នៅពេលណាមជុនចេញមកសុំទោសជំនួសប្អូនគេមក គ្រប់គ្នាដែលបានឃើញហាកកំពុងស្រមើស្រម៉ៃទាំងថ្ងៃ កាលពីមុនថេយ៉ុងវៃបោក ទាត់ធាក់អ្នកបម្រើផ្សេងក៏នាយមិនមាត់តែពេលនេះខុសឆ្ងាយខ្លាំងរហូតដល់គ្រប់គ្នាចំហមាត់មិនគួរឱ្យជឿ ដូចត្រូវស្នេហ៍ក្មេងប្រុសទើបតែមកថ្មីយ៉ាងចឹង។ អ្នកដែលមកថ្មីឈ្មោះរបស់គេគឺគីម សុកជីន វ័យ28 គេឈប់រៀនត្រឹមថ្នាក់វិឡាល័យដោយគ្មានលុយរៀនបន្ដ គេក៏ទៅធ្វើការក្នុងហាងកាហ្វេមួយកន្លែងរហូតដល់គេអាចបើកហាងការហ្វេផ្ទាល់ខ្លួន តែឪពុកបានខ្ចីលុយពីណាមជុនមកបើកហាងឱ្យកូនប្រុសបន្ថែមនឹងយកលុយខ្លះទៅលេងល្បែងសុីសង នោះហើយបានជាជំពាក់បំណុលនាយ។
"ខ្ញុំទេជាអ្នកសុំទោសអ្នកប្រុសធំ ខ្ញុំអ្នកខុស ដែលខ្ញុំមិនស្គាល់អ្នកប្រុសតូច"សុកជីន ឱនក្បាលជាការសុំទោស វាពិតជាកំហុសគេមែនដែលមិនស្គាល់អ្នកប្រុសតូចក្នុងគ្រួសារនេះ មិនគួរណាខ្លួនឈរបាំងផ្លូវនឹងមិនឱ្យអ្នកប្រុសតូចទៅជាន់ខាងលើ
"មិនអីទេទៅធ្វើការចុះ"
"បាទអរគុណអ្នកប្រុសធំ"បញ្ចប់ការសន្ទនានាយក្រាស់ឡើងទៅជាន់ខាងលើទៅមើលបន្ទប់ប្អូន ដែលគប់បោះវត្ថុជាច្រើននឹងជាខ្សែដៃដែលនាយឱ្យទៅគេផ្ទាល់ទៀតផង កំហឹងក្នុងខ្លួនប្រៀបដូចជាភ្លើងដែលឆេះសន្ធោរសន្ធៅ ចិត្តខឹងនឹងបងប្រុសពេកក្រៃ
ក្រាក!
"ចូលមកធ្វើអី ចេញទៅ ខ្ញុំមិនចង់ឃើញមុខហ្យុងទេ!"
"ថេយ៉ុង!
"ចេញ!"
"ហុើយ"ក្រឹប! នាយក៏បិតទ្វាហើយដើរចេញពីខាងមុខបន្ទប់ទៅខាងក្រៅផ្ទះ ទៅកន្លែងរបស់លោកពូខ្លួន គេមិនដឹងទេថាកាលដែលមិននៅខាងថេយ៉ុងធ្វើឱ្យគេខឹងដល់ថ្នាក់នេះ ផ្នូរបញ្ចុះសព្វលោកគីមនៅខាងក្រោយសួនច្បារដ៏ធំគ្មាននរណាទៅដោយគ្មានរការអនុញ្ញាតទេបើគ្មាន បញ្ជាពីនាយឬថេយ៉ុងអ្នកនោះនឹងត្រូវដាក់ទោសតាមវិន័យ។
"លោកពូខ្ញុំសុំទោស ខ្ញុំខុសហើយ តែចង់ឲ្យថេយ៉ុងត្រឹមត្រូវជាមួយមនុស្សចាស់ជាងខ្លួនគេនៅក្មេងណាស់ បើបណ្ដោយបែបនេះទៀតវានឹងមិនល្អទៅថ្ងៃខាងមុនទេ"
ESTÁS LEYENDO
រឿង ឈាមនៃអណ្តាតភ្លើង🔥
Acciónសេចក្តីស្រឡាញ់ជាការបោកប្រាស់ គីម ថេយ៉ុង ក្មេងប្រុសដែលមិនដឹងអីត្រូវធ្លាក់ជាប់ក្នុងរណ្តៅភ្លើងដ៏សែនជ្រៅគ្មានថ្ងៃទទួលបានជីវិតក៏ស្រស់ស្អាតម្ដងណាទេ គេមានតែមួយនោះគឺការសងសឹក។ ចន ជុងហ្គុក ក្មេងប្រុសដែលជាឈាមជ័រនៃត្រកូលចន មានរាងខ្ពស់ សង្ហារ ស្រីៗប្រថ្នាគេគ្រប់...
