#យប់
ភ្លៀងធំមួយមេបានបង្អុលមកយ៉ាងជោគជាំ លាយឡំ
ជាមួយសន្ធឹកផ្គរ និងពន្លឺរន្ទះចាំងព្រៀកៗក្រោមផ្ទៃ
មេឃខ្មៅងងឹត បានបង្ហាញឲឃើញពីរូបរាងភូមិគ្រិះ
ដ៏ស្កឹមស្កៃមួយ ដែលឮតែសំឡេងមនុស្សស្រែកយំ
សុំជីវិត តែសំឡេងទាំងអស់នេះត្រូវបានស្ងាត់ទៅ
វិញជំនួសដោយសំឡេងស្នូរកាំភ្លើងជំនួសវិញ
*ផាំង💥ផាំង💥 ស្នូរគ្រាប់កាំភ្លើងលាន់ឮយ៉ាងខ្លាំង*
ក្រោយមកទើបមានមនុស្សឈុតខ្មៅ3នាក់ដើរចេញ
មកខាងក្រៅវិញហើយឡើងជិះឡានពណ៌ខ្មៅចេញ
ទៅបាត់។
មួយសន្ទុះក្រោយមកទើបមានឡានមួយបើកមក
ហើយចតក្រោមរោងចតឡាន និងអ្នកដែលចុះមកពី
លើឡាននោះគឺជាមនុស្សចាស់ពីនាក់និងក្មេងប្រុស
តូចម្នាក់ ដោយម្នាក់គឺជាតៃកុងឡាន គេបានយកឆត្រ័
មកទទូរឲម្ចាស់របស់គេនិងនាំគ្នាដើរចូលទៅក្នុងផ្ទះ
តែបែជាឃើញថាអ្នកបំរើបានដេកដួលស្លាប់នៅក្នុង
ថ្លុកឈាមទាំងអស់ ទើបបង្ករជាការភ្ញាក់ផ្អើលដល់
អ្នកទាំងបី ឯក្មេងប្រុសតូចនោះបានរត់ទៅក្នុងផ្ទះយ៉ាង
លឿនតាមដំណកឈាមដែលស្រក់កាត់មាត់ទ្វា
ដោយយំសស្រាក់។
ពេលចូលមកដល់ឃើញរូបភាពនៅចំពោះមុខភ្លាម
ក្មេងប្រុសតូចស្រែកយំខ្លាំងៗហើយបានអោបសាក
សពរបស់មនុស្សប្រុសស្រី2នាក់ដែលបានដេកស្លាប់
ទល់មុខគ្នាយ៉ាងគួរឲអាណោចជាទីបំផុត៖
«ប៉ា.....ម៉ាក់.....ហឹកៗហឺ...ប៉ាម៉ាក់...កុំទៅចោលកូន
ហឺៗ..ហឹក ហឹកៗ ប៉ា...ម៉ាក់....កុំទៅចោលយ៉ុនហ្គា...
អី....ប៉ាម៉ាក់...ឆាប់ដឹងខ្លួនឡើង.....»ក្មេងតូចស្រែក
យំ អង្រួនដៃសពប៉ាម៉ាក់របស់គេ អស់មួយទំហឹង
ដោយមានទឹកភ្នែកដាបជោគថ្ពាល់ទាំងសងខាង។
«ប៉ា...ម៉ាក់..!!!»យ៉ុនហ្គីស្រែកអស់សម្លេង ស្ទុះ
ក្រោកពីដំណេកទាំងបែកញើសជោគខ្លួន បេះដូង
លោតញាប់ៗ ដង្ហើមដកសឹងតែផុត មិនដល់គ្នា តាម
ពិតទៅមិញនេះគេយល់សប្តិសោះ តែថាយល់សប្តិ
មួយនេះតាមលងបន្លាចគេរាល់យប់មករហូត ដល់
ថ្នាក់មានយប់ខ្លះគេអង្គុយមិនហ៊ានដេកមួយយប់ទល់
ភ្លឺក៏មាន តែគេមិនដែលប្រាប់រឿងនេះឲលោកតាបាន
ដឹងនោះទេ។
«ហឹកៗ...យ៉ុនហ្គា...ឯងបានស្លាប់តាំងពីថ្ងៃនោះមក
ម្លេះ...ឯងឲយើងរស់ឆ្ងាយពីភាពខ្មៅងងឹតមួយនោះ
ទៅ...ហឹកៗហឹក...យើងមិនចង់ឃើញវាម្ដងទៀតទេ»
នាយតូចស្រាប់តែយំយកៗ តែម្ដងនិងនិយាយដល់
ឈ្មោះក្មេងប្រុស យ៉ុនហ្គា ដែលនៅក្នុងយល់សប្តិ
របស់គេមិញនេះ ហេតុអីបានជា ក្មេងប្រុសឈ្មោះ
យ៉ុនហ្គានោះ បែជាធ្វើឲយ៉ុនហ្គីខ្លាចទៅវិញ តើគេ
មានរឿងអ្វីពាក់ពន្ធ័ជាមួយយ៉ុនហ្គីទៅ?
#ព្រឹកថ្ងៃថ្មី
យ៉ុនហ្គីបានរៀបចំខ្លួនយ៉ាងរៀបរយ គឺសម្លៀក
បំពាក់ជាសិស្សសាលា ថ្ងៃនេះគឺជាថ្ងៃចន្ទ័ដែលគេ
ត្រូវចូលរៀនទៀតហើយ ដោយសារម្សិលមិញជា
ថ្ងៃអាទិត្យ ទើបយ៉ុនហ្គីបាននៅជួយការងារលោកតា
(យ៉ុនហ្គីរៀន ថ្នាក់ទី9)
«លោកតា ខ្ញុំលាទៅរៀនសិនហើយ»
សូមរង់ចាំអានភាគបន្ត
សរសេរដោយ:ទឹកសន្សើម💜
STAI LEGGENDO
រឿង មន្តស្នេហ៍ Aster
Teen Fiction«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
ភាគទី2: «ហឹកៗ...យ៉ុនហ្គា...»
Comincia dall'inizio
