ភាគ៦ (ដំណឹងថ្មី)

70 10 0
                                    

<<រាជទាយាទទូលបង្គំមានដំណឹងថ្មីពីព្រះនាងក្រាបទូល!>> ឈិនយៀនក៏បានប្រញាប់ប្រញាល់យ៉ាងខ្លាំងដើម្បីប្រាប់នូវអ្វីដែលគេបានដឹងនិងរកឃើញពីព្រះនាងជីឈូ។
<<ឆាប់និយាយភ្លាមមក!>> ឮដំណឹងពីម្ចាស់ប្អូនភ្លាមទ្រង់ក៏បង្ខំឱ្យឈិនយៀននិយាយភ្លាម។
<<ក្រាបទូលព្រះអង្គ ខ្ញុំម្ចាស់បានតាមរកព្រះនាងសព្វប្រទេសអស់ហើយតែមិនបានឃើញព្រះនាងនៅក្នុងប្រទេសនោះទេ ប៉ុន្តែខ្ញុំម្ចាស់បានឱ្យគេឆែកកាមេរ៉ាសុវត្តិភាពគ្រប់ព្រលានយន្តហោះទាំងអស់ក៏បានឃើញព្រះនាងតែអ្វីដែលចម្លែកនោះគឺគ្មានព្រះនាមរបស់ព្រះនាងនៅក្នុងបញ្ជីធ្វើដំណើរនោះទេ!>> គេក៏រៀបរាប់ទាំងអស់នៅសកម្មភាពដែលគេតាមរកព្រះនាងមិនថានៅកន្លែងណាក៏ដោយ។
<<ម្ចាស់ប្អូនបានទៅព្រលានយន្តហោះតែគ្មានឈ្មោះក្នុងបញ្ជីធ្វើដំណើរមែនទេ?>> ទ្រង់ក៏សួរបញ្ជាក់ទៅឈិនយៀន ដោយសង្ស័យថានាងរត់បានដោយវិធីណា? នេះនាងទៅព្រលានយន្តហោះដើម្បីបញ្ឆោតហើយចាកចេញតាមវិធីផ្សេងឬក៏នាងប្រើសញ្ជាតិផ្សេង?
<<ក្រាបទូល ព្រះអង្គ>> គេក៏បញ្ជាក់នូវសំណួររបស់ព្រះរាជទាយាទដើម្បីឱ្យកាន់តែច្បាស់។
<<ពិតមែនហើយ ឯងឆាប់ទៅប្រមូលឯកសារភ្ញៀវធ្វើដំណើរនៅពេលយប់នាពិធីរបស់យើងនោះពីគ្រប់ព្រលានទាំងអស់ក្នុងទីក្រុងប៉េកាំងនេះមក!>> ទ្រង់ក៏នឹកឃើញពីវិធីដែលនាងអាចរត់ចេញពីប្រទេសបានដោយងាយស្រួលបែបនេះហើយក៏បញ្ជាឈិនយៀនឱ្យទៅប្រមូលឯកសារតាមអ្វីដែលទ្រង់ត្រូវការ ដើម្បីឱ្យទ្រង់ត្រួតពិនិត្យ។
<<ក្រាបទូល ព្រះអង្គ>> គេក៏ទៅតាមការបញ្ជារបស់រាជទាយាទបាត់ទៅដោយមិនសួរនាំច្រើននោះទេ។
+++
~តុកៗ~
<<ជីស៊ូចុះមកញុាំអារហារពេលព្រឹក ថ្ងៃនេះបងនាំឯងទៅមើលភោជនីយដ្ឋានរបស់បង!>>
<<............>> គ្មានចម្លើយឆ្លើយតបអ្វីទាំងអស់ធ្វើឱ្យជីនមានការបារម្ភយ៉ាងខ្លាំងគេក៏ព្យាយាមហៅនាងម្ដងទៀត។
<<ជីស៊ូមានឮបងហៅទេ ឯងកើតអី្វមែនទេ?>>
<<...............>>នៅតែស្ងាត់ដដែល ដោយបារម្ភពេកគេក៏ទម្លុះទ្វាចូលទៅក្នុងបន្ទប់របស់នាងតែម្ដង ប៉ុន្តែអ្វីដែលចៃដន្យនោះ គឺនៅពេលគេទម្លុះទ្វាចូលបន្ទប់របស់នាងបាននោះ នាងស្រាប់តែដើរចេញពីបន្ទប់ទឹកទាំងរុំកន្សែងចេញមក។
