៚
« លោក... លោកចង់ធ្វើអី!!?? »
« គិតថាចង់ស្អី.... ពេលដែលនាងភ្លេចខ្លួនត្រឹមមិនប៉ុន្មាននាទីប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដែលឈ្មោះរបស់នាងបានចុះក្នុងទំព័រកាសែតឧក្រិដ្ឋកម្មថ្ងៃស្អែក ស្រីជនជាតិអាស៊ីត្រូវបានរកឃើញសាកសព ត្រូវរំលោភបូកនៅស្ថានីយរថភ្លើងក្រោមដី.... យ៉ាងម៉េចដែរ? »
« ឈ្លើយមែន! »
« វាជាករណីដែលកើតឡើងបានគ្រប់ពេលវេលាទៅវិញទេ ដរាបណាដែលអ្នកនាងដ៏ទន់ជ្រាយដើរមិនទាន់គេមិនទាន់ឯងនិងមិនចេះប្រុងប្រយ័ត្នខ្លួន » បបូរមាត់ដ៏ទន់ល្មើយហាក់ដូច Marshmallow ធ្វើឲ្យគេបំបោសអង្អែលដោយម្រាមដៃ មុននឹងជ្រែកដៃចូលទៅក្នុងប្រអប់មាត់របស់នាងដោយការពេញចិត្ត។
តែខ្យល់ដង្ហើមរបស់ ហ្សេរ៉ា ដង្ហក់ចង់និយាយតែនិយាយមិនចេញ នាងធុំក្លិនក្រអូបប្រហើរចេញពីរាងកាយរបស់គេ ក្លិនដូចខ្យល់មកពីមហាសមុទ្រដ៏ជ្រៅទៅមិនដល់។ វាមិនមែនជាក្លិនទឹកអប់ខូឡូញឬក្លិនគ្រឿងក្រអូបដែលធ្លាប់យល់ តែជាក្លិនខ្លួនរបស់គេ!
« លែងខ្ញុំ! បើឈ្មោះខ្ញុំចុះក្នុងទំព័រកាសែតវាក៏ជារឿងរបស់ខ្ញុំ ខ្ញុំមើលថែខ្លួនឯងបាន »
« ចាំបានថាខ្ញុំឃើញនាងញ័រខ្លួនដូចកូនឆ្កែ ថ្នាក់ស្រែកសុំជំនួយក៏ធ្វើមិនបានផង.... កុំប្រាប់ណាថានោះជាវិធីមើលថែខ្លួនឯង? » ម្រាមដៃរឹងកំព្រឹសអូសចេញពីបបូរមាត់មករកគល់ទ្រូងយឺតៗប៉ះថ្នមៗសឹងតែគ្មានអារម្មណ៍ប៉ុន្តែកម្ដៅចេញពីចុងម្រាមដៃនោះធ្វើឲ្យនាងក្រមុំកន្រ្តាក់។
« កុំ.... កុំ »
« នៅស្ងៀមសិន យើងនិយាយគ្នាមិនទាន់ចប់! » មុខគេមាំមានថាមពលនិងសណ្ដំមនុស្សស្រីគ្រប់គ្នាបានដោយគ្រាន់តែដៀងភ្នែកមើល ទើបនាងក្រមុំឆ្លេឆ្លាប្រុងគេចតែក៏ត្រូវគេទាញមកវិញ។
« ចំណុចដំបូងដែលធ្វើ្វឲ្យនាងត្រូវលំបាកគឺការមើលពិភពលោកក្នុងផ្លូវល្អ និងទុកចិត្តមនុស្សប្លែកមុខពេក »
« តែ.... តែអម្បាញ់មិញលោកមកជួយខ្ញុំហើយតើ »
« ហើយមិនខ្លាចខ្ញុំជាចោរទេឬ? » សម្លេងខ្សឹបគ្រលរនៅក្បែរត្រចៀកធ្វើឲ្យ ហ្សេរ៉ា ញ័រខ្លួនចំណែកចុងម្រាមដៃគេក៏បបោសអង្អែលត្រង់ចុងទ្រូង។ នាងក្រមុំភ្ញាក់ក្រញាងនិងទប់សម្លេងស្រែកពេលដែលត្រូវសណ្ដំចំណុចទន់ជ្រាយតិចៗ។
YOU ARE READING
- DON'T CHASE ME ❌
Romanceគេចណាស់ជួបណាស់ ប៉ុន្តែលើកនេះបែរជាធ្វើឲ្យគេទប់ចិត្តមិនបាននឹងភាពពុះកញ្រ្ជោលក្ដៅគគុក។ « ជុងហ្គុក ប្លេស x ប៊ែក ហ្សេរ៉ា » -NIANA
