<<ព្រះអង្គ! ទ្រង់សម្រាកសិនទៅក្រាបទូល នេះ!និន្រ្ទាហើយ>> ជំនិតរបស់ព្រះរាជទាយាទក៏បានដាស់តឿនទ្រង់ឱ្យឈប់ស្វែងរកព្រះនាងសិនទៅ ព្រោះទ្រង់រកតាំងពីព្រឹកមកម្ល៉េះមិនទាន់បានឈប់សម្រាកទេ។
<<មិនអីទេ ឯកសារនៅមិនច្រើនទៀតទេឯងទៅសម្រាកមុនបាន!>> ឮជំនិតខ្លួនដាស់តឿនបែបនេះទ្រង់ក៏ប្រាប់ទៅគេវិញឱ្យគេទៅសម្រាកមុនទ្រង់ចុះព្រោះទ្រង់ត្រូវការរកព្រះនាងឱ្យឃើញ។
<<ប៉ុន្តែ! អូ!ក្រាបទូលម្ចាស់ក្សត្រី>> រៀបនឹងតវ៉ាជាមួយព្រះរាជទាយាទទៅហើយម្ចាស់ក្សត្រីក៏យាងមកដល់កន្លែងគេទាំងពីរកំពុងស្ថិតនៅ។
<<តើបុត្ររកម្ចាស់ប្អូនឃើញទេ?>> យាងមកដល់ភ្លាមទ្រង់ក៏សួរនាំបុត្រារបស់ខ្លួនពីដំណឹងរបស់ព្រះនាងជីឈូភ្លាម។
<<ទូលបង្គំសូមថ្វាយបង្គំលាសិនហើយព្រះរាជទាយាទនិងម្ចាស់ក្សត្រី>> ដោយឃើញបែបនេះឈិនយៀនក៏សុំអនុញ្ញាតិម្ចាស់ក្សត្រីនិងព្រះរាជទាយាទទៅសម្រាកមុនទៅព្រោះមិនចង់រំខានការសន្ទនារបស់ទ្រង់ទាំងពីរ។
<<ក្រាបទូល! ព្រះមាតាបុត្ររកឃើញម្ចាស់ប្អូនហើយ>> ពេលឈិនយៀនចេញទៅបាត់ ព្រះរាជទាយាទទ្រង់ក៏តបនឹងសំណួរដែលព្រះមាតាសួរមកកាន់ទ្រង់ភ្លាម។
<<មិនបាច់តាមនាងមកវិញទេ យើងនឹងកាត់នាងចេញពីគ្រួសាររាជវង្សឃឺ ដែលនាងថ្លើមធំហ៊ានរត់បែបនេះ!>> ព្រះបិតារបស់ព្រះអង្គគឺស្ដេចឃឺ កុងសុ៊ងមិនដឹងយាងមកដល់តាំងពីពេលណាទេក៏បានមានសុវណ្ណីឡើងមកដោយកំហឹងខឹងក្រោធចំពោះព្រះនាងដែលបានលួចរត់ចេញពីវាំង។
<<ព្រះអង្គ! កុំធ្វើបែបនេះអីនាងក៏ជាបុត្រីរបស់ព្រះអង្គដែរ>> ស្ដាប់ឮបែបនេះព្រះម្ចាស់ក្សត្រីក៏បានបញ្ចុះបញ្ចូលព្រះអង្គដើម្បីឱ្យកំហឹងរបស់ព្រះអង្គបានធូរជាងមុនខ្លះ។
<<ពិតមែនហើយ! ព្រះបិតាម្ចាស់ប្អូននាងនៅក្មេងគំនិតនៅខ្ចីបុត្រនឹងតាមនាងត្រឡប់មកវិញឱ្យបាន>> ទ្រង់ក៏បានព្យាយាមមានសុវណ្ណីលួងលោមព្រះបិតាខ្លួនឱ្យទន់ចិត្តនិងពិចារណាឡើងចំពោះរឿងដែលកាត់ព្រះនាងចេញពីគ្រួសាររាជវង្ស។
<<ក៏បាន! បិតាទុកពេលឱ្យបុត្រតាមនាងមកវិញឱ្យបានក្នុងរយៈពេល១ខែ បើនាងមិនត្រឡប់មកវិញនាងនឹងគ្មានឈ្មោះជាព្រះនាងទៀតទេ!>> ស្ដេចទ្រង់ក៏បានទុកពេលវេលាសមរម្យល្មមឱ្យព្រះរាជទាយាទសម្រាប់តាមព្រះនាងជីឈូត្រឡប់មករាជវាំងវិញ បើមិនចង់ឱ្យនាងក្លាយជាអ្នកដទៃជាមួយគ្រួសាររាជវង្សនេះ។