<<នេះ?!នេះហេតុអ្វីបានជាបងចូលមកបាន?>> នាងក៏និយាយទាំងភ្ញាក់ផ្អើលព្រោះមុនពេលនាងចូលបន្ទប់ទឹកនាងក៏បានចាក់កន្លឹះទ្វាត្រឹមត្រូវដែរ។
<<...............>> ជីនមិនតបនោះទេព្រោះគេមិនបានឮសំណួររបស់នាងអារម្មណ៍របស់គេកំពុងផ្ដោតទៅលើរាងកាយដ៏ស្រស់ស្អាតរបស់នាង គរមើលសឹងមិនព្រិចភ្នែក។
<<បងមើលស្អីទៅក្រៅវិញទៅ!>> ដោយឃើញជីននៅតែសម្លឹងនាងបែបនេះនាងក៏ស្រែកដេញគេតែម្ដង។
<<អរ!ប..បងចេញហើយ តែថាឯងរៀបចំខ្លួនហើយចុះទៅញុាំអារហារផងបងជូនឯងទៅមើលភោជនីយដ្ឋានរបស់បង!>> គេក៏ភ្ញាក់បន្តិចពេលនាងស្រែកព្រោះមិញនេះរវល់តែមើលខ្លួនរបស់នាងភ្លេចស្ដាប់សំណួរ ពេលឮនាងដេញបែបនេះគេក៏ដើរបែរខ្នងទៅរកទ្វាវិញរួចក៏និយាយប្រាប់នាងពីគោលបំណងរបស់គេរួចក៏ចុះទៅខាងក្រោមវិញបាត់។
<<ស្លាប់ហើយខ្ញុំ!>> នាងអង្គុយឱបជើងហាក់ខ្មាស់នឹងខ្លួនឯងយ៉ាងខ្លាំង ។ ប្រហែល១០នាទីជីស៊ូក៏បានរៀបចំខ្លួនរួចរាល់ហើយចុះមកខាងក្រោមដោយស្លៀកពាក់ឈុតពណ៌សជើងធំដ៏សាមញ្ញដែរវាពិតជាស្អាតខ្លាំងណាស់ស្អាតបែបថ្លៃថ្នូរ ។
<<ថ្ងៃនេះឯងស្អាតណាស់!>> គេក៏សរសើរពីនាងនូវអ្វីដែលគេគិត។
<<អរគុណ! អរគុណបងហើយ>> នាងនិយាយទាំងទាក់ៗព្រោះមានអារម្មណ៍ថាខ្មាស់ចំពោះរឿងអម្បាញ់មិញ ។
<<រឿងអម្បាញ់មិញ! ដែលបងចូលទៅក្នុងបន្ទប់ឯងដោយគ្មានការអានុញ្ញាតិនោះគឺបងសុំទោសផង!>> ឃើញនាងមានអារម្មណ៍មិនសូវល្អគេក៏បានសុំទោសនាងពីរឿងដែលកើតឡើងដោយចៃដន្យអម្បាញ់មិញនេះ ។
<<មិន! មិនអីទេ ខ្ញុំមិនថាអីបងទេ!>> នាងនិយាយទាំងញញឹមមិនសម ។
<<ឥឡូវឆាប់ញុាំទៅនឹងបានទៅភោជនីយដ្ឋាន!>>
<<ចាស! ចាស>> ពួកគេក៏ចំណាយពេលញុាំអារហារពេលព្រឹកជាមួយគ្នារួចក៏ចេញដំណើរទៅកាន់ភោជនីយដ្ឋានមួយឈ្មោះថសយូ៉ជីន មិនយូរប៉ុន្មានពួកគេក៏មកដល់ ។
<<ហេតុអីបានជាភោជនីយដ្ឋានរបស់បងមានឈ្មោះបែបនេះ?>> នាងចុះពីឡានឃើញឈ្មោះភោជនីយដ្ឋានរបស់គេហើយក៏ងឿងឆ្ងល់នឹងឈ្មោះយ៉ាងខ្លាំង តាមនាងដឹងឈ្មោះនេះដូចជាមិនសូវមានន័យអ្វីជ្រៅទេឬមួយជាឈ្មោះមនុស្សស្រីដែលគេស្រឡាញ់?
