ភាគ១៩ (ជំនួបសារជាថ្មី)

67 6 0
                                    

ការដំណើរទៅប្រទេសចិនតាមរយៈយន្តហោះឯកជនរបស់ស៊ូងជីនយ៉ាងសម្ងាត់ ពួកគេទាំងពីរបានធ្វើដំណើរតាមយន្តហោះប្រហែលប្រាំម៉ោងដែលនៅប្រទេសចិនគឺជិតដល់ពេលវេលាអាហារថ្ងៃត្រង់ហើយ ពេលមកដល់ប្រទេសចិនភ្លាមពួកគេក៏ធ្វើដំណើរបន្តតាមរថយន្តទៅកាន់រាជវាំងឃឺ ។
<<ថ្វាយបង្គំស្ដេចនិងម្ចាស់ក្សត្រី>> មកដល់រាជវាំងឃឺភ្លាមអ្នកទាំងពីរក៏បានមកថ្វាយបង្គំម្ចាស់ផ្ទះភ្លាម ។
<<ពួកទ្រង់អាចក្រោកឡើងបាន>>ស្ដេចក៏ទទួលយកការគោរពដោយភាពរីករាយ ។
<<ទ្រង់ទាំងពីរហត់ហើយសូមទៅសម្រាកសិនចុះ!>> ជីនតូនិងស៊ូងជីនបានឱនគោរពស្ដេចនិងម្ចាស់ក្សត្រីម្ដងទៀតមុននឹងយាងឡើងទៅក្រឡាបន្ទំដែលបានរៀបចំដោយម្ចាស់វាំងភ្ញាក់ណាស់ ។
<<អរគុណហើយ តែថាព្រះនាងនៅទេ?>> មុននឹងយាងចូលក្រឡាបន្ទំព្រះអង្គក៏ឆ្លៀតសួរភិលៀងពីព្រះនាងជីឈូបន្តិច ។
<<ក្រាបទូលព្រះអង្គ ព្រះនាងនិងរាជទាយាទបានយាងទៅខាងក្រៅតាំងពីព្រឹកមកម្ល៉េះ!>> ភិលៀងក៏បានទូលទ្រង់ឱ្យបានជ្រាប ។
<<មិនអីទេ នាងអាចទៅបាន!>> ឮចម្លើយហើយទ្រង់ក៏អនុញ្ញាតិឱ្យភិលៀងទៅវិញទៅ ។
<<ក្រាបទូល!>> ទទួលបានការអនុញាតិហើយភិលៀងក៏ត្រឡប់ទៅបំពេញការងារផ្សេងទៀតរបស់ខ្លួនបាត់ទៅ ។
+++
<<ខ្ញុំមកដល់ទឹកដីប្រទេសចិនហើយ ធ្វើដំណើរហត់ខ្លាំងណាស់!>> មកដល់ក្នុងបន្ទប់ភ្លាមក៏ដាក់ខ្លួនផ្ទំលើពូកទន់ៗភ្លាមក៏គេងលក់ភ្លាម មើលទៅទ្រង់ប្រហែលជាហត់ខ្លាំងហើយ ។
+++
<<ឯងចេះមើលគំនូរមែនទេ?>> ដោយឃើញព្រះនាងនាំទ្រង់មកសារមន្ទីរគំនូម៉ូរីបែបនេះទ្រង់ក៏ឆ្ងល់ទើបសួរ ។
<<ខ្ញុំមិនចេះទេ!>> ព្រះនាងតបទៅបែបភាសាសាមញ្ញព្រោះមិនទាន់ទម្លាប់ជាមួយរាជសព្ទវិញប៉ុន្មានទេ ។
<<បើឯងមិនចេះ មកមើលបានប្រយោជន៍អី?>> ទ្រង់ហួសចិត្តជាមួយព្រះនាងយ៉ាងខ្លាំងមិនចេះមើលរូបគំនូរទេតែបែរជានាំទ្រង់មកទតទៅវិញ ។
<<គឺមានគេធ្លាប់ជូនខ្ញុំមកមើលរូបគំនូរបែបនេះដែរ តែមិនមែនទេនៅទីនេះ>> និយាយរួចព្រះនាងក៏អោនមុខចុះមើលខ្សែ-ក-របស់ទ្រង់ ។
<<នេះឯងនៅគិតពីគេទៀតមែនទេ?>> ទ្រង់ឃើញព្រះនាងអោនមុខចុះមើលតែខ្សែ-ក-បែបនេះក៏សួរនាងព្រោះគេគិតថានាងមិនទាន់កាត់ចិត្តពីគេបាននោះទេ ។
