[ចែករំលែក!]

376 20 0
                                    

Episode 2 : ភាគទី២

ពន្លឺព្រះអាទិត្យរះនៃថ្ងៃថ្មីចាំងចូលតាមបង្អួចរំញោចឪ្យអ្នកដែលគេងលង់លក់នោះត្រូវប្រឹងបើកភ្នែកទាំងមិនចង់។

«អ្ហឹម»Taehyungមានអារម្មណ៍ថាខ្លួនមានអ្វីមកសង្កត់ពីលើយ៉ាងធ្ងន់កណ្តុកពេលសម្លឹងមើលទើបដឹងថាអ្នកជាស្វាមីដែលធ្វើឪ្យគេស្ទើរឆ្កួតកាលពីយប់កំពុងគេងអោបគេយ៉ាងណែនប្រៀបដូចជាគ្មានរឿងអីកើតឡើងសោះ។

«...»ទឹកភ្នែកហូរស្រក់ដោយពុំដឹងខ្លួនរាងតូចលើកដៃដ៏ស្រឡូនស្រឡៅរបស់ខ្លួនអង្អែលសក់ស្វាមីតិចៗក្នុងចិត្តបួងសួងសុំឪ្យគ្រប់យ៉ាងត្រឹមជាសុបិនដ៏អាក្រក់មួយ។

«អូនភ្ញាក់ហើយ!»Jungkookសួរទៅកាន់ប្រពន្ធទាំងមុខនៅឆ្ងុបនិងទ្រូងTaeដូចដើម។

«អឹម!»Taehyungតបឯដៃលើកជូតទឹកភ្នែកខ្លួនព្រោះខ្លាចនាយឃើញថាគេយំ។

«Tae!ម្តេចយប់មិញអូនទៅគេងនៅលេីការ៉ូ?»Jungkookងើយសម្លឹងមុខអ្នកដែលមាននាមជាប្រពន្ធទាំងចម្ងល់។

«គឺ...អូនចង់ប្តូរបរិយាកាស»

«អូនកុហកសមដល់ហើយ-នេះអូនកើតអីTaeមុខដូចមិនស្រស់សោះ»Jungkookលើកដៃក្តោបមុខប្រពន្ធឪ្យប្រសព្វនិងភ្នែកខ្លួន។

«គ្ម..គ្មានទេ»Taeប្រឹងគេចមុខពីក្រសែរភ្នែកមួយនោះគេមិនអាចសម្រក់ទឹកភ្នែកនិងមុខប្រុសម្នាក់នេះទេមិនអាចជាដាច់ខាត។

«អូនកំពុងកុហកបងហើយTaeឆាប់ឆ្លើយមកអូនកើតអី?»

«អូនថាមិនបានកើតអីគឺមិនហើយ!»Taeប្រឹងបម្រាស់ខ្លួនរត់ទៅបន្ទប់ទឹកបាត់បិទទ្វារជិតឆឹងឯរាងក្រាស់បានត្រឹមតាមសម្លឹងមើលផែនខ្នងប្រពន្ធ។
មកដល់ក្នុងបន្ទប់ទឹកមាឌតូចសម្លឹងមើលមុខខ្លួនឯងដែលហើមភ្នែកតិចៗដោយសារការយំនៅក្នុងកញ្ចក់
Taehyungញញឹមស្រាលចេញមកតែស្នាមញញឹមមួយនោះមិនបានបញ្ជាក់ពីភាពសុខសប្បាយដូចមនុស្សដទៃទេតែស្នាមញញឹមមួយនេះគឺញញឹមដើម្បីលើកទឹកចិត្តខ្លួនថាគេអាចទ្រាំទ្របានញញឹមលាយទឹកភ្នែក។

«យំឪ្យឆ្អែតទៅ!»Taeលើកដៃគោះទ្រូងតិចៗកុំឪ្យវាថប់ណែនព្រោះយំគ្មានសម្លេងបែបនេះវាអួលអស់ទៅហើយ។យំឪ្យអស់ទៅអាTaeបន្ទាប់មកឯងត្រូវរឹងមាំនិងទ្រាំទ្ររឿងទាំងអស់នេះបើឯងចង់ឪ្យគេនៅក្បែរឯងមិនទៅណា។

The one that got away Where stories live. Discover now