ភាគ១៤ (បែកធ្លាយ)

58 6 0
                                    

ជីវូ{មកហើយមែនទេ}ឃើញជីស៊ូភ្លាម គេក៏និយាយតែម្ដងព្រោះគេចាំនាងយូរហើយតាំងពីព្រឹកដល់យប់ហើយ។
ស៊ូ{ប-បង បងប្រុស}នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញគេនៅមុខបន្ទប់របស់នាងបែបនេះ ស្ដែងៗតែម្ដងហើយនេះ។
ជីវូ{យ៉ាងម៉េច ប្អូនស្រីជើងល្អហ៊ានរត់ចេញពីវាំងផង?}ឃើញនាងភ្លាមគេក៏ចាប់ផ្ដើមផ្ចាញ់ផ្ចាលនាងតែម្ដង។
ជីស៊ូ{បងចូលក្នុងសិនទៅចាំនិយាយ}នាងក៏រុញគេចូលក្នុងបន្ទប់របស់នាងរួចក៏បិទទ្វាសិន ទើបបន្តការសន្ទនាជាមួយគេទៀតចៀសវាងអ្នកដទៃស្ដាប់ឮ។
ជីវូ{គ្មានអ្នកណាស្ដាប់ឮទេ ឆាប់ឆ្លើយមក}ឃើញនាងបិទទ្វាបន្ទប់រួចភ្លាមគេក៏និយាយភ្លាម។
ជីស៊ូ{ម្ចាស់បង គឺខ្ញុំម្ចាស់.....}
ជីវូ{និយាយភាសាសាមញ្ញមក វាងាយស្ដាប់}គេក៏កាត់នាងពេលនាងនិយាយភាសារាជស័ព្ទ គេដឹងថានាងជាមនុស្សដឹងច្បាប់ដឹងទម្លាប់តែគេក៏ធុញនឹងភាសារាជស័ព្ទដែរ។
ជីស៊ូ{បើបែបនេះល្អហើយ កាលដែលខ្ញុំរត់ចេញពីវាំងគឺដោយសារព្រះមាតានិងព្រះបិតាបានឱ្យខ្ញុំរៀបការនឹងមនុស្សដែលខ្ញុំមិនស្រឡាញ់}នាងក៏ផ្ដល់ចម្លើយសម្រាប់សំណួររបស់គេ។
ជីវូ{ម្នាក់នោះជាអ្នកណា?}គេក៏សួរពីអនាគតកូនកំលោះរបស់នាង។
ជីស៊ូ{ខ្ញុំគិតថាជាម្ចាស់បងសុងជីន}នាងក៏មិនដឹងដែរថាកូនកំលោះរបស់នាងជាអ្នកណាទើបនាងឆ្លើយតាមអ្វីដែលនាងគិតតែម្ដងទៅ។
ជីវូ{ហេតុអីត្រូវប្រើពាក្យថាគិត}ឃើញនាងប្រើពាក្យគិតគេក៏សួរ។
ជីស៊ូ{មកពីខ្ញុំមិនច្បាស់ ព្រោះព្រះមាតាមិនបានប្រាប់នោះទេ}
ជីវូ{បើជាសុងជីនមិនល្អទេមែនទេ?}
ជីស៊ូ{មិនល្អទេ ខ្ញុំមិនបានស្រឡាញ់គាត់ខ្ញុំទុកគាត់ត្រឹមជាបងប្រុសប៉ុណ្ណោះ}នាងក៏ព្យាយាមប្រកែកជាមួយបងប្រុសរបស់នាងទាំងទឹកមុខមិនសប្បាយចិត្ត។
ជីវូ{បានន័យថាឯងមានមនុស្សដែលឯងស្រឡាញ់ហើយត្រូវទេ}ឮនាងនិយាយបែបនេះគេក៏គិតថានាងមានមនុស្សប្រុសដែលនាងស្រឡាញ់រួចហើយ។
ជីស៊ូ{មែនហើយ}នាងក៏មិនលាក់អីដែរ។
ជីវូ{ឯងគិតថារវាងឯងហើយនិងគេអាចទៅរួចមែនទេ?}គេក៏សួរសំណួរមួយអាចថាដាស់តភនសតិរបស់នាង ព្រោះថានាងជាព្រះនាងមិនអាចចង់រៀបការជាមួយអ្នកណាតាមតែចិត្តបាននោះទេ។
ជីស៊ូ{ខ្ញុំដឹងថាវាមិននោះទេ}នាងក៏ឆ្លើយតបទាំងទឹកមុខស្រពោន។
