"ពិតជាស្អាតណាស់" ឆេយ៉ុងលោតចុះលោតឡើងធ្វើឱ្យពួកគេបីនាក់ទៀតឈរមើលនាងទាំងសើច។ ឆេយ៉ុងបានឃើញជេននីនិងលីសាមើលមកនាងទាំងកប់យោបល់តែនាងមិនខ្វល់ឡើយ។
"អ្ហេស ជេនលីសា! មកទីនេះមកខ្ញុំថតរូបឱ្យពួកឯង"
"ជេន...ស្អីគេ?
"គឺជេនបូកលីសាបង្កើតបានជាជេនលីសា" នាងញញឹមហើយឆេយ៉ុងក៏ទះដៃ។ ជេននីមានការអៀនខ្មាស ប៉ុន្តែលីសាបែរជាសើចទៅវិញ។
"ជេនលីសា? ពិរោះគួរសម តើអ្នកណាបង្កើតវា?" លីសាវាចា។
"Me!!" ឆេយ៉ុងលើកដៃហើយលីសាក៏សើច។
"ហេតុអ្វីពួកយើងមិនថតនៅទីនេះទៅជេននី?" លីសាអង្គុយនៅលើសាឡុងរួចក៏ហៅនាងម្ដងទៀត។
"មកអង្គុយចុះមក" លីសាទាញដៃជេននីមកអង្គុយជិតនាងនិងឱ្យកាមេរ៉ានាងទៅឆេយ៉ុងដើម្បីថត។
"អូខេ! មួយ ពីរ បី" ឆេយ៉ុងចុចកាមេរ៉ានិងញញឹម។
គ្រឹប!!
"អេ! ទាំងអស់គ្នា ខ្ញុំឃ្លានហើយឈប់ថតទៅ" ជីស៊ូរអ៊ូ។
"ខ្ញុំនឹងឆាបាយគីមឈីឱ្យពួកឯងញ៉ាំ"
"ឯងចេះចំអិនម្ហូបដែរ?" ឆេយ៉ុងងាកទៅមើលជេននី។
"ខ្ញុំពូកែបំផុត គឺឆាបាយគីមឈី" នាងតបទាំងធ្វើមុខឌឺរួចដើរទៅរកមិត្តសម្លាញ់របស់នាងដើម្បីធ្វើម្ហូបជាមួយគ្នា។
"នេះទើបហៅថាប្រពន្ធល្អ" លីសានិយាយខ្សឹបៗម្នាក់ឯង។
ថ្ងៃនេះជាថ្ងៃដែលពួកគេសប្បាយបំផុត!
ជេននីនិងជីស៊ូធ្វើម្ហូបនៅផ្ទះបាយ ហើយឆេយ៉ុងក៏ទៅជួយពួកគេចំអិនម្ហូបដែរ។ លីសាតាមថតសកម្មភាពពួកគេទាំងបីនាក់ ប៉ុន្តែពេលនោះនាងស្រាប់តែមានអារម្មណ៌ថាកន្រ្តាក់។ ជីស៊ូងាកឃើញលីសាមានទឹកមុខស្លេកស្លាងទើបដើរទៅសួរ។
"ឯងមិនអីទេឬ? ឱ្យខ្ញុំខលទៅជីយ៉ុងដែរទេ?" នាងមានការព្រួយបារម្ភពីលីសា តែនាងបានយកដៃប៉ះក្បាលជីស៊ូរួចញញឹម។
"ខ្ញុំគ្រាន់តែឃ្លានប៉ុណ្ណោះ" នាងញញឹមតែក៏មានការព្រួយបារម្ភព្រោះខ្លាចជីស៊ូមិនជឿ។
ESTÁS LEYENDO
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ១៤
Comenzar desde el principio
