ភាគ០៨ : ជម្រើសនៅឯណា?

Start from the beginning
                                        

មនុស្សឃោរឃៅដូច ជុងហ្គុក ប្លេស ប្រាកដជាដើរមកដណ្ដើមកាមេរ៉ាពីដៃ កាច់បំបាក់លែនស៍ធំវែងដូចដំបងដោយជង្គង់ឲ្យខ្ទេច រួចទាញមែម៉ូរីកាតបោះចោលក្នុងទឹក.... មុខរបស់គេគួរឲ្យខ្លាច ពន្លឺភ្នែកកាចដូចខ្លាខណៈដែលចាប់ទាញខ្សែក្រវាត់វាត់ផាច់ៗ ធ្វើឲ្យនារើកញ្រ្ជោលដូចជន្លេនត្រូវភ្លើង.... រូបភាពបន្ទាប់គឺ ជុងហ្គុក សើចក្អាកក្អាយលឺខ្ទរពេញទីក្រុង ពេលឃើញពាក្យពេចន៍ដ៏គួរឲ្យចង់ក្អួតដែលនាងសរសេេលើខ្នងរូបថតរបស់គេ។

« អា៎! » គ្រាន់តែគិតក៏បិទភ្នែកណែនទៅហើយ រងាត្រជាក់ដល់ឆ្អឹង។ នាងធ្វើការនេះមិនបាន គេច្បាស់ជាចាប់បានភ្លាមៗមិនខាន! នាងស្រវាយកប្រអប់ទឹកដោះគោក្នុងទូទឹកកកមកលើកអកក្អឹកៗទាល់តែអស់ទើបចិត្តត្រជាក់។
ហ្សេរ៉ា ខ្វល់ខ្វាយចិត្តប៉ុន្តែពេលគិតមើលឲ្យស្រួលបួល គឺរឿងនេះដោះស្រាយបានមិនពិបាកហ្នឹងណា។

« គឺយើងកុំឲ្យគេចាប់បានទៅ! » នាងលើកដៃស្រែក យ៉េ!! ក្នុងចិត្ត។

ជាដំបូងនាងត្រូវរុករើមើលសៀវភៅនៃការធ្វើការរបស់ Paparazzi តម្រានិយាយថា.... ការតាមដានគឺជាវិធីដឬលគេប្រើច្រើនព្រោះចុះទុនតិច។ ដើម្បីឲ្យបានលទ្ធផលល្អ ត្រូវមិនឲ្យមុខសញ្ញាដឹង ការតែងខ្លួនក៏សំខាន់ សម្លៀកបំពាក់មុខមាត់កាន់តែយ៉ាប់គឺកាន់តែមិនក្លាយជាទីចាប់អារម្មណ៍ ដូច្នេះហើយទើបនាងត្រូវធ្វើផែនការតារាងជីវិតក្នុងមួយថ្ងៃៗ រៀបចំសម្ភារៈនិងត្រួតពិនិត្យសភាពរបស់កាមេរ៉ាសម្រាប់ធ្វើសង្រ្គាម។
លំដាប់ទីពីរគឺធ្វើបញ្ជីឈ្មោះទីកន្លែងដែលគេចូលចិត្តទៅជាប្រចាំដែលមានមិនប៉ុន្មានកន្លែង។

ហ្សេរ៉ា លាតផែនទីទីក្រុងឡូសអ៊ែនជឺឡែស ទាញប៊ិកក្រហមមកគូសកន្លែងដែល ជុងហ្គុក ចូលចិត្តទៅមានទាំង ផាប់ បារ៍ទំនើប ក្លឹបសមោសរ ទីកន្លែងប្រមូលផ្តុំពួកសេដ្ឋីហៃសូ និងភោជនីយដ្ឋានពីរបីកន្លែង។ ចំណែកកន្លែងសម្រាកនាងមិនធ្លាប់ឃើញគេចូលភូមិគ្រឹះកណ្ដាលទីក្រុងនោះទេ។
ហ្សេរ៉ា មិនដឹងថាគេមានកន្លែងសម្រាកផ្សេងទៀតឬអត់ ដឹងត្រឹមតែថាភាពស្ដុកស្ដម្ភរបស់គេគឺជារឿងពិត។ ដោយអំណាចមាសប្រាក់ច្រើនមហាសាលនិងរូបរាងជាគុណសម្បត្តិទើប ជុងហ្គុក មានស្រីស្អាតផ្លាស់ប្ដូរគ្នាជួយរកកន្លែងដេកឲ្យដោយមិនស៊ាំមុខ។

