ភាគ១៨ (ពន្លឿនការរៀបអភិសេក)

64 6 0
                                    

~តុក~
<<ឯងរួចរាល់ហើយឬនៅ?>> ព្រឹកឡើងជីវូក៏បានដើរទាំងកាន់វ៉ាលីមួយជាប់នឹងខ្លួនមកគោះទ្វាបន្ទប់របស់ជីស៊ូ ព្រោះពួកគេត្រូវត្រឡប់ទៅវិញនៅថ្ងៃនេះហើយ។
<<ខ្ញុំរួចហើយ!>> ឮសំឡេងគោះទ្វារបស់ជីវូភ្លាមនាងក៏ដើរចេញមកក្រៅបន្ទប់ភ្លាមទាំងកាន់វ៉ាលីភ្លាមនិងនិយាយតបទៅគេទាំងមិនញញឹមសូម្បីបន្តិច ។
<<ឆាប់មក ពួកយើងនឹងទៅញុាំអាហារសិនទើបចេញដំណើរ>> គេក៏ប្រាប់ទៅកាន់េជីស៊ូមុននឹងធ្វើដំណើរពួកគេត្រូវញុាំអាហារសិន ។
<<អឹម!>> ជីស៊ូក្រហឹមដើម-ក-បន្តិចដើម្បីបញ្ជាក់ប្រាប់គេថាយល់ព្រម រួចនាងក៏ដើរទៅមុនគេទៅ ។
<<ឯងមិនគួរក្លាយជាបែបនេះសោះ>> គេក៏ងាកមើលដំណើរនាងបន្តិចមុននិយាយរួចក៏ដើរទៅតាមនាងទៅ ។
បន្ទាប់ពីញុាំអាហាររួច ទាំងពីរនាក់បងប្អូនគឺជីវូនិងជីស៊ូក៏បានធ្វើដំណើរទៅព្រលានយន្តហោះដើម្បីត្រឡប់មកប្រទេសចិនវិញ ពេលធ្វើដំណើរជីស៊ូនាងមិនបាននិយាយអ្វីទាំងអស់នាងគិតតែអង្គុយមើលខ្សែកបណ្ដោងរូបផ្កាស្បៃរឿងនោះរហូតពេលខ្លះមើលៗក៏ស្រក់ទឹកភ្នែកថែមទៀតតែនាងប្រឹងយកដៃជូតចេញយ៉ាងលឿន ។
+++
<<ឯងចង់ធ្វើបែបនេះមែនឬ?>> ព្រះរាជទាយាទសុ៊ងជីនកំពុងនិយាយសន្ទនាទល់មុខជាមួយជីនតែមិនដឹងថាពួកគេនិយាយពីអ្វីនោះទេ ។
<<ត្រូវហើយ!>> មនុស្សម្នាក់នោះក៏តបមកវិញ ។
<<ឯងមិនខ្លាចនាងខឹងនឹងឯងទេមែនទេ?>>
<<យើងចង់សងសឹកទៅកាន់នាងវិញដែលនាងកុហកយើងធ្វើឱ្យយើងគិតថាយើងមិនអាចនៅជាមួយនាងបាន!>>
<<ឯងនេះមិនកែចរិកមែន!>> គេនិយាយទាំងហួសចិត្តនឹងនឹងជីន ។
<<ចុះគូរដណ្ដឹងរបស់ឯងនោះ?>> ជីនក៏សួរទៅកាន់ទ្រង់វិញទាំងចង់ដឹង ។
<<គូរដណ្ដឹងរបស់ខ្ញុំពេលនេះប្រហែលជាកំពុងខូចចិត្តខ្លាំងហើយ!>> គេនិយាយទាំងទឹកមុខស្រពោនហាក់អន់ចិត្ត ឮបែបនេះជីនក៏មិននិយាយអ្វីទៀតដែរ ។
+++
<<ថ្វាយបង្គំព្រះបិតានិងព្រះមាតា បុត្រនាំម្ចាស់ប្អូនមកវិញហើយ>> ព្រះរាជទាយាទជីអ៊ូនិងព្រះនាងជីឈូបានត្រឡប់មកដល់ប្រទេសចិនវិញហើយ ។
