ភាគទី10 មនុស្សថ្មី

221 12 0
                                        

នៅពេលថេយ៉ុងបាននិយាយថាឃើញបុរស2អ្នកនោះឈ្លោះគ្នា ក្នុងក្រុមហ៊ុនទាំងដែលក្រុមហ៊ុនមួយនេះមិនមែនអាចចេញចូលតាមតែចិត្ដបានឡើយ គ្រប់គ្នាមានកាតជាសម្គាល់លុះត្រាតែជាបុគ្គលិកដូចគ្នា សើបចុះសើបឡើងបានឱ្យដឹងថាមនុស្សប្រុសដែលស្លាប់នោះជាកូនចៅមកពីគ្រួសារផាក? ជាគ្រួសារមកពីខាងគូរដណ្តឹងរបស់គេទេដឹង តើនរណាគេបញ្ចូនមនុស្សទាំងនេះមក បើក្នុងគ្រួសារផាកមានតែបងប្អូនពីនាក់នឹង តើបងថ្លៃរបស់ជុងហ្គុកមានបញ្ហាជាមួយនរណាម្នាក់ក្នុងក្រុមហ៊ុនរបស់ខ្លួនដែលទៅ។

"ជុងហ្គុក រឿងនេះមានពាក់ព័ន្ធជាថេយ៉ុងដែលទេ"យ៉ុនហ្គី ក៏រុករករឿងក្ដីដល់តែឃើញតម្រុយហើយចូលមកសួរជុងហ្គុក នៅក្នុង office

"រឿងនេះដល់តែរកមើលឱ្យបានលំឥតជាងមុន"មានតែខំសើបឱ្យច្បាស់ទើបបាន

"ផាក ជេយ៉ុង តើគេមានគោលបំណងអីទៅដោយឱ្យមនុស្សរបស់គេមកស្លាប់ក្នុងនេះ"

"ខ្ញុំមិនប្រាកដចិត្តទេ"

"ប្រាំមួយថ្ងៃទៀតគូរដណ្តឹងឯងមកហើយ ត្រៀមខ្លួនឱ្យហើយទៅ ឈប់ពាក់ព័ន្ធនឹងថេយ៉ុងទៀត"

"បើមកដើម្បីតែនិយាយរឿងនេះ លោកពូចេញទៅវិញទៅ"

"កុំភ្លេចថាឯងគឺខ្លួនមួយកុំចង់ជិះទូក2-3តែឯង បើឯងមិនស្រលាញ់គូដណ្តឹងឯងទេដាច់ពាក្យទៅ!"

"លោកពូស្រលាញ់ថេយ៉ុងឬគូដណ្តឹងរបស់ខ្ញុំ"

"......!"យ៉ុនហ្គី ឈប់និយាយហើយក៏ដើរចេញទៅយ៉ាងលឿន ត្រូវចំណុចណាមួយហើយក្នុងចំនោមពីរនាក់នេះច្បាស់ជាមានម្នាក់ដែលលោកពូស្រលាញ់ តើជានរណាទៅ? នាយសង្ស័យទៅលើថេយ៉ុងព្រោះតែគេចូលមកធ្វើការមកលោកពូយកចិត្ដទុកដាក់ខ្លាំងណាស់ មានថ្ងៃមួយជូនថេយ៍ទៅខុនដូរបស់ខ្លួនផ្ទាល់ទៀត រឿងនឹងនាយដឹងតាមអង្គរក្សដែលតាមដានយ៉ុនហ្គីជាប់មករហូត។

ឈប់និយាយរឿងនេះចប់នាយក៏ហៅថេយ៉ុងឱ្យចូលមកខាងក្នុង ពេលគេចូលមកនាយមិននិយាយច្រើនទេ ទាញដៃរាងតូចមកអង្គុយលើភ្លៅរបស់ខ្លួន

"ល~លោកធ្វើអីនឹង!"ថេយ៉ុងរដិបរដុប ដៃឱបចូលគ្នាមុខក៏ឱនចុះមិនហ៊ានងើបមុខទៅមើលនាយឡើយ

រឿង ឈាមនៃអណ្តាតភ្លើង🔥Место, где живут истории. Откройте их для себя