ពេលអាហារថ្ងៃត្រង់រៀបចំរួចរាល់ណាមជុនក៏មកអង្គុយនៅតុអាហារ រងចាំរាងតូចមិនចុះមកណាមជុនឱ្យម៉ែដោះឡើងទៅហៅតែគេមិនព្រមចុះមកនោះទេ សុកជីនបានសម្រេចចិត្តឡើងទៅហៅថេយ៉ុងម្ដងមកដល់មុនបន្ទប់ក៏គោះទ្វាម្ដងជាពីរដងតែមិនឮសម្លេងពីខាងក្នុង គេក៏បើកទ្វាចូលទៅឃើញថាស្ងាត់គ្មានមនុស្ស ក៏សាកហៅល៎មើល
"អ្នកប្រុសតូច"ម៉េចបានជាចម្លែកម្ល៉េះ ហេតុអីក៏គ្មានមនុស្សនៅ នៅជ្រុងនៃទូរដាក់ខោអាវបានឮសម្លេងក្មេងតូចយំ នាយក៏ដើរទៅមើលឃើញថាថេយ៉ុងកំពុងតែយំ អោបក្បាលជង្គង់ គេអាចនឹងខូចចិត្ដខ្លាំងដែលទទួលបានការស្ដីបន្ទោសពីបងប្រុស វាជាលើកទី1ហើយ
"អ្នកប្រុសតូចហេតុអីក៏មកយំនៅត្រង់នេះ ឱ្យខ្ញុំបាទសូមទោសផង ខ្ញុំមិនស្គាល់ពីឋានៈខ្លួនឯង សង្ឃឹមថាអ្នកប្រុសនឹងអភ័យទោសដល់ខ្ញុំ"
"ចេញភ្លាមទៅ!ហឹុក"
"ចុះទៅពិសារអាហារសិនទៅអ្នកប្រុស"
"យើងប្រាប់ឱ្យចេញ"
"អ្នកប្រុសតូចសូម~អួយ៎!"នៅពេលសុខជីនមិនព្រមចេញ ថេយ៉ុងដែលកាន់កែវក្នុងដៃគប់ទៅក្បាលរបស់គេចេញឈាមហូរតាមជាសក់ជាច្រើន ប៉ុន្មានរយ:នេះរាងតូចឆេឆៅខុសធម្មតា អាចទេបើជារឿងគូរដណ្តឹងជុងហ្គុកត្រឡប់ហើយពួកគេនឹងរៀបការ។
"មានរឿងអី!សុខជីន ថេយ៉ុងបានធ្វើស្អីលើគេ!!"ឮសម្លេងខ្លាំងនៅជាន់ខាងលើនាយណាមជុនក៏ឡើងទៅខាងដល់ឃើញទ្វាមិនទាន់បិតបើកក្រាកក៏ឃើញអ្នកបម្រើថ្មីលើកដៃទប់ក្បាលដែលកំពុងតែឈាម អារម្មណ៍ពេលឃើញមនុស្សដែលខ្លួនស្រលាញ់ត្រូវដូច្នេះ នាយស្រែកដាក់ថេយ៉ុងផ្អើលអស់អ្នកបម្រើនៅទីនេះរត់មកមើលសឹងតែគ្រប់គ្នា។
"អ្នកប្រុសធំ! អ្នកប្រុសតូចមិនបានធ្វើវាទេ ខ្ញុុំ~ខ្ញុំ..."សុខជីន គេមិនចង់ឱ្យមានរឿងវែងឆ្ងាយរវាងបងប្អូនពួកគេទេ គេខំរកនឹកនិយាយការពារថេយ៉ុងទៅហើយតែគ្រប់យ៉ាងណាមជុន នាយមិនជឿឡើង ចំណែកថេយ៉ុងគេក៏ស្រែកទៅវិញមិនចាំទុកយូរ
"បិតមាត់ឯង!! ល្អតើការពារវាណាស់មែនទេន ហឹុក"
"គីម ថេយ៉ុង!!"
