ភាគទី ២

Start from the beginning
                                        

"នាយកគីម អ្នកនាងជេននីមកដល់ហើយ"

"ឱ្យគេចូលមក"

ជេននីចូលដល់ក្នុងបន្ទប់ហើយក៏ឃើញនរណាម្នាក់កំពុងឈរទល់មុខបង្អួចកញ្ចក់ដែលអាចមើលឃើញទិដ្ឋភាពទីក្រុងសេអ៊ូ។ ជីស៊ូងើបឈរឡើងដើរទៅរកជេននីទាំងស្នាមញញឹម។

"នារីម្នាក់នោះជាអ្នកណា?"

"អ៎! ខ្ញុំណែនាំឱ្យស្គាល់ ឆេយ៉ុង!" ជីស៊ូហៅឆេយ៉ុងធ្វើឱ្យជេននីមានការភ្ញាក់ផ្អើលភ្លាមៗ។

"អូ! ខ្ញុំសុំទោសរវល់តែមើលទេសភាពទីក្រុង"

"មិនអីទេ"

"នេះជេននីជាមិត្តដ៏ល្អរបស់ខ្ញុំ ជេននីនេះឆេយ៉ុង" ជីស៊ូណែនាំហើយឆេយ៉ុងក៏ញញឹមនិងឱនគោរពបន្តិច។

"សួស្ដីជេននី រីករាយណាស់ដែលបានជួបនាង" ឆេយ៉ុងញញឹមយ៉ាងស្រស់ស្អាត។

"មិនបាច់ដល់ថ្នាក់ឱនគោរពបែបនេះទេ សួស្ដីខ្ញុំជេននីរីករាយណាស់ដែលបានជួបនាងដូចគ្នា"

"ឆេយ៉ុងនឹងក្លាយជាតារាបង្ហាញម៉ូដនៅក្នុងក្រុមហ៊ុនយើងដែរ អ្នកទាំងពីរនឹងមានពេលជួបគ្នាកាន់តែច្រើន" ជីស៊ូនិយាយចប់រួចក៏ បញ្ចេញស្នាមញញឹម។

"ល្អណាស់ដែលបានធ្វើការជាមួយនាង ជេននី!"

"ខ្ញុំដូចគ្នា" ជេននីញញឹម។

ផាច់! ផាច់!!

"នេះនឹងរឹតតែសប្បាយ" ជីស៊ូទះដៃនិងញញឹមដាក់ពួកគេទាំងពីរនាក់។

ពេលលីសាកំពុងគេងលក់យ៉ាងស្កប់ស្កល់ ទូរស័ព្ទរបស់នាងក៏បានរោទ៍ធ្វើឱ្យនាងខឹងហើយក្រោកឈរឡើងទៅរកទូរស័ព្ទ។

"អាឡូ" នាងនិយាយទាំងភ្នែករបស់នាងនៅតែបិទ។

"លីសាថ្ងៃនេះជាការចាប់ផ្តើមនៃការថត កុំភ្លេចទៅយកជេននីផង អ្នកទាំងពីរត្រូវមកទីនេះជាមួយគ្នា អូខេ!? លាហើយ"

"ស្អីគេ! ខ្ញុំត្រូវទៅជាមួយជេននី?" លីសាមិនមានជម្រើសផ្សេងទៀតទេ។ បន្ទាប់ពីងូតទឹកនិងស្លៀកពាក់រួចរាល់ហើយលីសាក៏មើលខ្លួនឯងក្នុងកញ្ចក់។

"អូហូ!! ឯងពិតជាស្អាតខ្លាំងណាស់លីសា"

បន្ទាប់មកយកវ៉ែនតាមកពាក់ដើរទៅស្ទូឌីអូដើម្បីយកកាមេរ៉ានិងអ្វីគ្រប់យ៉ាងដែលនាងត្រូវការ បន្ទាប់ពីរៀបចំខ្លួនរួចរាល់ក៏ចេញពីខនដូទៅគោះទ្វារខនដូរបស់ជេននី។

គូស្នេហ៍ គូនិស្ស័យWhere stories live. Discover now