EP69 : វាជាជនក្បត់!!

3K 262 19
                                    

« ក៏ជាអនាគតព្រះជាយានោះអីស្រីល្ងង់!! » Ginsan ទម្លាក់ដៃចុះមកវិញបន្ទាប់ពីប្រើកម្លាំងដៃទះ Catina សឹងតែទន់ជង្គង់ដួល ។ នាងទ្រាំហួសពីទ្រាំទៅហើយដែលស្នំម្នាក់នេះចេះតែមើលងាយម្ចាស់ប្រុសរបស់នាងមិនឈប់ មួយដៃនេះស្រាលណាស់ហើយ នាងសឹងតែថែមមួយដៃទៀតទៅហើយបើសិនជា Tae មិនឃាត់នាងទាន់នោះ ។

« គ្រាំង!!!* »

« មិននឹកស្មានថាលឿនដល់កម្រិតនេះសោះ » Catina ញញឹមចេញមកយ៉ាងពិសពុល សម្លឹងមើលទៅមនុស្សប្រុសប៉ុន្នាននាក់ដែលទើបនឹងទម្លុះទ្វារចូលមកមុននេះ ខណៈឯ Tae និង Catina កំពុងតែងើយឆ្ងល់នឹងទិដ្ឋភាពអស់ទាំងនេះ តើមានរឿងអ្វីកើតឡើង?? ទាហាននៅខាងមុខដំណាក់ត្រូវបានពួកនេះសម្លាប់ចោលមែនទេ??

« អស់ពេលឯងខ្លាំងហើយអាក្មេងចង្រៃ មកនេះ!! » ស្រីស្រស់លើកដៃទៅច្រាន Ginsan ចេញពី Tae មួយទំហឹង រួចក៏ស៊កដៃទៅចាប់កញ្ឆក់សក់គេទាញមកយ៉ាងខ្លាំងមិនប្រណី ធ្វើឱ្យគេខាំមាត់ទ្រាំដោយសារតែឈឺ ខំច្របាច់ដៃនាងរើចេញ តែនាងក៏យកម្ជុលមកចាក់ដៃគេទៅវិញ ។

« លែងម្ចាស់ប្រុសរបស់យើង!! ស្រីឆ្កួតនាងឯងងាប់មិនខានទេ » Ginsan ស្រែកកញ្ជ្រោលឡើងមកខ្លាំងៗ រើបម្រះពីការចាប់ឃាំងមិនឱ្យនាងចូលទៅជួយម្ចាស់ប្រុសរបស់នាងកើតឡើយ ។

« បិទមាត់នាងទៅនាងស្រីជើងល្អ គង់តែដល់វេននាងឯងទេ អូសវាចេញទៅឱ្យផុតទៅ » Catina លើកដៃចង្អុលមុខ Ginsan ស្រែកគំហកដាក់នាងខ្លាំងៗ ដោយសារតែស្រីម្នាក់នេះក៏ដុតកំហឹងនាងមិនធម្មតាដែរ ក៉ំសង្ឃឹមថាងាប់បានស្រួលឱ្យសោះ ។

« អូយ៎!! » Tae ភ្លាត់មាត់បញ្ចេញសម្លេងត្អូញត្អែរចេញមកដោយឡាយឡំជាមួយការឈឺចាប់មិនចេះតិចបន្ទាប់ពីត្រូវនាងរុញឱ្យដួលយ៉ាងដំណំ រាងកាយរបស់គេក៏ចាប់ផ្តើមស្ពឹកឡើងមកម្តងបន្តិចៗ ហើយគេដឹងច្បាស់ណាស់ថានេះគឺមកពីម្ជុលស្អីដែលនាងចាក់គេមុននេះ ។

« ចេះឈឺហើយហ្ហេស?? »

« នាងកំពុងតែធ្វើឆ្កួតស្អី? ពួកនេះជាអ្នកណា? » នាយតូចសម្លឹងមើលនាងទាំងជ្រួញចញ្ចើមបែបមិនយល់ពីគោលបំណងរបស់នាង ។ តើនាងកំពុងតែចង់ធ្វើស្អីបានជាដល់ថ្នាក់សម្លាប់មនុស្សនៅក្នុងវាំងបែបនេះ??

L O V E M A Z E ᥫ᭡ (✔️)Opowieści tętniące życiem. Odkryj je teraz