<<ថ្វាយបង្គំព្រះបិតានិងព្រះមាតា>> ព្រះនាងក៏គោរពទៅកាន់ព្រះបិតានិងព្រះមាតារបស់ខ្លួន តែទឹកព្រះភក្ត្រនៅតែស្រពោនដដែល ។
<<នេះបុត្រីហេតុអ្វីបានជាបុត្ររត់ចេញពីរាជវាំង?>> ឃើញព្រះនាងភ្លាមស្ដេចក៏មានសុវណ្ណីសួរទៅកាន់ព្រះនាងភ្លាមពីរឿងដែលព្រះនាងរត់ចេញពីរាជវាំង។
<<មកពីបុត្រមិនចង់រៀបអភិសេក!>>
<<ហេតុអ្វីបានជាបុត្រមិនចង់រៀបអភិសេក?បុត្រដឹងទេថាគេជាអ្នកណា?>> ទ្រង់ក៏តម្លើងសំឡេងដាក់ព្រះនាងបន្តិច ។
<<ក្រាបទូល! បុត្រដឹងច្បាស់ណាស់ តែបុត្រមិនបានស្រឡាញ់ព្រះអង្គទេ!>> ក្រោយពីនិយាយតឹងសរសៃ-ក-ជាមួយស្ដេចរួចទ្រង់ក៏យាងឡើងទៅក្រឡាបន្ទំតែម្ដង ធ្វើឱ្យស្តេចនិងម្ចាស់ក្សត្រីបញ្ចេញទឹកព្រះភក្រ្តឆ្ងល់យ៉ាងខ្លាំង។
យប់ឡើងព្រះនាងជីឈូទ្រង់បានយាងចេញមកខាងក្រៅក្រឡាបន្ទំប្រុងនឹងយាងទៅបន្ទប់ទទួលភ្ញៀវតែក៏បានឮព្រះមាតារបស់ខ្លួនកំពុងមានសុវណ្ណីតាមទូរស័ព្ទជាមួយនរណាគេក៏មិនដឹង ទ្រង់ក៏នៅឈរលួចស្ដាប់ ។
<<ក្រាបទូល! ខ្ញុំម្ចាស់នឹងធ្វើតាមទ្រង់ចុះ>>
(មួយវិញទៀត ម្ចាស់អូនគឺបងចង់ពន្លឿនពិធីរៀបអភិសេករបស់បុត្រទាំងពីរឱ្យបានកាន់តែលឿនកាន់តែល្អ)
<<ក្រាបទូល ខ្ញុំម្ចាស់ក៏គិតបែបនេះដែរ ខ្ញុំម្ចាស់គិតថារៀបអភិសេកនៅសប្តាហ៍ក្រោយល្អទេម្ចាស់បង>>
(សប្តាហ៍ក្រោយគឺល្អណាស់ ពួកយើងនឹងរៀបចំទាន់ពេល សម្រេចបែបនេះហើយណា)
<<ក្រាបទូល!>>
(បើបែបនេះ ម្ចាស់បងលាសិនហើយណាពួកយើងនឹងបានជួបគ្នានៅក្នុងពិធីរៀបអភិសេកបុត្រទាំងពីរ)
<<ថ្វាយបង្គំលាម្ចាស់បង!>> ទ្រង់មានសុវណ្ណីរួចទូរស័ព្ទក៏បានដាច់ការទាក់ទងគ្នា រួចទ្រង់ក៏យាងឡើងទៅក្រឡាបន្ទំរបស់ទ្រង់បាត់ទៅ ។
<<ព្រះមាតា ច្បាស់ជាមានសុវណ្ណីជាមួយព្រះមាតារបស់ម្ចាស់បងស៊ូងជីនហើយ!>> ព្រះនាងក៏មានសុវណ្ណីទាំងអាក់អន់ស្រពន់ក្នុងហឬទ័យព្រោះទ្រង់គិតថាទ្រង់មិនអាចគេចពីការអភិសេកនេះបានទេហើយទ្រង់ក៏គ្មានថ្ងៃបានជួបព្រះភក្រ្តមនុស្សដែលទ្រង់ស្រឡាញ់បានទៀតដែរ ។
+++
<<ជីឈូ មាតាមានរឿងនិយាយជាមួយបុត្រ>> ម្ចាស់ក្សត្រីបានយាងមកកាន់ក្រឡាបន្ទំរបស់ព្រះនាងទាំងព្រឹកព្រោះទ្រង់មានរឿងចង់សន្ទនាជាមួយព្រះនាង ។
