Part 6: 'ព្រោះតែនាងសម្លាប់ប៉ាខ្ញុំ!'

208 19 15
                                    

[Soobin POV]

«Soobin...ខ្ញុំមើលឃើញអ្វីម្យ៉ាងចេញពីភ្នែករបស់លោក» Soomi និយាយដោយសម្ដែងទឹកមុខភិតភ័យ។ តើនាងបានឃើញអ្វី? ឬក៏នាងបានឃើញសេចក្ដីស្លាប់របស់ខ្ញុំ? អត់ទេ!!!

«Soomi កុំបំភ័យខ្ញុំ! នាងពិតជាឃើញមែនឬ?» ខ្ញុំចាប់ផ្ដើមស្លេកមុខហើយពេលនេះ

«ហិហិ...Soobin ហាហា...» Soomi ផ្ទុះសំណើចឡើង ឱ្យខ្ញុំដឹងភ្លាមថាស្រីម្នាក់នេះកំពុងលេងសើចជាមួយនឹងខ្ញុំហើយតើ។

«មើលមុខលោកចុះ ភ័យឡើងស្លេកដូចជាមាន់ស្ងោរទៅហើយ ហិហិ...» នាងច្រមក់នៅបន្តសើចខខឹក ងាកមកមើលខ្ញុំវិញគឺនៅតែរក្សាទឹកស្មើធេងដដែល

«មិនកំប្លែងទេ Park Soomi» ខ្ញុំបញ្ចប់ឃ្លានេះទាំងមុខមាំ ហើយក៏ចាប់ក្រសោបចង្កេះនាងល្អិតនេះឱ្យខិតមកជិតខ្ញុំយ៉ាងកៀក

«នាងលេងសើចខុសមនុស្សហើយ..» ខ្ញុំឱនមុខម្ដងបន្តិចៗទៅជិតមុខរបស់នាង។ ដោយដូចជាដឹងថាខ្ញុំកំពុងចង់ធ្វើអ្វី នាងក៏បិទភ្នែកសន្សឹមៗរង់ចាំ...

«ហាហា...Soomi...នាងគិតថាខ្ញុំនឹងថើបនាងឬ» ខ្ញុំទប់សំណើចមិនបានទេនៅពេលដែលឃើញកាយវិការនាងបែបនេះ។ ខ្ញុំក៏អាចសងសឹកនាងវិញបានដែរ ដែលហ៊ានមកបោកខ្ញុំអម្បាញ់មិញនេះ។

«Choi Soobin!!» Soomi ច្រានខ្ញុំចេញមួយទំហឹងទាំងខឹងក្រោធ រួចក៏ដើរទៅចោលខ្ញុំបាត់។ នាងដូចជាខឹងសម្បារនឹងខ្ញុំខ្លាំងណាស់ បើតាមការសង្កេតមើលដំណើរធ្ងន់ៗរបស់នាង។

«Soomi...»

«ហ្អើយ! Choi Soobin លេងអីឆ្កួតៗបែបនេះ?»

«អេ៎ នាងជាអ្នកផ្ដើមមុនតើ ខ្ញុំមិនបានខុសផង» ខ្ញុំសន្ទនាតែម្នាក់ឯងដើម្បីវិភាគថាខ្ញុំខុសឬត្រូវ។

(Time Skip)

ពេលវេលាកន្លងផុតទៅមួយសប្ដាហ៍ហើយ ខ្ញុំនិង Soomi មិនដែលបានទាក់ទងរកគ្នាសោះឡើយ។ ខ្ញុំក៏ចេះតែមានចិត្តនឹកដល់នាងជារឿយៗ ប៉ុន្តែខ្ញុំមិនក្លាហានទៅនិយាយរកនាងមុនទេ។ សុខៗទៅអង្វរមនុស្សស្រីធម្មតាៗម្នាក់ វាពិតជាអាម៉ាស់ណាស់សម្រាប់មនុស្សប្រុសមានមន្តស្នេហ៍ដូចជា Choi Soobin ខ្ញុំនេះ។ តែថាពេលនេះខ្ញុំនឹកនាងខ្លាំងទៅៗហើយ ខ្ញុំពិបាកទ្រាំណាស់ ខ្ញុំនឹងទៅរកនាងឥឡូវនេះ។

កែវភ្នែកបណ្ដាសា 🥀 | Soobin | TXT | Khmer | Where stories live. Discover now