ភាគ០៧ : កិច្ចព្រមព្រៀង

Start from the beginning
                                        

« អឺ.... លោកមៃយ៍ » ហ្សេរ៉ា រត់តាមគេនិងស្រែកហៅមុនពេលគេដើរចូលជណ្ដើរយន្ត។

« អឺ.... នាងខ្ញុំ » នាងចង់សុំបដិសេធការងារនេះប៉ុន្តែពេលប្រសព្វភ្នែកនឹងខ្សែភ្នែកកាចនោះហើយ ចរិតមនុស្សដែលមិនហ៊ានស៊ូនឹងអ្នកណាដូចនាងក៏ប្ដូរសាច់រឿង។

« គឺ.... គឺថាតាមលោក ជុងហ្គុក ជាប់ប្រកិតគឺត្រូវប្រើឡានត្រូវទេ តែ.... តែនាងខ្ញុំគ្មានទេដូច្នេះហើយ.... »

« ខាងយើងបានរៀបចំឲ្យអ្នកនាងទុកប្រើពេលធ្វើការបីគ្រឿងឆ្លាស់គ្នាដើម្បីកុំឲ្យមានការសង្ស័យ បើសិនត្រូវការអ្វីបន្ថែមសូមរាយការណ៍ជាបន្ទាន់ » មៃយ៍ បែរខ្លួនដើរចូលជណ្ដើរយន្តប៉ុន្តែត្រូវនាងឃាត់រហូត។

« នាងខ្ញុំធ្វើការនេះមិនបានទេ យ៉ាងណាក៏ត្រូវមានមនុស្សដែលស័ក្តិសមជាង ហេតុអីក៏លោកប្រធានបាញ់មករកនាងខ្ញុំ? »

« រឿងនេះលោក ផែតធឺរ មានគំនិតយ៉ាងណា ខ្ញុំក៏មិនអាចល្មើសបានដែរតែដែលច្បាស់គឺធ្លាប់មានអ្នកធ្វើតួនាទីនេះហើយប៉ុន្តែត្រូវលោក ជុងហ្គុក ចាប់បានក្នុងពេលមិនប៉ុន្មានថ្ងៃ គ្រប់គ្នាត្រូវបង្ខំឲ្យលាឈប់ទាល់តែអស់ ចំណែកអ្នកនាងលួចតាមដានលោក ជុងហ្គុក ដល់ទៅបីឆ្នាំដោយគ្មានអ្នកណាសង្ស័យ ដូច្នេះហើយជឿជាក់ចំពោះខ្លួនឯងទៅ »

« តែ.... តែបើមានអ្នកដែលធ្លាប់ត្រូវចាប់បានហើយ ចុះដូចនាងខ្ញុំអាចរួចផុតឬ? »

« រឿងនោះអ្នកនាងត្រូវតែរកចម្លើយដល់ខ្លួនឯងទៅវិញទេ » ស្រដីចប់ក៏ចូលជណ្ដើរយន្តបាត់។
ហ្សេរ៉ា ទន់ជង្គង់អង្គុយប៉ក់លើកម្រាលនៅត្រង់នោះមិនកម្រើកអស់រយៈពេលយ៉ាងយូររហូតដល់សន្តិសុខដើរមកមើល ឃើញថានាងគិតតែសម្លឹងមើលក្រដាសបញ្ជាដែលបញ្ជាក់នៅខាងក្រោមច្បាស់ៗថា បើនាងចង់បដិសេធឬគេចពីតួនាទី ប្រអប់ខលឡេកសិន រូបថតមហាអាថ៍កំបាំងដែលនាងហួងហែង នឹងត្រូវបានផ្ញើទៅដល់ដៃរបស់ ជុងហ្គុក ប្លេស ភ្លាម។

នាងសរសេរពាក្យកំណាព្យបុរាណ គូររូបបេះដូងរវើរវាយឆ្កួតឡប់នៅក្នុងនោះឡើងគគោក ដូច្នេះហើយសឹងតែមិនចង់គិតទេថាបើ ជុងហ្គុក ដឹងវានឹងធ្វើឲ្យមានបញ្ហាការងារតួនាទី ទើបនាងក្ដោបក្បាលខ្វល់ខ្វាយចិត្ត ត្រូវត្រៀមខ្លួនទទួលយកការពិតថាពេលនេះរឿងស៊យរបស់នាងវាធំប៉ិនមហាមេឃហើយ។

- DON'T CHASE ME ❌Where stories live. Discover now