ពីខ្ញុំ Jeon Jungkook

294 12 3
                                    

Jeon Jungkook និយាយ :

ជម្រើសរបស់ខ្ញុំគឺនៅតែជាគេទោះវាយខ្ញុំឪ្យដល់ស្លាប់ក៏ខ្ញុំនៅតែជ្រើសគេខ្ញុំចង់បន្តរស់នៅជីវិតដ៏សាមញ្ញជាមួយគេទោះខ្ញុំជ្រុលជ្រួសជាមួយអ្នកថ្មីតែខ្ញុំនៅតែស្រលាញ់គេស្រលាញ់គេខ្លាំងជាងអ្វីៗទាំងអស់ខ្ញុំតែងតែអង្វរនឹងលួងលោមគេឪ្យរងចាំខ្ញុំប៉ុន្តែថ្ងៃនោះថ្ងៃដែលគេបានបង្ហាញភាពទន់ខ្សោយរបស់គេនៅចំពោះមុខខ្ញុំគេស្រែកយំទាមទាររកសេចក្តីស្រលាញ់ពីខ្ញុំពេលដែលខ្ញុំសម្លឹងមើលទៅកែវភ្នែកដែលពោរពេញទៅដោយទឹកនេត្រាទឹកមុខដែលបង្ហាញពីភាពឈឺចាប់សោកសោកសៅបេះដូងរបស់ខ្ញុំកំឡុងពេលនោះក៏ឈឺមិនចាញ់គេដែលឪ្យខ្ញុំធ្វើយ៉ាងមិចទៅវាជាកំហុសខ្ញុំទាំងស្រុងពេលខ្ញុំឃើញនូវភាពឈឺចាប់ដ៏ឥតឪបមារបស់គេទើបខ្ញុំភ្ញាក់ខ្លួនហើយដឹងថាគេគ្រាំគ្រាណាស់ខ្ញុំមិនអាចឪ្យគេស្ថិតនៅក្នុងសភាពបែបនេះទៀតបានទេខ្ញុំបានគិតថាបើខ្ញុំដោះលែងគេឪ្យមានសេរីភាពឪ្យគេទៅរកសុភមង្គលសម្រាប់ខ្លួនឯងទើបខ្ញុំសម្រេចចិត្តមួយដ៏លំបាកបំផុតគឺដោះលែងមនុស្សដែលខ្ញុំព្យាយាមថែរក្សានឹងការពារកន្លងមកខ្ញុំធ្លាប់តែការពារគេពីអ្នកដទៃពីអ្នកដែលតែងតែធ្វើឪ្យគេយំធ្វើឪ្យគេភ័យខ្លាចប៉ុន្តែមិនដឹងតាំងពីពេលណាខ្ញុំក៏ជ្រុលខ្លួនដូចជាពួកអស់នោះគឺខ្ញុំបានធ្វើឪ្យគេយំឈឺចាប់នឹងភ័យខ្លាចគ្មានសុវត្ថិភាពខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវហើយដែលឪ្យគេចាកចេញ។
បើមានគេសួរខ្ញុំថាស្តាយក្រោយនឹងទង្វើខ្លួនទេដែលដោះលែងមនុស្សល្អឥតខ្ចោះបែបនោះចេញពីក្នុងដៃ?តើខ្ញុំនឹងស្តាយក្រោយនូវអ្វីដែលខ្លួនកំពុងធ្វើទេ?
ចម្លើយគឺមិនស្តាយក្រោយទេ!ខ្ញុំធ្វើបែបនេះគឺខ្ញុំចង់ដោះលែងគេឪ្យចេញពីជីវិតដ៏រញ៉េរញ៉ៃរបស់ខ្ញុំ។
ខ្ញុំមិនចង់ឪ្យគេមកពាក់ព័ន្ធមកស្រលាញ់ឬផ្តល់ឪ្យខ្ញុំនៅទំនុកចិត្តដែលខ្ញុំមិនសមទទួលបាននោះទេ។
គេគួរតែមានជីវិតល្អប្រស្រើរជាងនេះពេលដែលគ្មានមនុស្សអត្មានិយមគិតតែពីខ្លួនឯងដូចខ្ញុំ។រូបខ្ញុំមិនសមនឹងបានមនុស្សទន់ភ្លន់ល្អបរិសុទ្ធដូចជាគេទេខ្ញុំសាកសមហើយដែលត្រូវគេស្អប់ជេរស្តីនោះប៉ុន្តែរឿងមួយដែលមិនអាចប្រកែកបានគឺចិត្តដែលខ្ញុំមានចំពោះគេនៅតែមានជានិច្ចហើយក៏រហូតរៀងទៅក៏គ្មានថ្ងៃប្តូរផ្លាស់ដែលព្រោះតែបែបនេះព្រោះខ្ញុំស្រលាញ់គេទើបខ្ញុំដោះលែងគេឪ្យចាកចេញពីនរកទឹកភ្នែកមួយនេះ។

The one that got away Tempat cerita menjadi hidup. Temukan sekarang