"តើវាគឺជាអ្វី?"

"នាងត្រូវតែនៅជាមួយមនុស្សម្នាក់ រយៈពេល២៤ម៉ោងក្នុងមួយសប្ដាហ៍ នាងត្រូវនៅទីនោះគ្រប់ពេលព្រោះនាងត្រូវការឯង ដូចជាអ្នកថតរូបផ្ទាល់ខ្លួនអញ្ចឹង"

"តើជាអ្វីទៅនៀក!? តើខ្ញុំត្រូវថតរូបឬរឿងគ្រប់យ៉ាងដែលនាងនឹងធ្វើដែរឬ?"

"អត់ទេ! ដើម្បីបង្ហាញដល់ប៉ារបស់ខ្ញុំ ពួកគាត់នឹងផ្តល់ឱកាសឱ្យនាងក្លាយជាតារាជួរមុខនៃផលិតកម្មរបស់យើង"

"ខ្ញុំយល់! ប៉ុន្តែនេះមិនមានន័យថាខ្ញុំត្រូវតែនៅជាមួយនាង២៤ម៉ោងក្នុងមួយសប្ដាហ៍នោះទេ ខ្ញុំក៏មានជីវិតរស់នៅបែបឯកជនខ្ញុំដែរ" លីសាបានធ្វើការតវ៉ា។

"ជាការពិតណាស់ប្រសិនបើនាងយល់ព្រមលើកិច្ចព្រមព្រៀងនេះ ខ្ញុំក៏បានទិញខនដូមួយនៅជិតតារាម៉ូដែលម្នាក់នោះសម្រាប់នាងដែរ ហើយអ្នកទាំងពីរនឹងនៅជិតគ្នា"

"So...What?!! ខ្ញុំចង់មានន័យថាវាពិតជាសំខាន់ណាស់មែនទេបានជានាងហ៊ានធ្វើដល់ថ្នាក់នេះ?"

ជីស៊ូញញឹមគិតក្នុងចិត្ត ជេននីកំពុងញញឹមហើយនិយាយមក កាន់នាងថា "ជីស៊ូពិតជាមិត្តដ៏របស់ខ្ញុំមែន" សម្រាប់ខ្ញុំក៏ចង់ឱ្យជេននីមានការរីកចម្រើនហើយនេះជាអ្វីដែលខ្ញុំអាចធ្វើបានដល់នាង។

"តើអ្វីនឹងជាប្រធានបទនៃការថតរូបនេះ?"

"គឺមានប្រាំប្រភេទ! ដំបូងគឺតាមបែបធម្មជាតិ នាងគ្រាន់តែធ្វើឱ្យដូចធម្មជាតិបានហើយ គ្មានគ្រឿងសំអាង គ្មានរូបថតគ្រាន់តែបែបធម្មជាតិប៉ុណ្ណោះ"

"ធម្មជាតិ?! ល្អ....តើនាងនឹងឱ្យលុយខ្ញុំប៉ុន្មាន?"

"២៦០លានវ៉ុនពេលបញ្ចប់ប្រធានបទមួយនេះ គ្រប់ប្រភេទនីមួយៗខ្ញុំបង់ឱ្យនាង២៦០លានវ៉ុន ពួកយើងនឹងពិភាក្សាអំពីប្រភេទផ្សេងៗទៀតពេលដែលនាងបញ្ចប់ប្រធានបទទីមួយ"

"អូខេ អញ្ចឹងសម្រេចបែបនឹងចុះ" លីសាក្រោកឈរហើយញញឹមដាក់ជីស៊ូនឹងចាប់របស់នាង។

"ខ្ញុំដឹងថាគេនឹងសប្បាយចិត្តខ្លាំងណាស់ពេលដែលបានធ្វើការជាមួយនាង កញ្ញា ឡាលីសា ម៉ាណូបាន!"

គូស្នេហ៍ គូនិស្ស័យМесто, где живут истории. Откройте их для себя