ភាគបញ្ចប់ (ថ្ងៃរៀបអភិសេក)

135 13 4
                                    

<<តើឯងនៅមានចិត្តឱ្យបងទៀតទេ?>> ទ្រង់ក៏សួរសំណួរមួយនេះទៅកាន់ព្រះនាង ដែលជាសំណួរដែលទ្រង់ចង់ជ្រាបពីព្រះនាងបំផុត ។
<<ពួកយើងមិនអាចទៅរួចនោះទេ!>> ព្រះនាងបែរជាឆ្លើយថានាងនិងគេមិនអាចទៅរួចទៅវិញ ហេតុអីនាងមិនព្រមឆ្លើយថាព្រះនាងឈប់ស្រឡាញ់ទ្រង់ហើយ ឬមួយក៏ព្រះនាងនៅស្រឡាញ់ទ្រង់?
<<បានន័យថាឯងនៅតែស្រឡាញ់បង!>> ទ្រង់ក៏មានសុវណ្ណីនូវអ្វីដែលទ្រង់គិត គឺវាត្រូវណាស់ព្រះនាងនៅតែស្រឡាញ់ទ្រង់អ៊ីចឹង ។
<<ទ្រង់យាងទៅវិញចុះ!>> ឮពាក្យរបស់ទ្រង់បែបនេះព្រះនាងក៏ចាប់ផ្ដើមរលីងរលោងទឹកនេត្រាទើបប្រញាប់ដេញទ្រង់ចេញ ។
<<បាន! បងទៅហើយជួបគ្នានៅថ្ងៃអភិសេករបស់ឯង>> មានសុវណ្ណីបែបនេះរួចគេក៏ចេញទៅបាត់ ។
<<ហ្ហឹក!...ហ្ហឹក>> គ្រាន់តែព្រះអង្គជីនតូយាងចេញទៅបាត់ភ្លាមព្រះនាងក៏ព្រះកន្សែងយកៗតែម្ដង ។
<<បងបំភ្លេចខ្ញុំចុះពួកយើងមិនអាចទៅរួចនោះទេ!>> ព្រះនាងក៏បានព្រះកន្សែងយ៉ាងខ្លាំងតែម្ដង ហើយក្នុងរយៈពេលប្រាំថ្ងៃទៀតគឺដល់ពេលរៀបអភិសេករបស់ព្រះនាងហើយ តែព្រះនាងមិនបានយាងចេញទៅណានោះទេ ព្រះនាងគឺនៅសង្ងំតែនៅក្នុងក្រឡាបន្ទំរហូតចំណែកក្រយាក៏មិនសូវសោយនោះដែរ ។
                                   +++
     ភិលៀងកំពុងរៀបចំខ្លួនឱ្យព្រះនាងយ៉ាងញាប់ដៃញាប់ជើងយ៉ាងខ្លាំង ភ្លាមនោះរាជទាយាទជីអ៊ូក៏យាងមកដល់ ។
<<បងប្រុស!>> ព្រះនាងក៏ហៅរាជទាយាទជីអ៊ូដោយសំឡេងខ្សាវៗព្រោះព្រះនាងមិនសូវបានសោយក្រយាប៉ុន្មាននោះទេ ។
<<រួចរាល់ហើយមែនទេ?>> ទ្រង់ក៏ងាកទៅសួរភិលៀង។
<<ក្រាបទូល ព្រះអង្គ!>>
<<បើរួចរាល់ហើយ ខ្ញុំចង់ពិភាក្សាជាមួយប្អូនស្រីរបស់ខ្ញុំបន្តិច!>> ឮបែបនេះភ្លាមភិលៀងទាំងអស់ក៏ចេញទៅអស់ទៅទុកឱ្យបងប្រុសនិងប្អូនស្រីគេនិយាយគ្នា ។
<<បងមានរឿងអីមែនទេ?>> គ្រាន់តែភិលៀងចេញអស់ភ្លាមព្រះនាងក៏សួរទៅកាន់ទ្រង់ភ្លាម។
<<ឯងមិនចង់រៀបអភិសេកទេមែនទេ?>> ទ្រង់ក៏សួរព្រះនាងត្រង់ៗតែម្ដង ។
<<ចុះបើខ្ញុំថាមិនចង់!>> ឮបែបនេះព្រះនាងក៏សាកព្រះទ័យរបស់ទ្រង់បន្តិចចង់ដឹងថាទ្រង់នឹងធ្វើយ៉ាងម៉េច ។
<<បើឯងមិនចង់ទេ បងនឹងជួយនាំឯងចេញ>> ឮនាងនិយាយបែបនេះទ្រង់ក៏តប តែមិននឹកស្មានថាទ្រង់ហ៊ានមានសុវណ្ណីបែបនេះសោះ ។
<<មិនអីទេបងប្រុស នេះជាកាតព្វកិច្ចរបស់ខ្ញុំ ខ្ញុំពេញចិត្ត!>> ដោយមិនចង់ឱ្យបងប្រុសរបស់ខ្លួនលំបាកព្រះនាងក៏មាមសុវណ្ណីទាំងញញឹមតិចៗ ។