"អួយ៎!ឈឺ សូ~សូមមេត្ដា អ~អ្នកប្រុស អា៎~"រាងតូចបានបោចសក់សុខជីនបញ្ច្រាស់ទាញមួយទំហឹង គេបានស្រែកឈឺចាប់ពេលសក់ត្រូវរាងតូចចាប់បោច
"បានហើយបងសុំទោសពេញចិត្ដឯងទេ?"នាយមិនហ៊ានលើកដៃវៃប្អូនប្រុសបានទេ ណាមជុនដឹងថាថេយ៍ខឹងគឺអាក្រាក់វាជាជម្ងឺមួយទៅហើយ។
គេមានសម្ពាធផ្លូវចិត្តតាំងពីក្មេងមកម្ល៉េះ កាលនោះឬក្មេងតូចត្រូវអ្នកជាឪពុកវៃជារៀងរាល់ថ្ងៃ ថ្ងៃខ្លះក៏ឃុំគេក្នុងបន្ទប់ងងឹតសូន្យសឹង បង្អត់អាហារប្រសិនបើគេមិនធ្វើតាម ថ្ងៃដែលឪពុកបានស្លាប់ដោយមានមនុស្សស្រីម្នាក់បានដាក់អន្ទាក់ រាយមន្តស្នេហ៍ ធ្វើឱ្យលោកគីមឈ្លក់វង្វេងនឹងនាងជាខ្លាំង នៅយប់នោះគេឃើញឪពុកនឹងស្រីស្នេហ៍ធ្វើរឿងស្មោកគ្រោក រហូតដល់។ ពេលមួយនោះនាងបានសម្លាប់គាត់នៅក្នុងផ្ទះហើយរាងតូចបានពួននៅក្រោមគ្រែ គេយំមិនឱ្យឮសម្លេថរហូតដល់សន្លប់តែបាត់មាត់សឹង។ នារីម្នាក់នោះបានយកលុយកក់ជាច្រើនទៅតាមខ្លួន ក្រោយម្ដាយគេត្រឡប់ពីផ្ទះលោកយាយរបស់ខ្លួននៅកូរ៉េក៏បានឃើញលោកគីមដេកស្លាប់ក្នុងស្លុកឈាមជាច្រើន ពេលប៉ូលិសរុករើមើលបានឃើញក្មេងប្រុសដែលសន្លប់នៅក្រោមគ្រែ ម្ដាយតក់ស្លុតជាខ្លាំង។
តើកូនរបស់គាត់បានឃើញគេសម្លាប់ឪពុកខ្លួនមែនទេ?គេឈឺខ្លាំងទេដែលបានត្រឹមឃើញគេសម្លាប់ឪពុកនៅចំពោះមុខ ហើយធ្វើអ្វីមិនបាន?
មូលហេតុនេះហើយដែលគេស្អប់នរណាម្នាក់ដែលចង់បានបងប្រុសរបស់ខ្លួនមិនថាជាស្រីឬក៏ប្រុសទេ បើចូលមកក្នុងគោលបំណងមិនល្អ គេនេះហើយជាអ្នកកម្សត់គេចេញពីផ្លូវ។
YOU ARE READING
រឿង ឈាមនៃអណ្តាតភ្លើង🔥
Actionសេចក្តីស្រឡាញ់ជាការបោកប្រាស់ គីម ថេយ៉ុង ក្មេងប្រុសដែលមិនដឹងអីត្រូវធ្លាក់ជាប់ក្នុងរណ្តៅភ្លើងដ៏សែនជ្រៅគ្មានថ្ងៃទទួលបានជីវិតក៏ស្រស់ស្អាតម្ដងណាទេ គេមានតែមួយនោះគឺការសងសឹក។ ចន ជុងហ្គុក ក្មេងប្រុសដែលជាឈាមជ័រនៃត្រកូលចន មានរាងខ្ពស់ សង្ហារ ស្រីៗប្រថ្នាគេគ្រប់...
ភាគទី11 កំហឹង!
Start from the beginning