<<យ៉ូជីននេះគឺជាឈ្មោះរបស់បងនិងអ្នកម៉ាក់លាយបញ្ចូលគ្នាដោយឈ្មោះរបស់បងមានអក្សរជីននិងអ្នកម៉ាក់មានអក្សរយ៉ូ!>> គេក៏ឆ្លើយនឹងសំណួរនាងយ៉ាងរីករាយពេលឮនាងសួរពីឈ្មោះភោជនីយដ្ឋានរបស់គេបែបនេះ។
<<តាមពិតបែបនេះទេមែនទេ បងប្រហែលជាស្រឡាញ់អ៊ុំស្រីខ្លាំងហើយ!>>
<<ត្រូវហើយព្រោះអ្នកម៉ាក់យល់ពីបងច្រើនជាងលោកប៉ា តោះឯងឆាប់ចូលទៅក្នុងទៅបងនាំឯងដើរមើលក្នុងភោជនីយដ្ឋាន>> ប្រាប់នាងសព្វគ្រប់ហើយគេក៏ចាប់ដៃនាងចូលក្នុងភោជនីយដ្ឋាន។
<<នោះចៅហ្វាយមកហើយ តែនាងម្នាក់នោះជាអ្នកណា?>> ស៊ុនហុីដែលជាបុគ្គលិកម្នាក់ក្នុងភោជនីយដ្ឋានមានការឆ្ងល់យ៉ាងខ្លាំងពីវត្តមានរបស់ជីស៊ូ ដោយសារពួកគេមិនដែលឃើញនាង។
<<អ្នកទាំងអស់គ្នានេះគឺជាជីស៊ូជា!!!ប្អូនស្រីរបស់ខ្ញុំ>> គេបានណែនាំនាងឱ្យបុគ្គលិកគ្រប់គ្នាស្គាល់តែគេរៀងទាក់ត្រង់កន្លែងបញ្ជាក់ពីឋានៈរបស់នាងបន្តិចព្រោះគេមិនចង់ទុកនាងត្រឹមជាប្អូនស្រីនោះទេ។
<<អួយ!ចៅងហ្វាយមានប្អូនស្រីស្អាតបែបនេះផង ហេតុអ្វីបានជាចៅហ្វាយមិនដែលនាំអ្នកនាងមកបែបនេះ?>> សុ៊នហុីក៏មកចាប់ដៃជីស៊ូហើយនិយាយសរសើរជីស៊ូតែក៏ឆ្លៀតបកទៅសួរនាំជីនបន្តិចផងដែរ។
<<គឺ! គឺត្រូវហើយ! ដោយសារនាងជាប់រៀននៅឯងក្រៅប្រទេសទើបតែត្រឡប់មកវិញ>> គេក៏ខំប្រឹងរកលេសដែលសមហេតុផលមកកុហកស៊ុនហុី ។
<<តើអ្នកនាងឈ្មោះអ្វីដែរ?>> ជីស៊ូក៏បានសួរនាំឈ្មោះទៅកាន់ស៊ុនហុីព្រោះងាយស្រួលហៅ ។
<<អួយ!បើសំឡេងវិញរឹតតែពិរោះ>> សុ។នហុីនាងហាក់ស្រឡាញ់ជីស៊ូខ្លាំងមែនទែនព្រោះនាងទាំងស្អាត ចរិកល្អនិងមានសំឡេងពិរោះថែមទៀត។
<<អឺហឹម!សុ៊នហុីនាងឆាប់ទៅធ្វើការទៅ!>> គេក៏គ្រហឹមបន្តិចព្រោះឃើញសុ៊នហុីរញ៉េរញ៉ៃជាមួយជីស៊ូខ្លាំងពេក អាចថាគេប្រចណ្ឌក៏បាន ។
<<ចា! ចាសចៅហ្វាយ>> នាងសម្លឹងទៅកាន់មុខដ៏ក្រញូ៉វរបស់ជីនហើយនាងក៏រៀងភ័យដែរទើបប្រញាប់ដើរចេញទៅធ្វើការបន្តទៀតទៅ។
<<យ៉ាងម៉េចដែរទីនេះ?>> គេក៏សួរយោបល់របស់នាងពីការតុបតែងនិងទេសភាពក្នុងហាង។
<<គឺល្អខ្លាំងណាស់ តែខ្ញុំថាបងគួរតែលាយជាមួយរចនាបថទំនើបខ្លះទៅវានឹងកាន់តែប្លែក!>> នាងក៏ផ្ដល់យោបល់តាមគំនិតនិងការគិតរបស់នាងប្រាប់ទៅកាន់គេ។
<<ត្រូវហើយ! ម៉េចក៏បងនឹកមិនឃើញប្អូនស្រីបងឆ្លាតណាស់>> គេសរសើរនាងហើយក៏យកដៃច្បិចថ្ពាល់របស់នាងលេង។
<<ឯងឃើញទេ បងប្អូនពីរនាក់នេះមើលទៅស្រឡាញ់គ្នាណាស់មិនដូចខ្ញុំនិងបងប្រុសខ្ញុំសោះ!>>
សុ៊នហុីក៏ឆ្លៀតលួចមើលបងប្អូនគេពីចម្ងាយ ក៏មិនភ្លេចនិយាយប្រាប់ទៅកាន់មិត្តរួមការងាររបស់ខ្លួនម្នាក់នៅក្បែរនោះផងដែរ។

គូរស្នេហ៍រាជវង្សजहाँ कहानियाँ रहती हैं। अभी खोजें