ថេយ៉ុងបានមកនៅក្នុងផ្ទះជាមួយពួកគេក្នុងការបរិភោគអាហារនៅលើតុ ជាមួយលោកស្រីចនដែលគាត់ឈឺនិងបានចុះពីលើផ្ទះដោយកូនប្រុសលើកគាត់នៅលើកៅអី ថេយ៍ឃើញគាត់ក៏ញញឹមយ៉ាងស្រទន់ គាត់ក៏ហាកដូចចូលចិត្ដរាងតូចផងដែរ
"ក្មួយជានរណាទៅ~កូនមីនត្រឡប់មកវិញហើយមែនទេកូន"គាត់ថានិងសួរតើនរណាកំពុងអង្គុយជាមួយយ៉ុនហ្គី តែក៏ក្រឡេកភ្នែកឃើញកូនប្រសារ បែកតែប៉ុន្មានឆ្នាំមកវិញធំពេញវ័យល្មមរៀបការបានហើយ
"បាទម៉ាក់នឹកកូនដែលទេ កូននឹកម៉ាក់គ្រប់ដង្ហើម"
"ញាំុបាយសិនទៅ"ការញាំអាហារដោយស្ងៀមស្ងាត់ យ៉ុនហ្គីចេះតែក្រឡេកមើលទៅកាន់ជីមីនមិនឈប់ ប៉ុន្តែដៃចាប់ម្ហូបដាក់ឱ្យថេយ៉ុងមិនឈប់ ដល់តែរាងតូចនិយាយប្រាប់បាននាយឈប់ចាប់ឱ្យ ជុងហ្គុកអង្គុយទល់មុខថេយ៉ុងជាមួយនឹងកែវភ្នែកមិនពេញចិត្ដ
"អាហារទាំងនេះអាចទទួលទានបានខ្លះទេ"ការបរិភោគអាហាររួចរាល់ថេយ៍ញញឹមទៅអ្នកស្រីដែលបានសួរមកកាន់គេដោយផ្ទាល់
"ឆ្ងាញ់ខ្លាំងណាស់អ្នកមីង បើអ្នកមីងមិនយល់ទាស់ទេ ខ្ញុំចង់មកញាំុអាហារទីនេះជារៀងរាល់ថ្ងៃបានដែលទេអ្នកមីង"
"ហឹុម!ល្អតើ រៀបការចូលក្នុងគ្រួសារមីងមក ក្មួយនឹងបានញាំុអាហាររួចតុជារៀងរាល់ថ្ងៃ ចាប់អារម្មណ៍ប្អូនយ៉ុនដែលទេ គេនៅកម្លោះយូរមកហើយកម្រនឹងឃើញកាយវិការផ្អែមល្ហែមដាក់អ្នកណាពីមុនមកណាស់ មីងឃើញថាគេយកចិត្តទុកដាក់ជាមួយក្មួយណាស់អម្បាញ់មិញនេះ"
"ខ្ញុំមិនហ៊ានទេអ្នកមីង ហិហិ"មីងក្មួយដែលទើបនឹងបានជួបនិយាយគ្នាសើចសប្បាយបំបាត់ភាពស្ងប់ស្ងាត់មកជាយូរ ហើយជីមីនដែលកំពុងអង្គុយជិតនោះក៏សើចសប្បាយតាមពួកគាត់ទាំងពីរ។ជីមីនក៏បានលូកមាត់និយាយក្នុងរឿងនេះផងដែរ
"បងប្រុសបានមកនៅក្នុងគ្រួសារនេះដែល ខ្ញុំថាបងស្អាតសាកសមជាមួយបងយ៉ុនហ្គីណាស់"
"បងប្រុសហ៎?"
"ថេយ៉ុងតោះ"
"ជុងហ្គុកមិននៅលេងជាមួយប្អូនសិនទេ?គេទើបតែត្រឡប់មកទេ"
YOU ARE READING
រឿង ឈាមនៃអណ្តាតភ្លើង🔥
Actionសេចក្តីស្រឡាញ់ជាការបោកប្រាស់ គីម ថេយ៉ុង ក្មេងប្រុសដែលមិនដឹងអីត្រូវធ្លាក់ជាប់ក្នុងរណ្តៅភ្លើងដ៏សែនជ្រៅគ្មានថ្ងៃទទួលបានជីវិតក៏ស្រស់ស្អាតម្ដងណាទេ គេមានតែមួយនោះគឺការសងសឹក។ ចន ជុងហ្គុក ក្មេងប្រុសដែលជាឈាមជ័រនៃត្រកូលចន មានរាងខ្ពស់ សង្ហារ ស្រីៗប្រថ្នាគេគ្រប់...
