"លោកយ៉ុនកុំ~កុំធ្វើបែបនេះអី អឹម"យ៉ុនហ្គីយកដៃបិតមាត់ថេយ៉ុងហើយក៏ញញឹមងើបចេញពីរាងកាយដែលកំពុងតែញ័រក្រោមទ្រូង នាយធ្វើលេងប៉ុណ្ណោះចង់សាកចិត្តរបស់គេ តែរាងតូចខំប្រកែកខ្លួនដូច្នោះគេម៉េចនឹងអាចលូកថ្លើមក្មួយប្រុសបានទៅ កាលដែលនាយនៅលីវរហូតមកដល់ពេលនេះព្រោះតែរងចាំមនុស្សម្នាក់ដែលគេនឹងច្រឡំមកវិញនៅប៉ុន្មានរយ:ទៀត កំពុងរងចាំបេះដូងមកវិញ។
"សុំទោសខ្ញុំបំភ័យលោកពេកហើយ ឆាប់ងើបមក"នាយហត់ដៃឱ្យរាងតូចកាន់ដើម្បីងើបអង្គុយលើគ្រែ មើលទៅគេភ័យខ្លួនញ័រខ្លួនទទើតមួយ គាំងកន្លែងហើយទេដឹង។ ផែនការណ៍បរាជ័យរាងតូចមានតែសម្ដែងបញ្ចេញទឹកភ្នែកថ្លាៗហូរកាត់ថ្ពល់ដោយមិនតបទៅនាយវិញនោះទេ មុខឱនចុះ ដៃខ្ញាំសាច់ក្រណាត់ខោវែងស្ទើរតែរហែក
"ខ្ញុំសុំទោសពិតមែនណា៎ ឈប់យំទៅបានទេ ថ្ងៃស្អែកខ្ញុំប៉ាវបាយលោកទៅចុះ"យ៉ុនហ្គុីអង្អែលក្បាលរាងតូចថ្នមៗ នាយក៏មិនពូកែលួងលោមនោះដែរ បើដូច្នេះមានតែប៉ាវបាយមួយពេលទុកជាការសុំទោស តែត្រូវគេបដិសេធ
"ហឹុក ហឹុកខ្ញុំភ័យណាស់~ខ~ខ្ញុំមិនបន្ទោសលោកទេ~លោកយ៉ុន~ហឺុ ចំពោះអាហារមួយពេលខ្ញុំមិនទទួលទេ លាសិនហើយ~"ដោយទ្រាំនៅមិនបានគេរត់បំបុកស្មារាងក្រាស់រត់ដោយមិនងាកក្រោយ
"ខ្ញុំធ្វើជ្រុលពេកទេដឹង ហុើយ"នាយមានតែអង្គុយលើគ្រែច្រូតសក់ផាត់ទៅខាងលើអស់ៗ
ថេយ៉ុងរត់មកដល់ខាងក្រៅជួបនឹងមនុស្សដែលមិនគួរឱ្យជួបនោះជាប្អូនស្រីសាច់ថ្លៃរបស់គេ
"ខាងឃើញឯងយូរហើយ រត់ត្រហេបត្រហប ទឹកភ្នែករហេមរហាមគួរឲ្យសង្វេគ!"អ៊ីន តា អាយុ18ឆ្នាំ ជាកូនស្រីតែម្នាក់ក្នុងគ្រួសារខាងម្ដាយរបស់ថេយ៍ ឪពុករបស់នាងជាប្អូនប្រុសបង្កើតរបស់ម្ដាយខ្លួនហើយអ៊ីន តាក៏ត្រូវជាប្អូនស្រីម្នាក់ ប៉ុន្តែនាងមិនធ្លាប់គោរពឬហៅថេយ៍ថាបងប្រុសសូម្បីតែមួយម៉ាត់ តាំងពីដឹងថាគ្រួសារថេយ៍ត្រូវធ្លាក់ខ្លួនមកគ្រួសារខាងម្ដាយមិនទទួលស្គាល់ថេយ៉ុងនឹងម្ដាយថេយ៍ ហើយមានតែគ្រួសារខាងឪពុករបស់ខ្លួនប៉ុណ្ណោះដែលទទួលយកគេនឹងម្ដាយយកមកមើលថែ ដូចគ្រួសារតែមួយ។
YOU ARE READING
រឿង ឈាមនៃអណ្តាតភ្លើង🔥
Actionសេចក្តីស្រឡាញ់ជាការបោកប្រាស់ គីម ថេយ៉ុង ក្មេងប្រុសដែលមិនដឹងអីត្រូវធ្លាក់ជាប់ក្នុងរណ្តៅភ្លើងដ៏សែនជ្រៅគ្មានថ្ងៃទទួលបានជីវិតក៏ស្រស់ស្អាតម្ដងណាទេ គេមានតែមួយនោះគឺការសងសឹក។ ចន ជុងហ្គុក ក្មេងប្រុសដែលជាឈាមជ័រនៃត្រកូលចន មានរាងខ្ពស់ សង្ហារ ស្រីៗប្រថ្នាគេគ្រប់...