<<នេះ! ម្ចាស់បងគិតថាជារឿងងាយស្រួលមែនទេដែលកាត់ចិត្តពីមនុស្សដែលខ្លួនឯងស្រឡាញ់ខ្លាំងបាននោះ?>> ព្រះនាងក៏សួរទៅកាន់រាជទាយាទ តែព្រះនាងដឹងថាគេគ្មានចម្លើយនោះទេព្រោះទ្រង់មិនធ្លាប់មានស្នេហា ។
<<បងមិនដឹងទេ តែបងថាឯងគួរតែដោះខ្សែ-ក-នោះចេញទៅ!>> ទ្រង់ពិតជាមិនមានចម្លើយមែនតែទ្រង់ក៏បានស្នើសុំឱ្យព្រះនាងដោះខ្សែកបន្តោងផ្កាស្បៃរឿងរបស់ទ្រង់ចេញទៅវិញ ។
<<ខ្ញុំមិនដោះ! វាជារបស់តែមួយគត់ដែលគេបានឱ្យខ្ញុំយ៉ាងណាក៏ខ្ញុំមិនដោះ>> ព្រះនាងក៏ប្រកែកយ៉ាងដាច់អហង្ការជាមួយទ្រង់យ៉ាងណាក៏ដោយក៏ព្រះនាងមិនព្រមដោះខ្សែ-ក-នេះចេញដែរ ។
<<ឯងផ្លាស់ប្ដូរច្រើនណាស់ បានហើយឆាប់ទៅវិញទៅជិតដល់ពេលអាហារថ្ងៃត្រង់ហើយ!>> រាជទាយាទក៏មិនតបតជាមួយព្រះនាងច្រើនទៀតដែរក៏ហៅព្រះនាងឱ្យប្រញាប់ត្រឡប់ទៅរាជវាំងវិញព្រោះជិតដល់វេលាអាហារថ្ងៃត្រង់ហើយណាមួយទ្រង់ទាំងពីរបានគង់នៅសារមន្ទីរនេះយូរហើយធ្វើឱ្យអ្នកផ្សេងៗទៀតមិនបានចូលមកទស្សនាគំនូរនោះទេដោយសារពួកទ្រង់ ។
<<ខ្ញុំមិនបានផ្លាស់ប្ដូរ ឆាប់ទៅៗ>> ព្រះនាងក៏តម្លើងសំឡេងដាក់រាជទាយាទបន្តិច។
<<ខ្ញុំមិនបានផ្លាស់ប្ដូទេ! នៅប្រកែកទៀត!>> ទ្រង់ក៏និយាយតាមព្រះនាងដោយប្រើសំឡេងដូចជាមនុស្សស្រីរួចក៏ត្រឡប់ទៅវិញទៅ ។
+++
<<មាតាបិតា!បុត្រត្រឡប់មកវិញហើយ>> មកដល់ភ្លាមរាជទាយាទក៏ស្រែកហៅមាតាបិតារបស់ទ្រង់ដូចជាកូនក្មេងភ្លាម ។
<<នេះម្ចាស់បងយ៉ាងម៉េចនឹង?>> ឃើញបងប្រុសរបស់ខ្លួនធ្វើចរកបែបនេះភ្លាមនាងក៏សួរទៅកាន់គេហើយធ្វើទឹកមុខជ្រេញថែមទៀត ។
<<មកពីគេគិតថាខ្លួនឯងនៅក្មេងនៅឡើយហើយមើលទៅ!>> ស្របពេលពីរនាក់បងប្អូនត្រកូលឃឺកំពុងឌឺដងគ្នាស្រាប់តែមានមនុស្សម្នាក់មកកាត់ពួកគេ ។
<<ស៊ូងជីន ទ្រង់មកដល់យូរហើយមែនទេ?>> គ្រាន់តែឃើញរាជទាយាទស៊ូងជីនភ្លាមព្រះអង្គជីអ៊ូក៏ទៅរាក់ទាក់ទ្រង់ភ្លាមតែម្ដង ។
<<ថ្វាយបង្គំម្ចាស់បង!>> គ្រាន់តែឃើញស៊ូងជីនភ្លាមព្រះនាងក៏ធ្លាក់ទឹកព្រះភក្រ្តភ្លាមតែព្រះនាងមិនភ្លេចការគួរសមនោះទេ គ្រាន់តែរាក់ទាក់ជាមួយទ្រង់បន្តិចព្រះនាងក៏យាងបម្រុងចូលក្នុងក្រឡាបន្ទំតែក៏ជួបមនុស្សស្គាល់គ្នា ។
<<បងជីន?>> ព្រះនាងជីឈូហាក់គាំងយ៉ាងខ្លាំងដែលឃើញមនុស្សម្នាក់ដែលនាងបានហៅគេថាបងជីន ឈរនៅទីនេះ នាងស្រវាំងភ្នែកមែនទេ?
