានការងារនៅឡូសអ៊ែនជឺឡែស ម៉ាមីរំភើបណាស់! ដល់ថ្នាក់ទន្ទិញឈ្មោះស្ថានីយរថភ្លើងក្រោមដីនៅឡូសអ៊ែនជឺឡែសឲ្យគ្រប់ និងរត់ឡើងពេញភូមិដើម្បីបានថតរូបឡូខេហ្សិនធ្វើជាទិន្នន័យរបស់ខ្លួនឯង.... បើមិនបានធ្វើការនៅ Bless Creation បន្តទេ ម៉ាមីប្រហែលជាសោកសៅខ្លាំង »

« ឲ្យម៉ាមីធ្វើយ៉ាងម៉េចទៅ »

វូស~

ហ្គុកហ្គី ខ្មៅក្រឹបលោតមកបបោសអង្អែល វាមិនព្រមដេក ឯនាងក៏ដេកមិនលក់ទើបនាងក្រមុំងើបចូលផ្ទះបាយចាក់ទឹកដោះគោឲ្យវាផឹក។
នាងអង្គុយមើលវាលិឍទឹកដោះគោក្នុងចានដោយភាពភ្លើតភ្លើន មុននឹងឱបជង្គង់ហើយមើលរូប ជុងហ្គុក ដែលនាងយកទៅពង្រីកឲ្យធំបិទលើជញ្ជាំងក្បែរគ្រែ។ មើលទៅមើលមកទើបកូនទាដូចនាងសាកល្បងនឹករូបភាពពេលខ្លួនឯងត្រូវគេចាប់បាន។

- DON'T CHASE ME ❌Unde poveștirile trăiesc. Descoperă acum