ភូមគ្រឹះដែលកាលពីមុនជារបស់គេ មែនហើយវាគ្មានអ្វីផ្លាស់ប្ដូរទេគ្រប់យ៉ាងនៅដូចកាលពី20ឆ្នាំមុនចឹង ផ្លាស់ប្ដូរតែអ្នករស់នៅក្នុងភូមិគ្រឹះនេះប៉ុណ្ណោះ។តើខ្ញុំគួរតែដើរចូលដែលទេ ខ្ញុំបានបែកឯងជាង20ឆ្នាំមកហើយខ្ញុំនឹកឯងណាស់ទីកំណើតរបស់ខ្ញុំ ថេយ៉ុងនិយាយក្នុងចិត្ដនឹងញញឹមទាំងមានក្ដីសុខ ធ្វើឱ្យមនុស្សប្រុសដែលកំពុងនៅក្បែរបានឃើញស្នាមញញឹមដ៏មានក្ដីសុខរបស់ខ្លួន។
នាយក្រាស់បាននាំថេយ៉ុងចូលក្នុងផ្ទះរីឯដៃនៅតែបន្ដបីថេយ៉ុងបន្ទាប់ពីចុះលើឡានចូលដល់ខាងក្នុងផ្ទះ
"នរណាឱ្យគេចូល!!"លោកម្ចាស់ដែលកំពុងតែពិសារតែក្ដៅនៅលើសាឡុង ក៏ឃើញកូនប្រុសពិតជាយកមនុស្សម្នាក់មកមែន គេមិនស្ដាប់សម្ដីគាត់ជាឪពុកខ្លះទេ?
"ជម្រាបសួរលោកអ៊ំ"ថេយ៉ុងញញឹមនឹងឱនគោរពគាត់ដែលជាមនុស្សចាស់ ដែលក្នុងចិត្តខឹងស្អប់លោកជាខឹង កាយវិការសមរម្យក៏លោកមិនញញឹមតបតទៅរាងតូចវិញដូចគ្នា
"ទៅយកទឹកត្រជាក់ មោះអូនចង្គុយកន្លែងនេះមក"ជុងហ្គុក បញ្ជាអ្នកបម្រើទៅដាក់ទឹកឱ្យខ្លួន ទាញចង្កេះតូចទៅអង្គុយលើសាឡុងក្បែរដៃលោកប៉ា ថេយ៉ុងហាកភ្ងាក់ ចម្លែកណាស់រឹកពាររបស់នាយនៅពេលនេះ
"លោកកើតអី"រាងតូចនិយាយតិចៗឱ្យស្ដាប់ឮតែ2នាក់
"សឺត គួរឲ្យស្រលាញ់ណាស់ពេលធ្វើមុខបែបនេះ"
"ជុងហ្គុក"មកលេងអីឆ្កួតចឹង នៅពីមុនមនុស្សចាស់
"ឯងទំនេរណាស់!បានជាយកក្មេងមិនទាន់គ្រប់យកអាយុថាជាអនាគតប្រពន្ធ"លោកចន ខឹងនឹងនាយដំបូងនិយាយថាបើគេនាំកូនប្រសារណាខុសពីត្រកូលផាក នាយបែរជាយកកូនក្មេងណាមិនដឹងឱបចង្កេះ ថើបថ្ពាល់នៅចំពោះមុខគាត់ តើកូនគាត់ឆ្កួតហើយមែនទេ?
"មិនឃើញក្បាលយើងជាមនុស្សចាស់អង្គុយត្រង់នេះទេ ឯងប្រុងផ្អែមល្ហែមដល់ពេលណា"ឮគាត់ថាដូច្នេះថេយ៍ទាញជ្រយអាវនាយឱ្យដាក់គេចុះ នាយក៏បីដាក់លើសាឡុងជិតលោកចន និងបានឲ្យអ្នកបម្រើលើកទឹករួចទាំងនំមកផងដែរ
YOU ARE READING
រឿង ឈាមនៃអណ្តាតភ្លើង🔥
Actionសេចក្តីស្រឡាញ់ជាការបោកប្រាស់ គីម ថេយ៉ុង ក្មេងប្រុសដែលមិនដឹងអីត្រូវធ្លាក់ជាប់ក្នុងរណ្តៅភ្លើងដ៏សែនជ្រៅគ្មានថ្ងៃទទួលបានជីវិតក៏ស្រស់ស្អាតម្ដងណាទេ គេមានតែមួយនោះគឺការសងសឹក។ ចន ជុងហ្គុក ក្មេងប្រុសដែលជាឈាមជ័រនៃត្រកូលចន មានរាងខ្ពស់ សង្ហារ ស្រីៗប្រថ្នាគេគ្រប់...
