ភាគ១៧ : ដាក់សម្ពាធ

Start from the beginning
                                    

« នាងសរសេរខុសច្រើនណាស់ ពណ៌ដែលខ្ញុំចូលចិត្តមិនមែនពណ៌ខ្មៅតែជាពណ៌ប្រាក់ទៅវិញទេ! ហើយផ្កាដែលចូលចិត្តគឺផ្កាឈូករ័ត្នមិនមែនផ្កាលីលី!! » ជុងហ្គុក បោះសៀវភៅទៅលើគ្រែ។
ពេលកែវភ្នែកពណ៌ជ័រក្រៀមងាកមកប្រសព្វជាមួយ ហ្សេរ៉ា ក៏ភ្ញាក់ព្រើតភ្លាម ខ្លួននាងឡើងក្រហមងាំង ត្របកភ្នែកក៏មានដំណក់ទឹកនិងដកដង្ហើមដង្ហក់ ជាងនោះទៅទៀតធ្វើឲ្យ ជុងហ្គុក ជិតគ្រប់គ្រងខ្លួនឯងលែងបាន។

« ឈប់យំទៅ! អ្វីដែលខ្ញុំខ្លាចបំផុតគឺមនុស្សស្រីយំ »

« លោក.... លោកអានវាហើយឬ? »

« មែន.... តាំងពីយប់ សប្បាយអានណាស់ ហាក់ដូចនាងជួយកត់កំណត់ហេតុប្រចាំថ្ងៃជំនួសខ្ញុំ » លឺហើយ ហ្សេរ៉ា ទន់ជង្គង់។ នៅក្នុងនោះមានប្រយោគលាមកៗឆ្កួតឡប់ ហើយនៅមាន Post-it បិទបញ្ជាក់ពីទីតាំងដែលគេចូលចិត្តទៅទៀត រួមទាំងរូប Skate ដែលនាងគូររូបរបស់គេធ្វើឲ្យ ជុងហ្គុក ទប់ស្នាមញញឹមមិនជាប់តែព្រះអើយ វាកាន់តែធ្វើឲ្យរាងកាយរបស់គេស្រ្តេសវេទនាលើសដើម។

កាលពីបីឆ្នាំមុន.... ការប៉ះពាល់ដ៏ស្រៀវស្រើបដែលគេដណ្ដើមយកពីនាងវាចំជាវិសេសពិបាកនឹងបំភ្លេច។ ជុងហ្គុក ថ្នាក់ថ្នមនាងព្រោះមិនចង់បំផ្លាញ់នាងដោយតម្រូវការមួយឆាវ មិនចង់ធ្វើដាក់នាងដូចស្រីដទៃដែលគេល្បួងឡើងគ្រែហើយក៏ទាត់ចោល។
មនុស្សអាត្មានិយមដូចគេកំពុងតែយកនាងធ្វើជាឧបករណ៍បង្ហាញពីភាពជាមនុស្សរបស់ខ្លួនទើប ជុងហ្គុក ព្យាយាមនៅឲ្យឆ្ងាយពីនាងធ្វើជាមិនចាប់អារម្មណ៍ធ្វើជាមិនធ្លាប់ស្គាល់។ ប៉ុន្តែពេលដឹងខ្លួនម្ដងទៀតគឺស៊ីញ៉េអនុម័តបញ្ជូនប្រុសៗគ្រប់គ្នានៅក្នុងផ្នែកថតរូបឲ្យទៅប្រចាំការនៅភូមិភាគផ្សេងដែលនៅឆ្ងាយ មានចេតនាឲ្យមានតែពួកភេទទី៣នៅជុំវិញខ្លួននាងប៉ុណ្ណោះ។
នរក.... សត្រូវពិតប្រាកដមិនមែននាងតែជាគេខ្លួនឯង! មួយជីវិតរបស់គេមានមនុស្សស្រីគរគោកដែលស្គាល់ ធ្លាប់ប្រាថ្នាតាមប្រមាញ់ ធ្លាប់មានសិច ចុះហេតុអីទេវតាធ្វើបាបឲ្យមនុស្សស្រីដែលគេស្រេកឃ្លានខ្លាំងបំផុត ប្រាថ្នាខ្លាំងបំផុតគឺជាស្រីម្នាក់នេះទៅវិញ?

- DON'T CHASE ME ❌Where stories live. Discover now