<<សូមយាងព្រះមាតា>> ឮសំឡេងរបស់មាតារបស់ខ្លួនភ្លាមព្រះនាងក៏ប្រញាប់ប្រញាល់យាងមកបើកទ្វារឱ្យទ្រង់យាងចូលខាងក្នុងក្រឡាបន្ទំយ៉ាងលឿន ។
<<មាតា! មានរឿងអ្វីនិយាយជាមួយបុត្រមែនទេ>> ចូលមកដល់ក្រឡាបន្ទំភ្លាមព្រះនាងក៏សួរទៅកាន់ម្ចាស់ក្សត្រីដោយទឹកមុខធម្មតាលែងមានស្នាមញញឹមដ៏ស្រស់ស្អាតទៀតហើយ ។
<<នេះព្រះនេត្ររបស់បុត្រមានបញ្ហាអ្វី?>> យាងចូលមកដល់ភ្លាមទ្រង់ក៏កត់សម្គាល់ព្រះនេត្ររបស់ព្រះនាងដូចជាហើមនិងក្រហមដូចជាទើបតែព្រះកន្សែងរួចអញ្ចឹង ។
<<គ្មានអ្វីធំដុំនោះទេព្រះមាតា តើមាតាមានរឿងអ្វីចង់ប្រាប់បុត្រដែរ?>> ព្រះនាងក៏និយាយបង្វែរដើម្បីកុំឱ្យទ្រង់ចាប់អារម្មណ៍ ។
<<មាតាចង់ប្រាប់បុត្រថាការរៀបអភិសេករបស់បុត្រគឺនៅប្រាំមួយថ្ងៃទៀតទេ!>> ទ្រង់ក៏ចូលសាច់ការតែម្ដងទៅមិនចង់នៅចាំយូរ ។
<<ក្រាបទូល! ព្រះមាតា>> ព្រះនាងក៏តបទៅដោយធម្មតាគ្មានអារម្មណ៍អ្វីទាំងអស់មិនថាសប្បាយឬភ្ជាក់ផ្អើល ។
<<នេះបុត្រមិនភ្ញាក់ផ្អើលទេមែនទេ?>> ឃើញព្រះនាងមិនមានការភ្ញាក់ផ្អើលបែបនេះទ្រង់ក៏បានសួរទៅកាន់ព្រះនាងទាំងឆ្ងលវិញ ។
<<ក្រាបទូល គ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ តើព្រះមាតានៅមានអ្វីទៀតទេ?>> ព្រះនាងក៏តបទៅព្រះមាតាតាមត្រង់ព្រោះពិតជាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលពិតមែនព្រោះទ្រង់បានឮម្ចាស់ក្សត្រីនិយាយទូរស័ព្ទកាលពីយប់មិញរួចទៅហើយ ។
<<នៅមានទៀតការរៀបអភិសេកនេះគឺធ្វើនៅក្នុងវាំងរបស់យើងហើយថ្ងៃស្អែកនេះគូរដណ្ដឹងរបស់បុត្រនឹងធ្វើដំណើរមកហើយ!>> ឮបែបនេះទ្រង់ក៏មានសុវណ្ណីបន្តទៀត ។
<<ហេតុអ្វីបានពិធីធ្វើឡើងក្នុងវាំងរបស់យើងទៅវិញព្រះមាតា?>> ឮថាការរៀបអភិសេកត្រូវរៀបចំនៅប្រទេសចិនភ្លាមព្រះនាងហាក់ឆ្ងល់យ៉ាងខ្លាំងព្រោះភាគច្រើនគេពិធីរៀបចំឡើងនៅប្រទេសរបស់កូនកំលោះណាមួយទៀតកូនកំលោះរបស់នាងជាព្រះរាជទាយាទទៀតគឺជាអនាគតស្ដេចថែមទៀត តែហេតុអ្វីបានជាគេធ្វើបែបនេះ ។