« អឺម.... តាមដែលដឹង គេមិនធ្លាប់បណ្ដើរអ្នកណាលើសពីមួយសប្ដាហ៍ ស្ថិតិខ្លីបំផុតគឺមួយថ្ងៃ » ពេលគូសទីតាំងផែនហោស៍ដ៏ទំនើបរួចហើយទើបឃើញថាវាមិននៅឆ្ងាយពីស្ថានីយដែលគួរឲ្យខ្លាចនោះ ដើរប្រហែលប្រាំនាទីដល់។
នាងគិតយ៉ាងណាក៏គិតមិនចេញថា ហេតុអ្វីកាលពីបីឆ្នាំមុន អ្នកកម្លោះជាម្ចាស់រថយន្តតម្លៃខ្ពស់កប់ពពកជាងដប់គ្រឿង ទូកយ៉ត យន្តហោះជែត ទៅបង្ហាញខ្លួននៅស្ថានីយរថភ្លើងក្រោមដីកញ្ចាស់នោះ? ចៃដន្យឬតាំងចិត្ត? ចុះបើគេតាំងចិត្តតាមនាងទៅទីនោះមែន??

« ហ៊ឺយ.... ឈប់គិតរវើរវាយទៅស្រីល្ងង់! គេមានមនុស្សដែលត្រូវភ្ជាប់ពាក្យជាមួយហើយ » ហ្សេរ៉ា ដកដង្ហើមធំ ក្ដីស្រមៃផ្អែមល្ហែមក៏រសាត់ទៅឆ្ងាយ។

ហ្សេរ៉ា ចាប់ផ្តើមពីការតាមឃ្លាមើល ជុងហ្គុក នៅបារ៍តាមរបាយការណ៍ដែលគេផ្ដល់បទសម្ភាសន៍នៅក្នុងទស្សនាវដ្ដីថា គឺមកបារ៍ទំនើបមួយនេះរាល់ថ្ងៃសុក្រ។
នាងដើរទៅដើរមកនៅលើផ្លូវថ្នល់ព្រោះបារ៍មួយនេះអនុញ្ញាតឲ្យតែសមាជិកចូលតែប៉ុណ្ណោះ។
ខណៈដែលនាងកំពុងឈ្ងោកមើលនាឡិកាដៃសម្លេងរបស់ស្រីៗក៏បន្លឺឡើងទើបនាងងើយមកមើលថាមានអ្វីកើតឡើង ក៏ឃើញថាមានឡានស៉្ពតពណ៌ខ្មៅរត់មកចតនៅអែបផ្លូវហើយបុរសមាឌធំម្នាក់ក៏ចុះពីឡាន។

« អូ៎ នោះគេតើ! » ស្រីម្នាក់ឧទាន មិនដល់មួយដង្ហើមក៏មានមនុស្សឡោមព័ទ្ធនិងសង្ឃឹមថានឹងទទួលបានការអញ្ជើញឲ្យចូលទៅក្នុងផាប់ជាមួយគេ។
ហ្សេរ៉ា ឃើញ ជុងហ្គុក បណ្ដើរស្រីស្អាតមកជាមួយចំណែកគេក៏សង្ហាដូចតារាភាពយន្តនិងក្ដោបក្ដាប់បេះដូងរបស់មនុស្សស្រីដែលមានសាច់មានឈាមបានយ៉ាងងាយ។

នាងក្រមុំឈរពួនមើលគេពីចម្ងាយដែលវិនាទីនោះឯង ជុងហ្គុក ប្លេស ក៏ក្រឡេកមកប្រសព្វភ្នែកជាមួយនាងធ្វើឲ្យការចងចាំដ៏គួរឲ្យខ្មាស់ ផុសចេញឡើងដោយហាមមិនបាន។
អ្នកកម្លោះដើរចូលទៅក្នុងផាប់ដោយមិនយកចិត្តទុកដាក់ឬទាក់ភ្នែកនឹងស្រីឈុតបៃតងដូចនាងអីបន្តិច។

ប៉ុន្តែ ហ្សេរ៉ា ទន់ជង្គង់សឹងតែដួលទៅហើយ.... នាងធ្វើតួនាទីនេះបានសម្រេចឬអត់ នាងមិនប្រាកដចិត្តទេនៅវិនាទីនេះ។

__________

-NIANA

- DON'T CHASE ME ❌Where stories live. Discover now