<<រូបរាងឯងពិបាកមើលណាស់ នេះយកទៅ!>> ឮព្រះនាងមានសុវណ្ណីបែបនេះទ្រង់ក៏យល់ព្រមរួចក៏សម្លឹងទតឃើញព្រះនាងមានសភាពស្គមស្គាំងពេកទ្រង់ក៏ទាញបន្ទះសូកូឡាមួយយកមកឱ្យព្រះនាងសោយ ។
<<សូកូឡា?>> ឃើញបែបនេះព្រះនាងហាក់សប្បាយចិត្តបន្តិចព្រោះសូកូឡាជារបស់ដែលព្រះនាងសព្វព្រះទ័យ ។
<<មិនយកទេមែនទេ?>> ដោយដឹងថាព្រះនាងសព្វព្រះទ័យសូកូឡាទ្រង់ក៏មានសុវណ្ណីលេងជាមួយព្រះនាង។
<<អត់ទេ! ខ្ញុំយក>>
<<ព្រះនាងដល់ពេលហើយ! ក្រាបទូល>> បន្តិចក្រោយមកក៏មានភិលៀងម្នាក់មកប្រាប់ព្រះនាងជីឈូថាដល់ពេលហើយ ។
<<ទុកឱ្យបងជាអ្នកនាំឯងទៅ!>> ឃើញបែបនេះរាជទាយាទជីអ៊ូក៏បានឱ្យព្រះនាងជីឈូកៀកព្រះហស្តរបស់ទ្រង់ ទុកឱ្យទ្រង់ជាអ្នកជូនព្រះនាងយាងចូលទៅក្នុងពិធី ។
<<ម្ចាស់បងស៊ូងជីន?>> នៅពេលព្រះនាងយាងចូលក្នុងពិធីព្រះនាងក៏សង្កេតឃើញរាជទាយាទស៊ូងជីនដែលទ្រង់ពាក់សម្លៀកបំពាក់ធម្មតាអង្គុយចាំទតមើលទៅវិញធ្វើឱ្យព្រះនាងឆ្ងល់យ៉ាងខ្លាំងប៉ុន្តែព្រះនាងនៅតែយាងទៅមុខបន្តរួចក៏...
<<ទ្រង់?>> ព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបុរសដែលជាកូនកំលោះរបស់ព្រះនាងដែលគេកំពុងឈរទៅជិតកន្លែងបន់ស្រន់គឺជារាជទាយាទជីនតូមិនមែនជារាជទាយាទស៊ូងជីននោះទេ ។
<<ទ្រង់ត្រូវតែមើលថែនាងឱ្យល្អដឹងទេ?>> រាជទាយាទជីអ៊ូក៏បានដឹកព្រះហស្តរបស់ព្រះជីឈូមករកព្រះអង្គជីនតូរួចក៏មានសុវណ្ណីឡើងទៅកាន់ទ្រង់ ។
<<ក្រាបទូល ម្ចាស់បង!>> ទ្រង់ក៏ឆ្លើយតបទៅកាន់ព្រះអង្គជីអ៊ូរួចក៏ហុចព្រះហស្តទៅរកព្រះនាង ទតឃើញបែបនេះព្រះអង្គជីអ៊ូក៏បានទាញព្រះហស្តរបស់ព្រះនាងមកឱ្យព្រះអង្គជីនតូតែម្ដង ។
<<នេះមានរឿងអី្វនឹង?>> ព្រះនាងក៏ងាកព្រះភក្រ្តសួរទៅកាន់ព្រះអង្គជីអ៊ូ ។
<<ឯងសួរទ្រង់ទៅ ហើយឯងកុំឧស្សាហ៍យំពេកឮទេ?>> ព្រះអង្គជីអ៊ូក៏ឱ្យព្រះនាងសួរទៅកាន់ព្រះអង្គជីនតូរួចក៏បានផ្ដាំព្រះនាងដូចគ្នាមុននឹងយាងចេញ ។
<<ខ្ញុំមិនយំទេ!>>
<<ល្អហើយ!>> ឮព្រះនាងឆ្លើយតបហើយទ្រង់ក៏យាងទៅបាត់ទៅទាំមានស្នាមញញឹម ។
<<នេះមានរឿងអី្វ?>> ព្រះនាងក៏ងាកមកសួរព្រះអង្គជីនតូ ។
<<ហាក៎! ក្រែងអូនត្រូវរៀបអភិសេកជាមួយគូដណ្តឹងរបស់អូនត្រូវទេ?ហើយនេះបងនៅត្រង់នេះហើយហេតុអីក៏អូនសួរបែបនេះ?>> ឮព្រះនាងសួរបែបនេះទ្រង់ក៏ធ្វើជាឆ្ងល់។
<<ក្រែងជាម្ចាស់បងស៊ូងជីនមិនចឹង?>>
<<គ្មានអ្នកណាប្រាប់អូននោះទេថាជាស៊ូងជីន គឺអូនគិតដោយខ្លួនឯងនោះទេ!>>
