Part 9: អាថ៌កំបាំងរបស់ Choi Soobin

231 22 9
                                    

1 ម៉ោងមុន~~

Soomi បានចូលផ្សារទំនើបមួយដើម្បីទិញអីវ៉ាន់ខ្លះៗសម្រាប់ប្រើប្រាស់នៅផ្ទះ។ ក្រោយមកនាងក៏ចូលបន្ទប់ទឹក មួយសន្ទុះក្រោយមកនាងក៏លឺសម្លេងនរណាម្នាក់ហាក់ដូចជាធ្លាប់ស្គាល់និងស្រដៀងៗ។

«អាឡូ~~~ កុំខឹងអូនបានទេ? ពេលណាដែលផែនការយើងជោគជ័យអូននឹងទៅនៅជាមួយបង» ស្រដៀងពិតមែន នេះជាសម្លេងរបស់ Sejin មិត្តស្រី Taehyun។

«អូនត្រូវបោកយកលុយប្រុសល្ងង់ម្នាក់នោះឱ្យអស់បានច្រើនសិន។ គេពិតជាភ្លើណាស់ ខ្ញុំនិយាយថាមានផ្ទៃពោះគេក៏ជឿ ទាំងដែលគេមិនបានឡើងគ្រែជាមួយខ្ញុំផង» Sejin ពិតជាល្បិចខ្ពស់មែន ដែលអាចបោកប្រាស់ Taehyun បាន។

ភ្លាមនោះសម្លេងជ្រុះរបស់ក៏បន្លឺចេញពីបន្ទប់ទឹកដែល Soomi កំពុងតែនៅ។ Sejin ដើរសន្សឹមៗទៅបើកទ្វា ក៏ឃើញថាជា Soomi។

«Soomi...នាងលួចស្ដាប់ខ្ញុំនិយាយទូរស័ព្ទ?» Sejin មិនទទួលបានចម្លើយទេ ព្រោះតែ Soomi កំពុងគាំងដោយសារកែវភ្នែកនាងដូចជាបានឃើញអ្វីមួយទៀតហើយ

«នាងគឬ? ខ្ញុំសួរនាងម៉េចក៏មិនឆ្លើយ?» Sejin ក្របួចកអាវ Soomi រួចក៏រុញនាងទៅម្ខាង
«កុំនិយាយប្រាប់ Taehyun ឱ្យសោះបើមិនចង់មានរឿង» Sejin គំរាម Soomi រួចក៏ដើរចេញទៅ

បន្ទាប់ពីភ្ញាក់ស្មារតីមកវិញ Soomi ក៏ទាញទូរស័ព្ទខលទៅ Soobin
«Call មកខ្ញុំមុនបែបនេះនឹកខ្ញុំខ្លាំងមែនទេ Soomi~~» Soobin ប្រើសម្លេងយ៉ាងផ្អែម ប៉ុន្តែវេលានេះមិនសមជាពេលផ្ដោះផ្ដងគ្នាទេ

«Soobin!! ខ្ញុំគិតថាបន្តិចទៀត Sejin នឹងស្លាប់ហើយ»

«ថាម៉េច??»

«ឥឡូវនេះខ្ញុំកំពុងនៅផ្សារទំនើបជិតផ្ទះលោក លោកឆាប់មកឱ្យលឿនមក កុំភ្លេចនាំ Taehyun មកផង»

«អូខេ~~»

ខ្សែទូរស័ព្ទក៏ត្រូវផ្ដាច់ Soobin ក៏នាំ Taehyun មកទាំងមិនបានផ្ដល់ហេតុផលអ្វីសោះ រហូត Taehyun កំពុងមានចម្ងល់ពេញក្បាលទៅហើយ។
«គ្មានពេលបកស្រាយទេ មកជាមួយយើងសិន!»

«ឯងតេរក Sejin ទៅមើល៍នាងនៅឯណា?»

«ម៉េចក៏សុខៗមកឱ្យខ្ញុំខលទៅ--»
«នាងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយកុំទាន់សួរថាហេតុអីយើងដឹងមុន ចាំយើងពន្យល់ពេលក្រោយ» Soobin និយាយកាត់ Taehyun ធ្វើឱ្យគេស្រឡាំងកាំងមិនស្ទើរ។ Taehyun ធ្វើតាមសម្ដី Soobin ដោយហៅទូរស័ព្ទទៅ Sejin ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។

កែវភ្នែកបណ្ដាសា 🥀 | Soobin | TXT | Khmer | Where stories live. Discover now