ភាគ០៤ : ល្ងីល្ងើ

124 5 0
                                    

ហ្សេរ៉ា ញ័រខ្លួនទទ្រើកបេះដូងលោតមិនត្រូវចង្វាក់ ដៃទាំងពីរក៏ក្ដាប់កាបូបកាមេរ៉ាថតរូបសំណព្វជិតជាប់។
ជម្រើសរបស់នាងមានពីរគឺ មួយប្រើកាមេរ៉ាវាយគេ ពីរព្រមទទួលយកអារម្មណ៍ច្រាសច្រាលពីប្រុសកំណាចម្នាក់នេះ។ ការប៉ះពាល់របស់គេក្ដៅគគុក រមាស់ស្បែកតែក៏ធ្វើឲ្យឈ្លក់វង្វេង។

រំពេចនោះរថភ្លើងដែលនាងត្រូវជិះក៏បានមកដល់ទើបនាងរុញដើមទ្រូងរបស់គេចេញ ប្រុងនឹងដើរចេញតែបុរសមានកម្លាំងកំហែងច្រើននោះទាញនាងទៅឱបម្ដងទៀត។
ចំណែករថភ្លើងជើងលើកនោះក៏ចាកចេញទៅ....

ខណៈរថភ្លើងមួយខ្សែទៀតក៏រត់កាត់ សក់វែងរំសាយរបស់នាងក៏ប៉ើងតាមខ្យល់បក់ផាត់ធ្វើឲ្យសក់ទន់ល្មើយពណ៌ខ្មៅធ្លាក់រសាយលើស្បែកសម៉ដ្ឋខៃ។ ទោះសម្រស់នោះកើតឡើងត្រឹមមួយវិនាទីតែក៏មានអំណាចធ្វើឲ្យអ្នកកម្លោះភាំងនាវិនាទីនោះ ទាមទារឲ្យគេមានអារម្មណ៍ដល់ភាពជានិរន្តរ៍។

« .... » គេមានអារម្មណ៍មិនចង់ធ្វើបាបនាងដាច់ចិត្តលែងដៃដោះលែងឲ្យរាងតូចស្ដើងដែលគ្មានកម្លាំងកំហែងដួលទៅលើដីទើបភាពមួម៉ៅបង្ករូបរាង រាងកាយរបស់គេក៏កាន់តែស្ត្រេស ព្រោះបបូរមាត់ពណ៌ស្រស់ទន់ល្មើយរបស់នាងនៅត្រឹមភាពរឹងមាំដ៏ក្ដៅគគុកល្មម ទើបអ្នកកម្លោះខាំធ្មេញលើកនាងឲ្យឈរជួយរៀបចំខ្លួនដោយទឹកមុខតានតឹងនិងត្រូវទប់ការប្រាថ្នាឲ្យខ្លាំងបំផុត។

« ទៅៗ!! » គេដេញនាងតែនាងបែរជាគ្រវីក្បាល។

« លោក.... លោកទៅមុនទៅ ខ្ញុំដើរមិនរួចទេសុំសម្រាកនៅត្រង់នេះសិន »

( ស្រីល្ងង់! ) គេជេរនៅក្នុងចិត្តមុនឹងងាកក្រោយខ្វាប់ដើម្បីបង្គាប់អារម្មណ៍ព្រួយបារម្ភល្ងង់ៗចេញ។ នាងគិតចង់នៅត្រង់នេះឲ្យអាពួកថោកទាបនោះមកញាំណីឬយ៉ាងម៉េច?

កែវភ្នែកពណ៌ជ័រក្រៀមមុតស្រួចដៀងមើលនាងដោយអារម្មណ៍ស្រៀវស្រើប។ រសជាតិរបស់នាងនៅតែក្ដៅគគុកក្នុងមាត់ក្នុងការចងចាំ វាបង្ហាញឲ្យឃើញច្បាស់ពីការប្រាថ្នាធ្វើឲ្យមនុស្សប្រុសគ្រប់គ្នាមានភ្លើងក្ដៅគគុកឆាបឆេះក្នុងមួយវិនាទី ហើយភ្នាល់បានថាបើពួកថោកទាបអស់នោះត្រឡប់មកវិញនាងច្បាស់ជាមិនរួចខ្លួននោះទេ។

- DON'T CHASE ME ❌Where stories live. Discover now