Part 10: អតីតកាល

168 14 8
                                    

(sorry for late update😭🙏🏼 hope you enjoy reading this part😊💙)


មនុស្សភាគច្រើននៅក្នុងជាតិបន្ទាប់របស់ពួកគេ គ្មាននរណាអាចចងចាំរឿងរ៉ាវនៅក្នុងជាតិមុនបានទេ ប៉ុន្តែនៅតែមានមនុស្សភាគតិចអាចចងចាំរឿងពីអតីតជាតិបាន មូលហេតុដែលពួកនៅតែចងចាំ គឺអាចមកពីវាជារឿងដែលសំខាន់ និងមិនអាចបំភ្លេចបានរហូតឌិតដាមមកដល់ជាតិក្រោយ។

ក្នុងនោះ Soobin ក៏ប្រហែលជាមនុស្សកម្រឋិតក្នុងមនុស្សភាគតិចនោះដែរ។ គេតែងតែឃើញរាល់សកម្មភាពចម្លែកៗនៅក្នុងការយល់សប្តិ។ គេនៅតែបន្តឃើញទិដ្ឋភាពប្លែកៗ រហូតដល់គេបានឃើញការស្លាប់របស់មនុស្សស្រីម្នាក់នៅក្នុងសុបិននោះ។

«Soomi បងសុំទោស!!! ហ៊ឹក...» Soobin យំអណ្តឺតអណ្តកក្រោយភ្ញាក់ពីសុបិន។

ចាប់ពីថ្ងៃនោះមក Soobin ក៏សន្យាថានឹងការពារ Soomi ព្រមទាំងធ្វើគ្រប់យ៉ាងដើម្បីមនុស្សស្រីដែលគេស្រឡាញ់ ឱ្យរួចផុតពីបណ្ដាសារខ្មៅងងឹតមួយនេះ ព្រោះមានតែគេប៉ុណ្ណោះដែលអាចជួយនាងបាន។

ប៉ុន្តែហេតុអ្វីបណ្ដាសារនេះមានការពាក់ព័ន្ធនឹង Soobin ទៅវិញ??

គ្រប់រឿងរ៉ាវដែលកើតឡើងទាំងអស់តែងតែមាននូវហេតុដែលជាប់ទាក់ទងនឹងផល ផលល្អឬអាក្រក់គឺកើតចេញពីហេតុក្នុងអតីតកាល ដែលហេតុទាំងនោះប្រហែលគ្រាន់តែកំហុសតូចមួយ ប៉ុន្តែវាអាចធ្វើឱ្យផលដែលទទួលបានក្នុងពេលបច្ចុប្បន្នគឺធ្ងន់ធ្ងរជាងការគិតទៅវិញ។

ត្រឡប់ទៅអតីតកាល~~

100 ឆ្នាំមុន

នៅក្នុងព្រៃជ្រៅជាកន្លែងដ៏ស្ងប់ស្ងាត់បំផុតក្នុងគំនិតរបស់មនុស្ស ប៉ុន្តែផ្ទុយស្រឡះពីការគិត ព្រោះទីនោះជាកន្លែងសម្រាប់ដ៏អូ៊អរសម្រាប់អារក្សព្រៃមួយនេះ (Woodland Fairy)។

អំឡុងពេលដែលគ្រប់គ្នាជួបប្រជុំគ្នា ក៏មានបុរសម្នាក់ដើរចូលមកក្រោយគេបង្អាក់សកម្មភាពគ្រប់គ្នា។

«Soobin លោកទើបមកពីណា? ម៉ោងដែលយើងត្រូវប្រជុំចាប់ផ្ដើមតាំងពីមួយម៉ោងមុន» Yujin ដែលជាអ្នកគ្រប់គ្រងអារក្សព្រៃនិយាយឡើងដោយប្រើទឹកមុខមិនពេញចិត្ត

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

កែវភ្នែកបណ្ដាសា 🥀 | Soobin | TXT | Khmer | Where stories live. Discover now