ភាគទី6 ក្ដីស្រលាញ់ក្លែងក្លាយ

Start from the beginning
                                        

យ៉ុនហ្គីការបើកឡានចេះតែបន្ដទៅមុនជារឿយៗ សុខៗសម្លេងយំក្បែរត្រចៀកពន្លឺឡើយយ៉ាងក្រងំ យ៉ុនហ្គីឈប់ឡានអែបកៀនខាងសាំដៃនឹងងាកមកលួងលោម មិនឱ្យគេយំបន្ដទៀត នាយកាន់តែលួងគេកាន់តែយំខ្លាំងៗ គេក៏ទាំញរាងតូចមកឱបជាប់ដៃ មិនដឹងថារាងតូចយំដោយសារអី្វ។ថេយ៉ុងលើកដៃឱបកនាយជាប់ សម្លេងយំនៅតែបន្ដមិនឈប់ រហូតដល់គេគេងលក់លើស្មារបស់នាយ។

"ខ្ញុំមិនយល់ទេហេតុអីក្មេងតូចដូចឯងចូលមកពាក់ព័ន្ធក្នុងរឿងនេះ តើដើម្បីអ្វីទៅ ឬគ្រាន់តែចង់ទាក់ក្មួយប្រុសរបស់ខ្ញុំ ឬមួយក្រុមហ៊ុន?"នាយគិតក្នុងចិត្តហើយសន្លឹកមើលក្មេងដែលកំពុងគេង នាយពិតជាដឹងថាគេចូលមកបន្លំខ្លួនតែបើផែនការគេបែកណាគេរកមិនឃើញទាល់តែសោះ ចុះបើគេចូលមកចង់លួចទិន្នន័យក្នុងក្រុមហ៊ុននោះតែជាង1ខែមកនេះមិនមែនអ្វីប្លែកខុសពីធម្មតាឡើយ មានតែពាក្យសម្ដីបុគ្គលិកធ្វើការនិយាយដើមគេពីមួយថ្ងៃទៅមួយថ្ងៃ។ តើមានអាថ៌កំបាំងអ្វីជាងនេះដែលទេ?

"គេមានគូរដណ្ដឹងក៏មានទៅ ផែនការរបស់ខ្ញុំមិនអាចបរាជ័យទេ"រាងតូចមិនបានគេងលង់លក់ទេ គេសម្ដែងឱ្យនាយងាកមកចាប់អារម្មណ៍ខ្លួនម្នាក់ទៀតប៉ុណ្ណោះ បើផែនការមួយត្រូវខូច ផែនការថ្មីមួយទៀតអាចនឹងជោគជ័យ។យ៉ុនហ្គុនក៏ជូនរាងតូចមកដល់មុនបន្ទប់រួចក៏លើកបីត្រដងកាយស្ដើង ទៅខុនដូរបស់ខ្លួន នាយមិនហ៊ានដាក់គេ ចង់ឱ្យគេគេងឱ្យស្គប់ស្គល់ ពេលមកហើយបន្ទប់នាយបើកទ្វាថ្នមហើយយករាងកាយកំពុងគេងដាក់លើគ្រែមុននឹងនាយដើរចេញពីទីនោះ ទៅបន្ទប់ទឹកដើម្បីងូតទឹក ព្រោះខុនដូរនាយមានតែមួយបន្ទប់គ្រែគេងតែមួយ មិនដូចបន្ទប់ជុងហ្គុកទេ នាយក៏មិនធ្លាប់នាំមនុស្សណាម្នាក់មកនៅក្នុងបន្ទប់ខ្លួនដែល។

ពេលយ៉ុនហ្គីចូលក្នុងបន្ទប់ទឹកបាត់ថេយ៉ុងក៏បើកភ្នែកដើរមើលក្នុងបន្ទប់នេះនឹងទៅរកមើលឯកសារផ្សេងៗ ប៉ុន្តែគ្មានឯកសារនៅទូនេះទេ មានតែទូរខោអាវ ទូរដាក់សំភារៈផ្សេងៗប៉ុណ្ណោះ អាចទេបើនាយមានទ្វាកន្លឹះ ជាក់ស្តែងនាយគ្មានទេព្រោះឯកសារគ្រប់យ៉ាងនៅក្នុងផ្ទះរបស់នាយ

"ម៉េចក៏គ្មានអ្វីសោះចឹង អ៎សលោកយ៉ុន!"សំណាងណាស់រាងតូចរៀបចំទុកដាក់កន្លែងដើមវិញទើបលឺសម្លេងបើកទ្វាបន្ទប់ទឹក

"ភ្ងាក់ហើយ?ពេលនេះទើបតែម៉ោងជាង6ទេ បើចង់ទៅផ្ទះ ខ្ញុំនឹងជូនទៅ"នាយចេញមកទាំងស្លៀកពាក់រួចរាល់ ពាក់អាវសដៃខ្លីជាមួយខោខ្លីខ្មៅត្រង់ចង្គង់ វាគឺមួយបែបតែក៏សង្ហារដែលតើ

"លោក!តើខ្ញុំរំខានលោកពេកទេ ខ្ញុំត្រឹមតូចទាបមិនហ៊ានឱ្យលោកជូនទៅជូនមកនោះទេ ខ្ញុំថាខ្ញុំ~"រាងតូនឱនមុនចុះមិនសម្លឹងមុននាយចំទេ ហើយឱនក្បាលបន្ដិចទុកថាគោរពរនាយដែលបានឱ្យគេមកនៅទីនេះមួយភ្លែត

"តើវាជាបញ្ហាទេ?"

"លោកជាចៅហ្វាយម្នាក់ ចំណែកខ្ញុំប្រៀបដូចជាកូនចៅលោកម្នាក់ដែរ"

"ចុះបើលើសពីនេះ អាចជូនទៅជូនមកបានទេ"នាយអញ្ឆក់ចង្កេះតូចជាប់នឹងខ្លួនយកដៃវែកសក់ដែលបាំងមុខរាងតូច យកទៅសៀកទងត្រចៀក រាងតូចសឹងតែរឹងខ្លួន ស្មានតែសុភាពបុរសមើលទៅនាយក៏មិនណយ មិនចាញ់ក្មួយប្រុសប៉ុន្មានទេ

"លោកយ៉ុនវាមិនសមទេ ខ្ញុំជាសង្សារក្មួយប្រុសរបស់លោក"ហាកដូចមិនពេញចិត្ដនាយដែលកំពុងធ្វើវា តែចិត្តមួយគេវាបានទៅតាមផែនការរបស់ខ្លួនហើយ

"តែវាមានគូរដណ្តឹងហើយថែមទាំងជិតរៀបការទៀត ចុះបើមើលមកបងយ៉ាងម៉េច"នាយប្រើពាក្យបង នាយប្រើសម្លេងផ្អែមជាងក្មួយប្រុសឆ្ងាយណាស់ អាយុក្រាស់តែពាក្យផ្អែមល្ហែមនាយការគិតរបស់គេណាស់

"លោកយ៉ុន អា៎យយ!!ដឹប"នាយបង្វិលកាយស្ដើងឱ្យដួនលើគ្រែនឹងឡើងទៅគ្របពីលើ

"លោកយ៉ុនកុំ~កុំធ្វើបែបនេះអី អឹម!"

រឿង ឈាមនៃអណ្តាតភ្លើង🔥Where stories live. Discover now