<<អរព្រះគុណ! ព្រះបិតាបុត្រនឹងតាមនាងមកវិញឱ្យបាន បុត្រអរព្រះគុណណាស់>>} ព្រះរាជទាយាទទ្រង់ហាក់សប្បាយក្នុងហរទ័យខ្លាំងមែនទែនបានឱនគោរពបិតារបស់ខ្លួនយ៉ាងលឿនដែលទុកឱកាសឱ្យទ្រង់តាមរកព្រះនាងជីឈូដែលជាម្ចាស់ប្អូនរបស់ទ្រង់។
<<ឥឡូវនេះ ព្រះអង្គឆាប់ទៅសម្រាកសិនទៅព្រោះយប់ជ្រៅហើយបុត្រក៏ដូចគ្នាណា!>> ព្រះមហេសីក៏ដាស់តឿនឱ្យទ្រង់ទាំងពីរអង្គទៅសម្រាកព្រោះយប់ជ្រៅដែរហើយណាមួយទៀតដើម្បីបញ្ចប់ការសន្ទនាមួយនេះផងដែរ។
+++
<<ជីស៊ូ រួចរាល់ឬនៅ?>> ព្រឹកព្រលឹមភ្លាមអ្នកកំលោះរូបសង្ហារជីនម្នាក់នេះក៏ស្រែកឡើងសួរទៅកាន់ជីស៊ូពីជាន់ខាងក្រោមដោយចង់ដឹងថានាងរៀបចំខ្លួនហើយឬនៅ។
<<ខ្ញុំរួចរាល់ហើយ!>> និយាយរួចនាងក៏ដើរចុះមកជាមួយនឹងរូបពណ៌ផ្កាឈូកស្រាលត្រឹមជង្គង់បូករួមនឹងសក់រួញបែបទឹករលកទៀតធ្វើឱ្យនាងកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
<<បងជីន បងជីននេះបងភ្លឹកអីនឹង?>> ចុះមកភ្លាមនាងក៏ហៅជីនតែម្ដង តែគេមិនបានឆ្លើយតបនោះទេទើបនាងសម្រេចចិត្តហៅគេម្ដងទៀតដោយគោះស្មាគេតិចៗទើបគេដឹងខ្លួនមកវិញ។
<<អរ គឺថ្ងៃនេះឯងស្អាតខ្លាំងណាស់>> គេក៏សរសើរនាងត្រង់ៗតែម្ដងឥតមានលាក់លៀមសូម្បីបន្តិច។
<<អរគុណបងណាស់!>> នាងក៏អរគុណគេទាំងមុខក្រហមគួរឱ្យស្រឡាញ់ណាស់។
<<តោះពួកយើងឆាប់ទៅ ដេជុនឆាប់ទៅ!>> គេហាក់អស់សំណើចបន្តិចនៅពេលឃើញនាងអៀនបែបនេះបន្ទាប់មកគេក៏ហៅជំនិតរបស់គេនិងជីស៊ូដើម្បីធ្វើដំណើរកំសាន្តទៅប៊ូសានរយៈពេលមួយសប្តាហ៍ពេញ។
អស់រយៈពេលបួនម៉ោងក្នុងការធ្វើដំណើរតាមរថយន្តពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុងប៊ូសានដែលមានទេសភាពចម្រុះដ៏ស្រស់ស្អាតមិនអាចបំភ្លេចបានមានទាំងអគារខ្ពស់ៗស្អាតៗនិងសម្រស់បែបធម្មជាតិជាច្រើនពួកគេក៏ធ្វើមកដល់សណ្ឋាគារផ្កាយប្រាំមួយកន្លែងនៅក្នុងក្រុង។
<<ខ្ញុំត្រូវការបន្ទប់បី យកបន្ទប់ល្អបំផុត!>> មកដល់ភ្លាមជីនក៏មករកបន្ទប់សម្រាប់ស្នាក់នៅខ្លួនឯងហើយថែមទាំងរកសម្រាប់ជីស៊ូនិងដេជុនទៀតផង។
