[ទទួលយកការពិត!]

255 19 0
                                    

Episode 9 : ភាគទី ៩

*Flash Back*

ម៉ាក់ប៉ារបស់ShellyបានដឹងឮរឿងដែលShellyមានផ្ទៃពោះពួកគាត់ក៏មិនបានថាអីដែលសំខាន់ឪ្យតែខាងប្រុសទទួលខុសត្រូវដើម្បីជាទំនុកចិត្តនាយក៏បានទិញចិញ្ចៀនសាមញ្ញធម្មតាមួយហើយរៀបពីធីតិចតួចជាការភ្ជាប់ពាក្យអ្នកទាំងពីរនៅឯស្រុកកំណើតរួចក៏ត្រលប់មកសេអ៊ូលវិញរឿងរ៉ាវគឺបែបនឹងហើយJungkookបានប្រាប់Shelly
ថាTaehyungបងប្អូនជីដូនមួយរស់នៅជាមួយគេតាំងពីតូចឯShellyក៏មិនបានថាអីឬសួរជីកឬសជីកគល់ដែលគិតៗទៅJungkookក៏ទូលរែកទុក្ខមិនណយដែរកុហកខាងនេះផងខាងនោះផង។

_____

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ថ្ងៃនេះរៀងចម្លែកបន្តិចព្រោះភូមិគ្រិះត្រកូលចនមានសមាជិកថែមម្នាក់ទៀតរួមតុអាហារពេលព្រឹក។Jungkookអង្គុយកៅអីកណ្តាលឯរាងតូចនឹងShellyអង្គុយសងខាងទល់មុខគ្នាម្ហូបជាច្រើនរៀបចំនៅលើតុអ្នកទាំងអស់គ្នាក៏ចាប់ផ្តើមញ៉ាំអាហាររៀងខ្លួន។

«នេះញ៉ាំឪ្យច្រើនទៅ»Jungkookចាប់ម្ហូបឪ្យTae
ឯមាឌតូចសម្លឹងមុខគេបន្តិចទើបដួសវាយកមកញ៉ាំទាំងទឹកមុខបែបមិនចង់។

«Jung!ដួសឪ្យអូនបន្តិចឆ្ងាយដៃអូនដួសមិនដល់ទេ!»

«បាទ!»Jungkookដួសម្ហូបឪ្យនាងហើយបញ្ចុកនាងទៀតល្អូកល្អើននៅចំពោះមុខប្រពន្ធដើម។

«អឹម!»ភ្លាមៗនោះនាយរត់សម្តៅទៅបន្ទប់ទឹកយ៉ាងលឿនពេលដែលដាក់អាហារចូលក្នុងមាត់ទៅក៏មានអារម្មណ៍វាចង់ចេញមកវិញទាំងអស់ឯShellyក៏រត់ទៅតាមទាំងទឹកមុខបារម្មណ៍ចំណែករាងតូចក៏ដូចគ្នាគេបម្រុងនឹងចូលទៅជួយរិទ្ធខ្នងនាយដែលឈរចង់ក្អួតបន្តិចអីបន្តិចនោះតែShellyក៏ដើរចូលទៅមុនសំខាន់បុកគេសឹងតែដួលទៀតផង។

«Jungមិនអីទេឬ?»Shellyរិទ្ធខ្នងJungkook
តិចៗឯTaehyungបានត្រឹមឈរសម្លឹងមើលទាំងក្នុងចិត្តព្រួយពីស្វាមីមិនស្ទើ។

«អេ...ឮថាលោកស្រីមានផ្ទៃពោះ..អ្នកប្រុសធំក្អួតចង្អោរបែបប្រហែលហើយ!»

«ប្រហែលស្អីឯង..លោកស្រីមានកូនតើមិនមែនអ្នកប្រុសធំឯណា?»

«ឯងមិនដែលឮចាស់ៗនិយាយទេឬ?ពេលដែលប្តីស្រលាញ់ប្រពន្ធខ្លួនខ្លាំងប្រាកដជាចាញ់កូនជំនួសប្រពន្ធហើយ!»

The one that got away Where stories live. Discover now