<<នេះជាបងមែនទេ?បងជីន!>> ព្រះនាងក៏ប្រញាប់រត់ទៅរកគេភ្លាមហើយក៏យកព្រះហស្តទៅប៉ះមុខរបស់គេហើយទឹកនេត្រាក៏ចាប់ផ្ដើមស្រក់ចុះមក ។
<<ត្រូវហើយគឺជាទូលបង្គំ តែសូមទ្រង់ដកព្រះហស្តរបស់ទ្រង់ចេញសិនទៅ!>>
<<នេះបងឈប់ខឹងនឹងខ្ញុំហើយមែនទេ?>> ព្រះនាងក៏ដកព្រះហស្តរបស់ទ្រង់ចេញរួចសួរទៅកាន់គេ ។
<<ទូលបង្គំមិនដែលខឹងនឹងទ្រង់ទេ!>>
<<អេ! ជីនទ្រង់យាងមកដែរមែនទេ?>> ព្រះនាងជីឈូនិងជីនកំពុងតែនិយាយគ្នាមិនទាន់ចប់ស្រួលបួលផងរាជទាយាទជីអ៊ូនិងរាជទាយាទស៊ូងជីនក៏យាងចូលមក ។
<<នេះបងស្គាល់គាត់មែនទេ?>> ទតឃើញបងប្រុសរបស់ខ្លួនស្គាល់ជីនបែបនេះព្រះនាងឆ្ងល់យ៉ាងខ្លាំងក៏សួរ ។
<<នេះឯងមិនចាំគេទេឬ?>> ឮព្រះនាងសួរគេបែបនេះគេក៏សួរបកទៅនាងទាំងទឹកមុខប្រាប់ទៅកាន់នាងឱ្យគិតឡើងវិញ ។
<<អ្នកណា? គាត់ជាលី ស៊ុកជីនមិនអ៊ីចឹង?>>
<<រាជទាយាទជីនតូ ហារីសាគីជាមិត្តរបស់ជីអ៊ូនិងព្រះនាងកាលពីកុមារ ហើយក៏ជាមនុស្សដែលបានទ្រព្រះនាងកុំឱ្យដួលនៅពិធីយប់នោះផងដែរ!>> ទ្រង់ក៏ណែនាំខ្លួនទៅដល់ព្រះនាងតែម្ដង និងរៀបរាប់យ៉ាងលម្អិតផងដែរ ។
<<តើទ្រង់មកមានការអ្វី?>> ព្រះនាងក៏សួរទៅកាន់ទ្រង់ទាំងសោះកក្រោះដូចមនុស្សមិនដែលស្គាល់ទស្នុទនឹងគ្នាអ៊ីចឹង ព្រោះព្រះនាងឥឡូវមិនចង់ជួបទ្រង់ទៀតទេ វាធ្វើឱ្យព្រះនាងនាងកាន់តែពិបាកធ្វើចិត្ត ។
<<គឺទូលបង្គំមកចូលរួមពិធីរៀបអភិសេករបស់ទ្រង់!>>
<<រាជទាយាទមើលទៅដូចជាគ្មានខូចព្រះទ័យអ្វីសោះ?>> ទតឃើញទ្រង់បែបនេះព្រះនាងក៏សួរទៅកាន់ទ្រង់ នេះទ្រង់គ្មានខូចព្រះទ័យទេឬយ៉ាងម៉េចដែលព្រះនាងរៀបអភិសេកបែបនេះ ។
<<ខូចព្រះទ័យ?ដូចជាគ្មានអី្វដែលត្រូវខូចព្រះទ័យនោះទេ!>>
<<បាន មិនអីទេ!>> ឮទ្រង់មានសុវណ្ណីបែបនេះព្រះនាងខូចព្រះទ័យយ៉ាងខ្លាំងមែនទែនដែលធ្វើឱ្យទ្រង់អួលដើម-ក-យ៉ាងខ្លាំងព្រះនាងក៏បានយកព្រះហស្តរបស់ទ្រង់បណ្ដាច់បន្តោងខ្សែ-ក-ផ្កាស្បៃរឿងនោះមួយទំហឹងធ្វើឱ្យ-ក-របស់ទ្រង់ឡើងក្រហមយ៉ាងខ្លាំងរួចក៏ទម្លាក់វាចោលទៅនឹងដីនៅនឹងមុខរបស់ព្រះអង្គជីនតូតែម្ដង ។
<<ចាត់ទុកថាគ្មានរឿងអ្វីបានកើតឡើងទៅចុះ! គ្មានពាក្យសន្យា ពេលវេលាដ៏រីករាយក្រោមទេសភាពថ្ងៃហៀបលិច បងប្រុសលី ស៊ុកជីន! ចាប់ពីពេលនេះទៅវាគ្មានទៀតទេ!>>

គូរស្នេហ៍រាជវង្សTahanan ng mga kuwento. Tumuklas ngayon