Part 5: ខ្ញុំឃើញអ្វីម្យ៉ាង...

225 15 6
                                    

[...]

[Soomi POV]

ទ្រីងៗ~~~
សម្លេងនាឡិការោទ៍ដាស់ខ្ញុំពីដំណេកនៅម៉ោង 6 ព្រឹក។ ខ្ញុំក្រោកទៅបិទម៉ោងរោទ៍ ហើយក៏ស្ទុះទៅងូតទឹកសម្អាតកាយនឹងបានផ្លាស់ប្ដូរទៅសាលារៀន។ មួយរយៈនេះមិនសូវបានផ្ដោតអារម្មណ៍លើការសិក្សាសោះ ក៏ព្រោះតែបញ្ហាចេះតែកើតមានរហូត។

ខ្ញុំសម្លឹងមុខខ្លួនឯងនៅក្នុងកញ្ចក់ក្នុងគោលបំណងលាប skincare ប៉ុន្តែក៏មានអារម្មណ៍មួយបានផុសឡើងរំលឹកខ្ញុំពីរឿងរ៉ាវកាលពីយប់ម្សិល។
«ម៉េចក៏សុខៗ Soobin មកផ្ទះខ្ញុំណ៎? គេបារម្ភពីខ្ញុំទេដឹង? អូយអៀនណាស់!!» ខ្ញុំស្ទាបថ្ពាល់ដែលកំពុងឡើងក្រហមព្រឿងៗដោយសារតែអៀននឹងការស្រមើស្រមៃម្នាក់ឯង។

«តាមពិត Soobin ចិត្តល្អណាស់ គ្រាន់តែគេសម្ដែងធ្វើជាមិនខ្វល់ខ្វាយនឹងខ្ញុំ ហិហិ»

«ហ្អើយ...ម៉េចក៏គិតពីគេទាំងព្រឹកអញ្ចឹង? អត់ទេៗ» ខ្ញុំគ្រវីក្បាលលុបផ្កាស្រមៃទាំងអំបាញ់មិញចេញ កុំឱ្យនឹកឃើញដល់គេទៀត។

[Time Skip...]

ក្រោយពីបញ្ចប់ម៉ោងសិក្សានៅសាលារៀន ខ្ញុំក៏ដើរសំដៅទៅផ្ទះវិញម្នាក់ឯងតាមទម្លាប់។

ខ្ញុំដើរសុខៗក៏ប្រទះភ្នែកជាមួយបុរសម្នាក់កំពុងឈរត្រមោចត្រមង់ម្នាក់ឯងនៅខាងមុខសាលា គេមានកម្ពស់ខ្ពស់ល្មមនិងពាក់អាវហូដឌីពណ៌ខ្មៅជាមួយនឹងខោខូវប៊យដែលអាចសម្គាល់បានថាជា Taehyun មិត្តរបស់ Soobin។ ដោយឃើញថាជាអ្នកស្គាល់គ្នា ខ្ញុំក៏ដើរទៅជិតគេក្នុងគោលបំណងរាក់ទាក់គេ តែត្រូវទច់ដំណើរព្រោះតែខ្ញុំឃើញថាមានមនុស្សស្រីម្នាក់នៅក្បែរគេយ៉ាងស្និទស្នាលទំនងជាមិត្តស្រីរបស់ Taehyun។

Taehyun លាគ្នាជាមួយមិត្តស្រីគេរួចក៏ក្រឡេកភ្នែកឃើញខ្ញុំ រួចគេក៏ដើរសំដៅមករកខ្ញុំទាំងភ្ញាក់ផ្អើល។

«Soomi ម៉េចក៏នាងនៅទីនេះ?»

«ខ្ញុំដើរឆ្លងកាត់ប៉ុណ្ណោះ នាងជាមិត្តស្រីលោកត្រូវទេ?»

«បាទ! ប៉ុន្តែ...» Taehyun ស្ទាក់ស្ទើក្នុងការបន្តប្រយោគរបស់គេ

«នាងកុំប្រាប់ Soobin ក៏ដូចជាអ្នកផ្សេងទៀតថាបានឃើញខ្ញុំ និងមិត្តស្រីខ្ញុំនៅជាមួយគ្នាអី សូមអង្វរណា៎» Taehyun លើកសំណូមពរនេះឡើងធ្វើឱ្យខ្ញុំឆ្ងល់ជាខ្លាំង គ្រាន់តែនៅជាមួយមិត្តស្រីសោះហេតុអីត្រូវលាក់បាំង។ ខ្ញុំមានចម្ងល់ពិតមែន តែក៏មិនចង់សួរនាំ Taehyun ច្រើនដែរ ព្រោះនេះជាឯកជនភាពរបស់គេ។

កែវភ្នែកបណ្ដាសា 🥀 | Soobin | TXT | Khmer | Donde viven las historias. Descúbrelo ahora