ជីវូ{បានហើយឈប់ពិបាកចិត្តទៅ ឥឡូវបងសួរឯងតើឯងមានធ្វើឱ្យអត្តសញ្ញាណឯងបែកធ្លាយទេ}គេក៏បញ្ឈប់ឱ្យឈប់ខូចចិត្តសិនហើយគេក៏សួររឿងសំខាន់មួយ។
ជីស៊ូ{អត់ទេខ្ញុំលាក់បានជិតល្អណាស់}នាងក៏ឆ្លើយតបទៅវិញទាំងជភជាក់តែម្ដង។
ជីន{បើមែនឱ្យរបស់ដែលទាក់ទងមក}គេក៏ទាមទាររកពីនាងនូវរបស់ដែលទាក់ទងពីអត្តសញ្ញាណនាងមើលពិនិត្យមើល។
ជីស៊ូ{ក៏បាន}នាងក៏ដើរសម្ដៅទៅកាបូបរបស់នាងយកកាតធនាគារ លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណតែអីដែលចង្រៃនោះគឺជីស៊ូនាងរកអត្តសញ្ញាណប័ណ្ណរបស់នាងមិនឃើញទេ។
ជីវូ{យ៉ាងម៉េចហើយ}គេក៏សួរទៅកាន់នាងព្រោះឃើញកកាយកាបូបយូរហើយមិនទាន់បានទៀត។
ជីស៊ូ{គឺខ្ញុំបាត់អត្តសញ្ញាណប័ណ្ណ រកមិនឃើញទេ}នាងក៏ប្រាប់ទៅគេទាំងទឹកមុខភ័យៗ។
ជីវូ{នេះឯងទុកយ៉ាងម៉េច?បានជាឱ្យបាត់បាន}គេក៏ស្ដីថាឱ្យនាងខ្លាំងៗតែម្ដង។
ជីស៊ូ{បងកុំទាន់ខឹងអី ចាំខ្ញុំរកវាឱ្យឃើញបងទៅវិញសិនទៅ}នាងក៏ព្យាយាមសម្រួលកំហឹងរបស់ជីវូសិននិងអូសគេចេញទៅមុខបន្ទប់រួចក៏ប្រាប់គេឱ្យទៅវិញសិនទៅ។
ជីវូ{បានតែទោះយ៉ាងណាក៏ដោយឯងត្រូវតែត្រឡប់ទៅវិញជាមួយបងឮទេ?}គេក៏ឆ្លៀតបញ្ជាក់នាងរឿងត្រឡប់ទៅវិញដើម្បីកុំឱ្យនាងភ្លេច។
ជីស៊ូ{រឿងនេះចាំនិយាយពេលក្រោយទៅ}និយាយរួចនាងក៏បិទទ្វារបន្ទប់បាត់ទុកឱ្យបងប្រុសជីវូកំសត់របស់នាងនៅខាងក្រៅតែម្នាក់ឯងឯកា។
ជីវូ{ឯងមិនបាច់ព្យាយាមគេចទេទោះយ៉ាងណាឯងត្រូវតែទៅវិញដដែលទេ}ទោះនាងបិទទ្វាបន្ទប់ទៅហើយតែគេក៏ឆ្លៀតនិយាយពីខាងក្រៅប្រាប់នាងសិនមុននឹងទៅបន្ទប់របស់គេវិញ។
+បន្ទប់របស់ជីន
ជីន{ជីវិតរបស់ខ្ញុំពេលនេះពោពេញទៅដោយពណ៌សុីជម្ពូតែម្ដង}គេក៏ដាក់ខ្លួនទៅលើពូករួចនិយាយតែឯង សើចញញឹមញញែមតែឯង គិតទៅមនុស្សមានស្នេហាដំបូងចឹងមែន។
(គេដេកញញឹមញញែមសុខៗក៏ប្រុងទាញទូរស័ព្ទរបស់គេដើម្បីតេទៅនណាម្នាក់តែចៃដន្យអីគេបានរបូតដៃធ្វើឱ្យវាជ្រុះទៅក្រោមគ្រែរបស់គេ។
ជីន{ហ៉ើយ ប្រុងរកថ្មីទៀតហើយក៏យ៉ាងម៉េច?}គេក៏ស្រាប់តែខឹងមួយរំពេចព្រោះគេជាអ្នកមានអាចរកលុយបានដោយខ្លួនឯងដូច្នេះហើយរបស់អីក៏ដោយដូចជាទូរស័ព្ទតែជ្រុះបែកតែបន្តិចគេទិញថ្មីប្រើទៀតហើយ។
ជីន{ស្អីនឹង}ស្របពេលគេកំពុងឱនរើសទូរស័ព្ទនៅខាងក្រោមគ្រែគេក៏ប្រទះភ្នែកនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិចិនរបស់ជីស៊ូនៅខាងក្រោមនឹងដែរគេក៏រើសវាមកមើល។
