ក្រឡេកមើលទៅជ្រុងម្ខាងនៃរបងឃើញមាន
កុមារាម្នាក់វ័យប្រហែល15ឆ្នាំមានសម្បុរ ស ស្លេក
សឹងតែឃើញសសៃឈាមទៅហើយ រូបរាងរបស់គេ
ខ្ពស់ស្រឡះ ដៃជើងសមនិងដងខ្លួន និយាយរួមទៅ
គឺសង្ហារ មួយចប់ថែមជាមួយសក់ខ្មៅ រលោងបាំង
ចញ្ចើម ជិតឃើញតែភ្នែកតូចៗ លឹបៗដូចកូនឆ្មា។
គេកំពុងតែបោចស្មៅនៅជុំវិញដើមក្រូចមួយដើម
ដែលមានកម្ពស់ត្រឹមចង្កេះគេ។ បោចស្មៅសុខៗ
ស្រាប់តែមានអ៊ំប្រុសវ័យប្រហែល40ឆ្នាំម្នាក់បាន
ស្រែកហៅគេ៖
«យ៉ុនហ្គីហា៎...លោកតាឲហៅ គាត់នៅចាំឯង ឯរោង
ចំការ»ក្មេងប្រុសម្នាក់នេះគេមានឈ្មោះថា មីន យ៉ុន
ហ្គី គេគឺជាចៅរបស់ត្រកូលមីន សព្វថ្ងៃគេរស់នៅជា
មួយលោកតា ឯម៉ាក់ប៉ារបស់គេ គឺបានស្លាប់ចោល
គេតាំងពីគេមានអាយុ8 ឆ្នាំម្លេះ ហើយមូលហេតុ
ដែលពួកគាត់ស្លាប់ គឺដោយសារក្ដី ឃាតកម្ម តែមិន
បានដឹងមុខឃាតករ នោះជានរណានោះទេរហូតមក
ដល់ពេលនេះ រឿងក្ដីប៉ាម៉ាក់របស់គេក៏ត្រូវបាន
ប៉ូលីសបំបិទចោល។
ឯគ្រួសាររបស់គេក៏ជាគ្រួសារអ្នកមានផងដែរ
ក្រោយពីមានរឿងនោះកើតឡើងមកលោកតារបស់
យ៉ុនហ្គី ក៏សម្រេចចិត្តយក យ៉ុនហ្គី មករស់នៅជនបទ
ដោយចាកចេញពីសេអ៊ូលមកអស់រយៈពេល7ឆ្នាំមក
ហើយ។
«បាទអ៊ំ... ចឹងអ៊ំជួយមើលម៉ូម៉ូឲ ខ្ញុំផងណាបន្តិចទៀត
ខ្ញុំមកវិញ» នាយតូចឆ្លើយតបដោយស្នាមញញឹមមក
កាន់អ៊ំប្រុស រួចងើបឈរ ហើយដើរចេញពីរបងចំការ
ទើបទាញកង់ដែលគេបញ្ឈរចោលនៅក្រៅរបងជិះចេញទៅកាន់រោងចំការដែល ទីនោះ នៅមិនឆ្ងាយ
ពីទីនេះប៉ុន្មានឡើយ។
អ៊ំប្រុសតាមសម្លឹងមើលយ៉ុនហ្គីដោយស្នាមញញឹម
ក្រោយមកទើបគាត់ដើរទៅក្បែរដើមក្រូចមួយនោះ
ដោយពោលតិចៗហើយដកដងកហើមធំ
«ម៉ូម៉ូ...ប្រហែលមានតែឯងទេ ដែលអាចធ្វើឲយ៉ុនហ្គី
អាចញញឹមចេញបានមកដល់ថ្ងៃនេះ...ហឺ...»ម៉ូម៉ូគឺជា
ឈ្មោះរបស់ដើមក្រូចមួយនេះ តើវាមានរឿងអីពាក់
ពន្ធ័ជាមួយយ៉ុនហ្គីទៅ ទើបយ៉ុនហ្គីស្រឡាញ់វាម្លេះ។
#រោងចំការ
ជិះកង់មិនបានប៉ុន្មាននាទីផង យ៉ុនហ្គីក៏បានមកដល់