<<ចៅហ្វាយសម្រាប់ខ្ញុំបន្ទប់ធម្មតាៗបានហើយ>> គេហាក់ក្រែងចិត្តជីនយ៉ាងខ្លាំងព្រោះជីនល្អដាក់គេណាស់។
<<មិនអីទេ បុ៉ន្នឹងយើងមិនក្រទេ!} គេក៏តបវិញទៅដោយសម្ដីយ៉ាងឡូយទៅកាន់ដេជុន។
<<បងជីនបន្ទប់ខ្ញុំ! ខ្ញុំជាអ្នកចេញក៏បានដែរ បងមិនបាច់ចំណាយមកលើខ្ញុំច្រើនពេកទេ!>> ជីស៊ូនាងក៏ក្រែងចិត្តគេដែរទើបនាងទាមទារចេញលុយថ្លៃបន្ទប់ដោយខ្លួនឯងព្រោះអាចនឹងអស់ច្រើនព្រោះនេះជាសណ្ឋាគារផ្កាយប្រាំផងនោះ និយាយចប់នាងក៏ហុចកាតដែលមានឈ្មោះថាឃឺ ជីឈូទៅកាន់បុគ្គលិកយ៉ាងលឿន តែទោះជាលឿនយ៉ាងណាក៏ដោយក៏ជីននៅតែអាចចាប់បាន។
<<តើជាឃឺអ្វី?>> ជីនបានប្រទះឃើញកាតរបស់នាងមានអក្សរដំបូងគេគឺឃឺជាភាសាអង់គ្លេសព្រោះកាតរបស់ជីស៊ូជាកាតសម្រាប់ប្រើជាអន្តរជាតិ តែគេមិនដឹងថាឃឺអ្វីនោះទេទើបគេខំនិយាយតិចៗតែម្នាក់ឯង។
<<ចៅហ្វាយកើតអី្វនឹង?>> ដោយឃើញចៅហ្វាយរបស់ខ្លួនមុខក្រញូវរួញចិញ្ចើមចូលគ្នាបែបនេះគេក៏សួរនាំ។
<<មិនអីទេ!>>
<<តោះរួចរាល់ហើយ ឆាប់ទៅបន្ទប់ទៅ!>> ក្រោយពីហុចកាតឱ្យបុគ្គលិកគិតថ្លៃស្នាក់នៅរបស់នាងរួចហើយក៏បបួលគ្នាឡើងទៅបន្ទប់រៀងៗខ្លួនបាត់ទៅ។
+++
<<នេះ!ជីស៊ូមានត្រកូលឃឺ?>> គេក៏នៅឈរសញ្ជឹងគិតភ្នែកសម្លឹងមើលទៅក្រៅតាមបង្អួចហើយក៏គិតដល់ក្មេងស្រីដែលគេធ្លាប់ជួបកាលពីនៅតូច។
<<មិនចម្លែកទេត្រកូលឃឺមិនមែនមានតែមួយឯណា! ហើយវាក៏មិនអាចចៃដន្យដល់ថ្នាក់នឹងដែរ!>> គេក៏គិតម្ដងទៀតពីត្រកូលដើមរបស់ជីស៊ូដែលវាជាត្រកូលខ្សែរាជវង្សនៃប្រទេសចិនប៉ុន្តែគេបែរជាគិតថាត្រកូលនេះមានគេប្រើច្រើនណាស់ ដូច្នេះវាមិនចម្លែកទេ។
<<មិនអីទេ ខ្ញុំនឹងតាមដាននាងបន្តទៀត!>> គេក៏សម្រេចចិត្តតាមដាននាងដោយសារគេចង់ដឹងពីសាវតាពិតរបស់នាងព្រោះគេសង្ស័យថានាងមិនមែនជាមនុស្សធម្មតានោះទេ ។
YOU ARE READING
គូរស្នេហ៍រាជវង្ស
Romance[Royal Couple] ស្នេហាឃើញភ្លាមស្រឡាញ់ភ្លែតរបស់រាជទាយាទមួយអង្គដែលមានបំណងចង់សម្រេចបំណងរបស់ខ្លួនមុនទទួលយកបន្ទុកដ៏ធ្ងន់គឺ ឡើងសោយរាជ្យក្លាយជាស្ដេច ។ ទ្រង់បានជួបនារីម្នាក់ដោយចៃដន្យហើយបានស្រឡាញ់នាងដោយមិនដឹងអ្វីទាំងអស់ពីនាង ។ មិនដឹងថានាងជាព្រះនាង ថែមទាំងមិនដ...