ជីន{ព្រះនាងនៃប្រទេសចិន?}គេយកអត្តសញ្ញាណប័ណ្ណនោះមើលហើយក៏ភ្ញាក់យ៉ាងខ្លាំង បើកភ្នែកធំៗហើយប្រឹងញីភ្នែកសឹងក្រហមទៅហើយខ្លាចច្រឡំ គេភ្ញាក់ផ្អើលខ្លាំងមែនតែគេមិនបញ្ចេញសកម្មភាពខឹងណាមួយទេគេក៏យកអត្តសញ្ញាណប័ណ្ណនោះយកដាក់ក្នុងថតទូរក្បាលគ្រែរបស់គេទៅវិញ។
(គេគិតអីនឹង?🤔)
*ព្រឹកឡើង
តុក......តុក
ជីស៊ូ{បងជីនបងក្រោកឬនៅ?}ព្រឹកភ្លាមនាងក៏មកគោះទ្វាបន្ទប់ជីនតែម្ដង។
ជីន{អូនមានការអី?}គេក៏ដើរមកបើកទ្វាឱ្យនាងយ៉ាងធម្មតាថែមទាំងធ្វើពុតធ្វើដូចមិនបានដឹងរឿងរបស់នាងដែលនាងកំពុងលាក់អញ្ចឹង។
ជីន{អូន-អូន មក-មក បបួលបងទៅក្រៅ}នាងក៏ខំរកលេសនិយាយប្រាប់គេទាំងត្រដឹកៗ។
ជីន{បានតែបងងូតទឹកបន្តិចសិន អូនចូលមកចាំខាងក្នុងសិនមកនៅខាងក្រៅវាមិនសូវសំ}ឮនាងស្នើបែបនេះគេក៏យល់ព្រមហើយក៏ដើរចូលបន្ទប់ទឹកបាត់ទៅ។
ជីស៊ូ{គាត់ទៅបាត់ហើយ វានៅឯណាថ្ងៃមុនខ្ញុំដូចជាធ្វើកាបូបជ្រុះនៅទីនេះប្រហែលវានៅម្ដុំនេះហើយ}ឃើញជីនដើរទៅបាត់នាងក៏ខំប្រឹងដើររកអត្តសញ្ញាណប័ណ្ណរបស់នាងដែលនាងគិតថាវាជ្រុះនៅម្ដុំនេះ ដោយនាងមិនដឹងទេថាជីនកំពុងឈរសម្លឹងមើលមកនាងដោយក្រសែភ្នែកពិបាកនឹងបរិយាយខ្លាំងណាស់រួចហើយគេក៏ដើរមកវិញ។
ជីន{អូន រករបស់នេះមែនទេ?}គេក៏ដើរមកវិញដោយកាន់អត្តសញ្ញាណប័ណ្ណរបស់នាងនៅនឹងដៃហើយសួរទៅកាន់នាងទាំងទឹកមុខគ្មានស្នាមញញឹមទៀតទេ។
ជីស៊ូ{បង-បងជីន-អូនគ្មាន-គ្មានចេតនាកុហកបងទេ}នាងក៏ដឹងថាគេបានដឹងសាវតាពិតរបស់នាងហើយនាងក៏ប្រញាប់ដើរមកនិយាយជាមួយគេ។
ជីន{ហេតុអីព្រះនាងមកទីនេះ?ខ្ញុំម្ចាស់គិតថាព្រះគួរតែត្រឡប់ទៅវិញទៅក្រាបទូល}គេក៏កែប្រែភាសាសាមញ្ញទៅជាភាសារាជស័ព្ទវិញ។
ជីស៊ូ{អត់ អត់-ទេ}
ជីន{ទ្រង់គួរតែត្រឡប់ទៅវិញទៅ}និយាយរួចគេក៏ទុកអត្តសញ្ញាណប័ណ្ណរបស់នាងនៅលើតុរួចក៏ដើរចូលក្នុងបន្ទប់ទឹកបាត់ទៅ ធ្វើឱ្យជីស៊ូខូចចិត្តយ៉ាងខ្លាំងនាងក៏យកអត្តសញ្ញាណប័ណ្ណរបស់នាងរួចក៏ដើរចេញពីបន្ទប់របស់គេសម្ដៅទៅបន្ទប់របស់នាងវិញទៅទាំងទឹកភ្នែកជោគថ្ពាល់ព្រោះនាងគិតថាជីនគេប្រាកដជាខឹងនឹងនាងហើយក៏លែងចង់ជួបនាងទៀតដែរ។
សូមរង់ចាំភាគបន្ត🙏🏻



គូរស្នេហ៍រាជវង្សWhere stories live. Discover now