រោងចំការ បន្ទាប់មកគេឈប់កង់ដាក់ជន្ទល់នៅក្រោម
ដើមសាគូរ៉ា ហើយដើរសំដៅទៅរកលោកតានៅក្នុង
រោងដោយសប្បាយចិត្ត។ លោកតាក្រោយក្រឡេក
ឃើញចៅប្រុសមកដល់ ភ្លាមគាត់ក៏បានយកដំណាប់
ផ្លែប៉េស មួយប្រអប់ចេញពីឡាំងស្នោរមកហុចឲចៅ
ហើយនិយាយ៖
«យ៉ុនហ្គី ចៅជួយយកដំណាប់ផ្លែប៉េសនេះទៅឲអ៊ំ
ផាករបស់ឯងបន្តិចទៅ ហើយសួរគាត់ថា ស្អែកនេះ
គាត់ទៅទិញជីដាក់ក្រូចគាត់ឬអត់បើទិញតាឲឈុន
ទៅទិញជីដាក់ដើមប៉េសដែរ»លោកតាមីនគាត់មាន
អាយុ68ឆ្នាំទៅហើយតែគាត់នៅតែធ្វើការបែបនេះ
ជានិច្ច ព្រោះតាំងពីអត់ពីប៉ាម៉ាក់យ៉ុនហ្គីមកគាត់ត្រូវ
មករស់នៅជនបទ និងមើលថែចំការប៉េសរបស់គាត់
ព្រមទាំងមើលថែចៅប្រុសតែមួយរបស់គត់ផង។
«បាទលោកតា..លោកតាចុះបើគាត់មិននៅផ្ទះនោះ
តើធ្វើយ៉ាងម៉េចទៅ» ដៃលូកទទួលប្រអប់ដំណាប់
ផ្លែប៉េសពីលោកតាព្រមទាំងសួរដោយទឹកមុខព្រួយ
បារម្មណ៍
«បើគេមិននៅផ្ទះទៅរក ឯ ចំការទៅឃើញហើយ»
លោកតាឆ្លើយរួចហើយទើបងាកទៅរៀបប្រអប់
ដំណាប់ផ្លែប៉េសដាក់ឡាំងស្នោរបន្តទៀត។
បន្ទាប់មកទៀតយ៉ុនហ្គីដាក់ប្រអប់ដំណាប់ផ្លែប៉េស
នៅក្នុងកន្ទ្រកកង់រួចវាយជន្ទល់ជិះចេញទៅដោយ
ច្រៀងរងំនៅតាមផ្លូវ។
ការធ្វើដំណើរមិនយូរប៉ុន្មានគេក៏បានជិះកង់ទៅ
ដល់ផ្ទះមួយខ្នង ដោយក្ខោងទ្វាផ្ទះមានសរសេរផ្លាក
ជាអក្សរធំៗថា{ ផ្ទះមេភូមិផាក }។
យ៉ុនហ្គីឈប់កង់ដាក់ជន្ទល់ហើយដើរទៅឈរ
នៅពីមុខរបងនិងស្រែកហៅអ្នកខាងក្នុង។មួយសន្ទុះ
ក្រោយមកលោកមេភូមិផាកក៏ចេញមកហើយបើក
របងឲយ៉ុនហ្គីរួចសួរ៖
«អរ៎ ក្មួយយ៉ុនទេអី..ក្មួយមករកអ៊ំ មានការអីមែនទេ?»
សូមរង់ចាំអានភាគបន្ត
សរសេរដោយ:ទឹកសន្សើម💜
YOU ARE READING
រឿង មន្តស្នេហ៍ Aster
Teen Fiction«អរគុណ ដែលព្រមទទួលយកខ្ញុំ ទាំងដែលដឹងថាខ្ញុំមិនមានបេះដូង» យ៉ុនហ្គី «ខ្ញុំពិតជាលង់ស្រឡាញ់ គេម្នាក់នោះហើយ តែ....ខ្ញុំមិនមែនជាមនុស្សផង តើគេស្រឡាញ់ខ្ញុំអត់?»ជីមីន
ភាគទី1:«យ៉ុនហ្គីហា៎..លោកតាឲហៅ»
Start from the beginning
