Part 1: ការដោះដូរ

491 21 7
                                    

សេចក្ដីស្លាប់គឺជារឿងដែលគ្មានអ្នកណាអាចដឹងមុនបានឡើយ ចុះបើសិនជាមានមនុស្សអាចដឹងមុននោះ វាប្រាកដជារឿងដ៏កម្រ និងចម្លែកបំផុតហើយ។

Park Soomi ជាក្មេងស្រីដែលចម្លែកខុសគេ ក៏ព្រោះនៅសុខៗនាងស្រាប់តែមានសមត្ថភាពពិសេសក្នុងការមើលឃើញការស្លាប់របស់មនុស្សដោយគ្រាន់តែមើលកែវភ្នែកគេចំ។ ស្ដាប់ទៅវាហាក់ដូចជាមិនគួរឱ្យជឿសោះ ប៉ុន្តែវាជារឿងពិតដែលក្មេងស្រីមួយរូបនេះតែងតែជួប។

ប៉ុន្តែតើវាជារឿងចៃដន្យពិតដែរទេ? ដែលថាសុខៗនាងក៏អាចឃើញរឿងទាំងនោះ? ហើយតើច្បាស់ដែរទេថាវាជាសមត្ថភាពពិសេស មិនមែនជាបណ្ដាសារ?
ចម្លើយនោះគឺវាមិនមែនចៃដន្យទេ ប៉ុន្តែវាជាការដោះដូរ ហើយក៏មិនមែនជាសមត្ថភាពពិសេសដែរ តែវាជាបណ្ដាសារ។

[ដើមហេតុ]

នៅខួបកំណើតអាយុ 13 ឆ្នាំរបស់ Soomi ប៉ាម៉ាក់របស់នាងបានជូននាងទៅដើរលេងនៅតំបន់ទេសចរមួយកន្លែងដែលសម្បូរព្រៃឈើ ដោយសារតែនាងតូច Soomi ជាក្មេងស្រីចូលចិត្តធម្មជាតិណាស់។
«ប៉ា! នៅឆ្ងាយទៀតទេទើបដល់?» នាងតូច Soomi សួរលោកប៉ាដែលកំពុងកាន់ចង្កូតឡាន
«នៅជាង 30m ទៀតដល់ហើយកូនសម្លាញ់» ប៉ានាងតបទៅកូនស្រីតែមួយយ៉ាងទន់ភ្លន់
«ប៉ាម៉ាក់! រុក្ខជាតិនោះស្អាតណាស់ ខ្ញុំចង់បាន! ប៉ាឈប់ឡានសិនបានទេ?» ដោយសេចក្ដីស្រលាញ់ខ្លាំង នាងតូច Soomi សឹងតែចង់បើកទ្វាឡានចេញទាំងឡានមិនទាន់ឈប់ស្រួលបួលផង
«Soomi នៅឲ្យស្ងៀម!» អ្នកម៉ាក់កំឡា Soomi
«ឈប់ហើយ!» ប៉ា Soomi និយាយហើយងាកទៅកូនស្រី
«អរគុណប៉ា!» ស្រដីរួច នាងតូចរត់ប្រួចទៅដកដើមរុក្ខជាតិទាំងសប្បាយចិត្ត នាងងាកទៅវិញបម្រុងនឹងរត់សម្ដៅទៅឡានវិញ ប៉ុន្តែក៏
ផាំង~~~
ឡានប៉ាម៉ាក់នាងត្រូវឡានធំមួយបុកមួយទំហឹងនៅចំពោះមុខនាងស្ដែងៗដែលបណ្ដាលឱ្យពួកគាត់បាត់បង់ជីវិតភ្លាមៗ។
«អត់ទេ...ប៉ា! ម៉ាក់! ហ៊ឺៗៗ» Soomi ស្រែកយំយ៉ាងខ្លាំងរត់សំដៅទៅទីតាំងកើតហេតុ។ នាងតូចព្យាយាមបើកទ្វាឡានដើម្បីទាញយកប៉ា និងម៉ាក់នាងចេញពីឡាន។ ពេលនេះក្នុងទ្រូងនាងខ្ទិចខ្ទាំអស់ហើយ ប៉ាម៉ាក់ទើបតែនិយាយរកនាងអំបាញ់មិញសោះ ស្រាប់តែរឿងកើតឡើងភ្លាមៗបែបនេះ មានអ្នកណាអាចទទួលយកបាននោះ។
«ហ៊ឺៗៗ ប៉ាម៉ាក់កូនសុំទោស បើកូនមិនចចេសចង់បានរុក្ខជាតិឆ្កួតឡប់នោះ កុំអីអ្នកទាំងពីរក៏មិនក្លាយជាបែបនេះដែរ» នាងតូចយំអោបប៉ាម៉ាក់នាងទាំងសេចក្ដីឈឺពឺតពេញទ្រូង នាងយំសឹងតែក្លាយជាទន្លេរទៅហើយ។
«ជួយខ្ញុំផងអ្នកណាក៏បានដែរ សូមមេត្តាជួយប៉ាម៉ាក់ខ្ញុំផង!!» Soomi យំខ្សឹកខ្សួលនិងព្យាយាមសុំជំនួយនៅទីស្ងាត់ជ្រងំនេះ

កែវភ្នែកបណ្ដាសា 🥀 | Soobin | TXT | Khmer | Where stories live. Discover now