<<គឺគូរដណ្ដឹងរបស់បុត្រគេចង់ឱ្យបុត្របានរៀបអភិសេកនៅក្នុងប្រទេសកំណើត>> ឮបុត្រីរបស់ខ្លួនសួរបែបនេះទ្រង់ក៏បកស្រាយ ។
<<បើបែបនេះមែន ព្រះមាតាជួយអរព្រះគុណទ្រង់ជំនួសបុត្រផង!>> ឮបែបនេះព្រះនាងក៏បានផ្ដាំតាមមាតារបស់ខ្លួនដើម្បីអរគុណទៅកាន់គេផងដែរ ។
<<ចាំមាតាជួយប្រាប់ទ្រង់ណា>>
<<អរព្រះគុណព្រះមាតា បើទ្រង់អស់ការអ្វីហើយបុត្រសុំរៀបចំខ្លួនសិនហើយ>>
<<បុត្ររៀបចំខ្លួនចុះ មាតាយាងទៅវិញហើយ>> ម្ចាស់ក្សត្រីក៏បានយាងទៅវិញបាត់ទៅដើម្បីទុកពេលវេលាឱ្យព្រះនាងរៀបចំខ្លួន។
+++
មានឡានមួយគ្រឿងបានបើកចូលក្នុងព្រះរាជវាំងនៃប្រទេសជប៉ុននេះដោយនៅក្នុងឡាននោះមានបុរសពីរនាក់ម្នាក់គឺជាព្រះរាជទាយាទនៃប្រទេសជប៉ុនផ្ទាល់ជីនតូ ហារីសាគីនិងម្នាក់ទៀតគឺជាព្រះរាជទាយាទនៃប្រទេសកូរ៉េខាងត្បូងព្រះអង្គលី ស៊ូងជីនទ្រង់ទាំងពូរក៏បានយាងចុះពីរថយន្តរួចក៏យាងចូលក្នុងព្រះរាជវាំងហារ៉ាសាគីជាមួយគ្នា ។
<<សូមថ្វាយបង្គំម្ចាស់មីងនិងម្ចាស់ពូ!>> ព្រះអង្គស៊ូងជីនក៏បានយាងចូលគាល់ស្តេចនិងម្ចាស់ក្រត្រីដែលត្រូវជាមីងរបស់ទ្រង់ ។
<<ក្រោកឡើងស៊ូងជីន>> ម្ចាស់ក្រត្រីក៏បានឱ្យទ្រង់ក្រោកឡើង ។
<<ម្ចាស់ក្មួយអាចមានសុវណ្ណីលេងជាមួយម្ចាស់មីងសិនបានណា យើងមានការងារត្រូវធ្វើបន្តិច!>> ទ្រង់ក៏បានប្រាប់ទៅកាន់ព្រះអង្គស៊ូងជីនរួចទ្រង់ក៏យាងទៅធ្វើរាជកិច្ចបាត់ទៅ ។
<<ស៊ូងជីនមកនេះជាមួយយើង!>> ព្រះអង្គជីនតូនិងព្រះអង្គសុងជីនគឺជាបងប្អូនជីដូនមួយជាមួយគ្នាហើយក៏ជាមិត្តតាំងពីតូចផងដែរទើបអ្នកទាំងពីរស្និទស្នាលនឹងគ្នាបែបនេះ មួយវិញទៀតអ្នកទាំងពីរមិនបានប្រើភាសារាជសព្ទសន្ទនាគ្នានោះទេ ។
<<ម្ចាស់មីងទូលបង្គំសុំអានុញ្ញាតិ!>> ម្ចាស់ក្សត្រីក៏បានធ្វើសញ្ញាយល់ព្រម ទើបព្រះអង្គស៊ូងជីនយាងទៅតាមព្រះអង្គជីនតូ ។
<<ឯងត្រូវតែជួយយើង!>> ទ្រង់មានសុវណ្ណីហើយក៏បានសម្លឹងមើលទឹកព្រះភក្ត្ររបស់ព្រះអង្គស៊ូងជីនបន្តិច ។
<<យើងនឹងជួយឯង!>>

គូរស្នេហ៍រាជវង្សWhere stories live. Discover now