Part 4: មករំលោភនាង

282 17 3
                                    

[...]

[Soomi POV]

«Soobin....» ខ្ញុំងាកមុខចេញ និងតោង Soobin ដើម្បីទប់ជំហរ រួច Soobin ក៏ឱបខ្ញុំជាប់នឹងទ្រូងរបស់គេ។ ពេលនេះគេប្រហែលជាបានដឹងហើយថាខ្ញុំពិតជាអាចមើលឃើញសេចក្ដីសម្លាប់របស់មនុស្សជាមុន។

ហេតុអីខ្ញុំអាចត្រឹមតែឃើញគេស្លាប់ តែមិនអាចជួយសង្គ្រោះគេបាន? ខ្ញុំកាន់តែខ្លាចបណ្ដាសានេះហើយ...

ក្រោយពីបានជួបហេតុការណ៍នោះរួច ពួកយើងចេះតែដើរទៅមុខទាំងគ្មានគោលដៅ ពួកយើងដើររហូតមកដល់មុខផ្ទះខ្ញុំ។ ខ្ញុំក្រឡេកមើលទៅ Soobin សម្គាល់ឃើញថាគេចងចិញ្ចើមជាប់ហាក់កំពុងមានមន្ទិលពេញខួរក្បាល។

«លោកមិនសួរខ្ញុំទេថាហេតុអីខ្ញុំអាចដឹងមុន» Soobin មិនតបនឹងខ្ញុំ តែរំពេចនោះគេក៏សួរខ្ញុំភ្លាម
«Soomi តើខ្ញុំស្លាប់ដោយរបៀបណា?»

«ហ្អា៎? លោក...អឺ...» ខ្ញុំអល់អែកមិនដឹងរកទំនុកឆ្លើយនឹងគេយ៉ាងម៉េចទេ ព្រោះខ្ញុំមិនបានឃើញអីពីភ្នែកគេផង។

«ខ្ញុំមិនបានឃើញអីទេ» ខ្ញុំដាច់ចិត្តប្រាប់គេត្រង់ៗតែម្ដង

«មានន័យថាម៉េច?» គេជ្រួញចិញ្ចើមឆ្ងល់

«ខ្ញុំក៏ដឹងដូចគ្នា ប៉ុន្តែលោកអាចជួយខ្ញុំបាន»

«ជួយអី?»

«ជួយដោះបណ្ដាសាមួយនេះចេញពីភ្នែកខ្ញុំ»

«ហាហា នាងពិតជាកំប្លែងណាស់ ខ្ញុំជាអីដែលអាចដោះបណ្ដាសានេះបាន?»

«ទេវតាព្រៃនោះជាអ្នកប្រាប់ខ្ញុំ» ខ្ញុំចាប់ផ្ដើមរៀបរាប់ពីដើមហេតុ និងរឿងរ៉ាវនៃបណ្ដាសានេះគ្រប់យ៉ាងឲ្យគេបានស្ដាប់។ បន្ទាប់មកខ្ញុំក៏ប្រាប់គេអំពីវិធីដោះបណ្ដាសាមួយនេះ ខ្ញុំសង្កេតឃើញទឹកមុខគេដូចជាមិនជឿខ្ញុំទាល់តែសោះ។ វាសមហេតុសមផលណាស់ដែលគេមិនអាចជឿខ្ញុំ បើរឿងដែលខ្ញុំកំពុងនិយាយនេះគឺដូចជារឿងប្រឌិតដែលចម្លែកបំផុត បើសិនជាមានអ្នកនិយាយប្រាប់ខ្ញុំបែបនេះក៏ខ្ញុំមិនជឿដែរ។

«បានហើយៗ...នាងកំពុងតែនិយាយពីអីហ្នឹងខ្ញុំវ៉ល់អស់ហើយ» Soobin សម្លក់ខ្ញុំ គេប្រហែលកំពុងគិតថាខ្ញុំពិតជាឆ្កួតហើយ។

កែវភ្នែកបណ្ដាសា 🥀 | Soobin | TXT | Khmer | Where stories live. Discover now