ភាគទី6 ក្ដីស្រលាញ់ក្លែងក្លាយ

241 14 0
                                        

មួយខែក្រោយពេលថេយ៉ុងរកលាឈប់ពីការងារតែជុងហ្គុកនាយមិនព្រមហើយយកគេជាឧបករណ៍បម្រើតណ្ដានាយ គ្រប់ពេលដែលត្រូវការ។ពេលរសៀលចេញពីធ្វើការរាងតូចតែងតែទៅផ្ទះវិញជាមួយយ៉ុនហ្គី អ្នកនៅក្នុងក្រុមហ៊ុននាំគ្នានិយាយដើមរាងតូចស្រុះសាច់ អ្នកខ្លះក៏ថាគេទាក់ទាំងពូទាំងក្មួយ ខ្លះទៀតក៏និយាយបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះដល់រាងតូចជាខ្លាំង។ពេលចេញពីធ្វើការដូចសព្វមួយដង ថេយ៉ុងបោះជំហាននៅមុនអគារនឹងដើរទៅរកឡានពណ៍ខ្មៅដែលតែងតែមកទទួលគេគ្រប់ពេលនោះអី

"ថេយ៉ុងតោះ"យ៉ុនហ្គី កំពុងអង្គុយចាំនៅក្នុងឡាន ពេលឃើញថេយ៉ុងក៏ហាស្ដីឲ្យគេទៅជាមួយខ្លួន

"គឺ~"ថេយ៉ុងនៅឈរស្គប់បានត្រឹមហាមាត់និយាយបានតែបន្ដិច ជុងហ្គុកក៏លូកមាត់ រីឯដៃមាំក៏សកចូលចង្កះតូចច្រឡឹងនៅចំពោះមុនលោកពូ

"គេទៅជាមួយខ្ញុំបានហើយ លោកពូទំនេរណាស់ហ៎ បានជាខំបបួលសង្សារខ្ញុំទៅមករហូត"សម្ដីឈ្លើយទោះអ្នកចំពោះមុនជាលោកពូរបស់ខ្លួនក៏ដោយ

"សង្សារ? អាទិត្យក្រោយគូរដណ្តឹងឯងមកហើយត្រៀមខ្លួនរៀបការទៅ"នាយក៏ឌឺដងគេវិញ គូរដណ្តឹងគេនឹងមកនៅអាទិត្យក្រោយពេលចប់កិច្ចការរបស់ខ្លួនរួចទើបច្រឡប់មកពីកូរ៉េវិញ

"គូរ~គូរណ្ដឹង?"រាងតូចភ្ងាក់ផ្អើលតើគូរដណ្ដឹងអ្នកឬមួយជាជុងហ្គុកចុះបើគេមានគូរដណ្តឹងហើយយកគេធ្វើជាសង្សារធ្វើអ្វីទៅ ក្រសែភ្នែកសម្លឹងមុនជុងហ្គុកចង់ឱ្យនាយឆ្លើយតើវាជាការពិតដែលនាយមានគូរដណ្ដឹងហើយ?

"មែនហើយគូរដណ្តឹងបង សឺត!អូននឹងមិនខឹងទេត្រូវទេ តោះ"នាយមិនប្រកែកអ្វីទេព្រោះវាជាការពិត អ្វីដែលសំខាន់គឺមនុស្សនៅក្បែរនាយ នាយឱនថើបថ្ពាល់ក្រពុំនឹងបបួលគេទៅរកឡានរបស់ខ្លួន តែថេយ៉ុងគេចចេញពីដៃដើរទៅផ្នែកម្ខាងនៃឡាន រួចបើកទ្វាឡើងឡានយ៉ុនហ្គី អង្គុយទាំងមិនមាត់មិនក យ៉ុនហ្គីក៏ដឹងនឹងបើកចេញពីមុនជុងហ្គុកទៅបាត់ ចំណែកនាយឈរសើចចុងមាត់ តើគួរខឹងទេ?ដែលរាងតូចមិនរើសមកជិះឡានជាមួយខ្លួន

រឿង ឈាមនៃអណ្តាតភ្លើង🔥Where stories live. Discover now