<<ទ្រង់ថាឱ្យខ្ញុំម្ចាស់មែនទេ?>>
<<បងម៉េចនឹងហ៊ាននោះ ចាប់ពីថ្ងៃនេះទៅពួកយើងមិនបែកគ្នាទៀតទេ! ហើយឈប់ធ្វើដូចបងជាអ្នកដទៃទៀតទៅ ជីស៊ូ!>>
<<តើទ្រង់ជ្រាបទេថាខ្ញុំម្ចាស់ខ្លាចប៉ុណ្ណា ខ្លាចថាលែងបានជួបទ្រង់ម្ដងទៀតហើយពេលដែលរៀបអភិសេកហើយ>> ឮបែបនេះព្រះនាងក៏រលីងរលោង នេះគេមានដឹងទេថាព្រះនាងខ្លាចយ៉ាងណានោះហេតុអី្វមិនប្រាប់ព្រះនាងតាំងពីដំបូង ។
<<បងយល់!ឱ្យបងសុំទោសណា>> ឃើញនាងបែបនេះគេក៏សុំទោសនាងយ៉ាងលឿននិងបានអង្អែលព្រះហស្តរបស់នាងជាការលួងលោមបន្ថែម ។
<<ពិធីចាប់ផ្ដើម ព្រះរាជទាយាទជីនតូ ហារីសាគី តើទ្រង់ហ៊ានបញ្ជាក់ព្រះទ័យស្មោះសរទទួលយកព្រះនាងឃឺជីស៊ូជាមហេសីទេ?>>
<<យើងហ៊ាន!>> ទ្រង់ក៏ឆ្លើយទាំងមានស្នាមញញឹមដែលស្រស់ស្អាតបំផុត ។
<<ចុះព្រះនាងវិញតើព្រះនាងព្រមទទួលយកព្រះទ័យដ៏ស្មោះសរពីព្រះរាជទាយាទនិងទទួលយកទ្រង់ជាព្រះស្វាមីទេ?>>
<<ខ្ញុំព្រមទទួល!>> នាងក៏បែបនេះដែរបានយល់ព្រមដោយស្នាមញញឹម ។
<<ដូច្នេះសូមទ្រង់ទាំងពីបំពាក់ចិញ្ចៀន!>> នៅពេលមានការយល់ព្រមបែបនេះហើយអ្នកទាំងក៏បានបំពាក់ចិញ្ជៀនឱ្យគ្នាទៅវិញទៅមករួចព្រះអង្គជីនតូក៏ស្រាប់តែនឹកឃើញអ្វីមួយ ។
<<អូនបែរក្រោយសិនមក!>>
<<មានរឿងអី្វ?>> ឮបែបនេះព្រះនាងហាក់ឆ្ងល់ជាខ្លាំង
<<ជឿបងអូនឆាប់បែរសិនទៅ!>> ទ្រង់ក៏ព្យាយាមឱ្យព្រះនាងងាកទៅខាងក្រោយ រួចព្រះនាងក៏ងាកមែននៅពេលព្រះនាងងាកទ្រង់ក៏ទាញខ្សែ-ក-បណ្ដោងផ្កាស្បៃរឿងនោះដែលព្រះនាងជីឈូបានធ្វើវាឱ្យខូចតែទ្រង់បានជួសជុលវាយ៉ាងស្អាតហើយក៏យកមកបំពាក់ឱ្យព្រះនាងម្ដងទៀត ។
<<ខ្សែ-ក-នេះ?>> នៅពេលទ្រង់បំពាក់ខ្សែ-ក-មកកាន់ព្រះនាង ព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះព្រះនាងគិតថាខ្សែ-ក-នេះវាបាត់ហើយ ។
<<ថ្ងៃក្រោយឈប់បោះវាចោលផ្ដេសផ្ដាសណា!>> បំពាក់រួចទ្រង់ក៏ប្រាប់ព្រះនាងកុំឱ្យដោះវាចេញទៀតរួចព្រះនាងក៏សម្លឹងមើលមុខគេហើយងក់ក្បាលដើម្បីជាការយល់ព្រមរួច ។
<<បងស្រឡាញ់អូនណា!>> ទ្រង់ក៏បាននិយាយពាក្យដែលព្រះនាងចង់ឮបំផុតទៅកាន់ព្រះនាងរួចក៏ឆ្មក់យកស្នាមថើបដំបូងរបស់ព្រះនាងតែម្ដង ចំណែកព្រះនាងវិញក៏បានទទួលយកវាដោយសេចក្ដីស្រឡាញ់ពេញបេះដូងវិញដូចគ្នា ភាពស្មោះត្រង់ ការជឿជាក់និងទុកចិត្តដែលបានដក់ជាប់នៅក្នុងចិត្តរបស់ទ្រង់ទាំងពីរនឹងគ្មានថ្ងៃប្រែឡើយ ។

គូរស្នេហ៍រាជវង្សNơi câu chuyện tồn tại. Hãy khám phá bây giờ