ប៉ុន្មានម៉ោងក្រោយមកសម្លេងសារ៉ែនឡានពេទ្យនិងរថយន្តប៉ូលីសក៏បានបន្លឺឡើងដោយអមជាមួយសម្លេងយ៉ាងទ្រហឹងរបស់អ្នកសារព័ត៌មានទាំងក្នុងស្រុកនិងក្រៅស្រុក...  រូបរាងកាយដែលសន្លប់មិនដឹងខ្លួននិងពោពេញទៅដោយឈាមក្រហមឆ្អិនឆ្អៅស្រោចខ្លួនរបស់ជីមីនក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់លើកដាក់ឡាននិងបើកចេញទៅយ៉ាងលឿនដោយសារអ្នកកម្លោះផាកគឺរងរបួសខ្លាំងពេក... សមាជិកទាំង៦ក៏បានមកកន្លែងកើតហេតុដែលមានរាយប៉ាយដោយគ្រឿងសមុទ្រនិងគ្រឿងទេសផ្សេងៗពេញផ្លូវ... មានស្នាមកង់ឡាននិងស្នាមឈាមរបស់ជីមីនដែលបានគូសគំនូសនៅលើផ្លូវកន្លែងកើតហេតុ...

------------------

#មន្ទីរពេទ្យក្រុងសេអ៊ូល

ដោយសារតែរបួសដ៏ធ្ងន់ធ្ងររបស់អ្នកកម្លោះទើបត្រូវបញ្ជូនអ្នកកម្លោះភ្លាមៗមកទីក្រុងដើម្បីព្យាបាល... ការវះកាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានចំណាយពេលជិត៧ម៉ោង... ឯនៅកោះជីជូវិញគឺមានណាមជុន ជីន យ៉ុងគីជាអ្នកនៅដោះស្រាយ... ក្រោយហេតុការណ៍មួយនេះកើតឡើងធ្វើឲ្យជីមីនសន្លប់អស់កន្លះខែដោយរបួសធ្ងន់ធ្ងរពេក... ចំណែកលីលីដែលធ្លាក់ចូលសមុទ្រក៏មិនបានរកឃើញដែរ...
ជីសុីនដែលជាជំនិតរបស់ជីមីនក៏បានមើលថែរក្សាចៅហ្វាយរបស់ខ្លួនមិនឲ្យឃ្លាតកែវភ្នែកទេ... ជេហូប និងថេយ៉ុងកំពុងតែអង្គុយមើលថែជីមីនជាមួយជីសុីនក៏ស្រាប់តែមានសម្លេងបើកទ្វាចូលមកដែលនោះជាម្ចាស់ក្លឹបកំសាន្តជុនជុងគុក

"តើបងជីមីនយ៉ាងមិចហើយ??"

"គេនៅតែដដែល... ដេកត្រង់ខ្លួនមិនកម្រើបែបនេះជាង១០ថ្ងៃហើយ... " ថេយ៉ុង

"គេប្រហែលហត់ណាស់ហើយទើបគេងយូរបែបនេះ... ចុះរឿងនៅជីជូ??? ដល់ណាហើយ??? ហើយលីលីវិញ???" ជេហូប

"រឿងនៅកោះជីជូគឺ... ហុឹម... ប៉ូលិសទាំងនោះកំពុងស៊ើបអង្កេតចាប់ពួកអាចង្រៃទាំងនោះ... ហើយលីលីវិញគឺរកមិនឃើញទេ... ប៉ូលីសថាភាគរយទាបណាស់ដែលរកឃើញទាំងមានជីវិតព្រោះនាងត្រូវបុកទម្លាក់ចូលសមុទ្រហើយបូករួមទាំងនាងមានជម្ងឺប្រចាំកាយបែបនេះទៀត... ប៉ូលីសនិងអ្នករុករកឲ្យយើងត្រៀមចិត្តអោយហើយទៅ..." ជុងគុកនិយាយចប់ចង្វាក់បេះដូងរបស់ជីមីនក៏ស្រាប់តែមានបញ្ហាធ្វើឲ្យគ្រូពេទ្យទាំងអស់ត្រូវមកសង្គ្រោះបន្ទាន់ភ្លាម...

CEO ម្ចាស់ស្នេហ៍ [-ចប់-]Where stories live. Discover now