ជេននីចូលចិត្តពេលលីសាសើចដោយសារតែនាង!
ជេននីចូលចិត្តពេលគេសរសើរនាង!
ជេននីចូលចិត្តពេលគេជាមូលហេតុដែលធ្វើឱ្យនាងញញឹម!
ជេននីចូលចិត្តពេលគេនៅជុំវិញខ្លួននាងព្រោះមានអារម្មណ៍កក់ក្ដៅពេលនៅជាមួយលីសា!
ជេននីបានលេចឡើងនៅអារម្មណ៍មួយ។ នាងគិតក្នុងចិត្តថាខ្ញុំមិនចង់ឱ្យលីសាមិនសប្បាយចិត្តទេ រឹតតែមិនចង់ឱ្យនាងទៅ។ គិតសុខៗមិនបានដឹងថាលីសាឈរនៅមុខនាងទេ។ ប៉ុន្តែនាងលឺសម្លេងកាមេរ៉ាចុច។
គ្រឹប!!
"អេ! តើនាងកំពុងធ្វើអ្វីទៀតហើយ"
"តោះត្រឡប់ទៅខុនដូវិញ ល្អទេ?" លីសាដើរទៅរកឡានរបស់នាងហើយយកអីវ៉ាន់ដាក់ទៅលើឡាន។
+++
"ឆេយ៉ុង តើនាងមិនទាន់រៀបរួចទេឬ?" ជីស៊ូនិយាយ។
ឥឡូវនេះពួកគេនៅឯខុនដូរបស់ឆេយ៉ុង។ ជីស៊ូកំពុងតែមើលNetflixខណៈឆេយ៉ុងកំពុងតែរៀបចំអីវ៉ាន់របស់នាង។
"មិនទាន់រួចទេ ហើយចុះនាងហេតុអ្វីបានជាមិនទាន់រៀបចំទៀត?" ឆេយ៉ុងស្រែក។
"ខ្ញុំរៀបរួចហើយ មើលទៅ?" នាងចង្អុលបង្ហាញឥវ៉ាន់ធំៗរបស់នាង។
"វ៉ាលីធំម្ល៉េះ? តើពួកយើងស្នាក់នៅទីនោះប៉ុន្មានថ្ងៃ?" ឆេយ៉ុង ក្រោកឈរហើយសួរទៅជីស៊ូ។
"មួយសប្ដាហ៍"
ចំណែកឯលីសានិងជេននីត្រលប់មកដល់ខុនដូវិញលីសាក៏បីខៃចេញមកខាងក្រៅរថយន្ត ហើយជេននីជាអ្នកជួយកាន់កាបូបឱ្យលីសារួចដើរតាមពីក្រោយនាង។
"ឱ្យកាបូបមក! ខ្ញុំអាចកាន់វាដោយខ្លួនឯងបាន" លីសានិយាយទាំងញញឹមរួចយកដៃទៅចាប់ខ្សែកាបូបទាញចេញពីស្មាជេននីតែនាងបានបដិសេធ។
"វាមិនធ្ងន់នោះទេ ក៏មិនអាចធ្វើឱ្យខ្ញុំបាក់ស្មាដែរ" នាងធ្វើមុខឌឺរួចក៏បន្ថែមល្បឿនដើរទៅមុន។ ពួកគេឡើងជណ្តើរយន្តហើយចុចលេខបីដែលជាជាន់ពួកគេស្នាក់នៅ។ នៅក្នុងជណ្ដើរយន្តលីសាបានលេងខៃនៅពេលជេននីនិយាយថា....
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ១៣
Start from the beginning
